Mitsubishi Xpander ២០២២ នឹងមានវត្តមានជាលើកដំបូងនៅក្នុងកម្មវិធី Bangkok motor show ខានស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Thailand នឹងដាក់បង្ហាញ Mitsubishi Xpander មុខមាត់ថ្មីនៅក្នុងព្រឹត្តិការណ៍ Bangkok Motor Show ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ ដោយបញ្ជាក់ថានឹងងាកមកប្រើប្រអប់លេខអូតូ Eco Dynamic CVT ជាការសន្សំសំចៃប្រេង និងផ្តល់នូវការបង្កើនល្បឿនកាន់តែរលូន ខណៈ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នឹង​ត្រូវ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ក្នុងនោះ Mitsubishi Xpander ស៊េរីថ្មីនេះ ត្រូវបានដាក់បង្ហាញក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២១ ដោយនៅតែបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥​ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ប៉ុន្តែប្រែទៅជាប្រអប់លេខអូតូ CVT ៨វគ្គ និងអាចប្រើបានជាមួយប្រអប់លេខដៃ ៥វគ្គផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Mitsubishi Xpander មុខមាត់ថ្មី ត្រូវបានធ្វើអាប់ឌេតដើម្បីបន្ថែមប្រណិតភាព មិនថាជាចង្កៀងមុខ និងចង្កៀងក្រោយរចនាមានរាងអក្សរ T ថ្មី កាងខាងមុខ-ខាងក្រោយ ការរចនាថ្មី ទា្វរក្រោយបិទ/បើកស្វ័យប្រវត្តិ និងថាសកង់ថ្មីទំហំ ១៧ អ៊ីញជាដើម។

ចំពោះផ្នែកខាងក្នុងត្រូវបានបំពាក់ជាមួយនឹងឧបករណ៍កាត់បន្ថយសំលេងរំខានពីខាងក្រៅ ជាមួយនឹងកុងសូលដែលបានរចនាថ្មី តុបតែងដោយសម្ភារៈទន់ ប៊ូតុងបញ្ជាម៉ាស៊ីនត្រជាក់ថ្មី  ដៃចង្កូត multi-function, អេក្រង់កំសាន្ត touchscreen ទំហំ 8 អ៊ីញ ជាមួយនឹងប្រព័ន្ធ Smartphone Linked Display (SDA) និងកៅអីរចនាថ្មីក្នុង ៣ជួរ ៧ កៅអី។

លើសពីនេះ ក្រុមហ៊ុន Mitsubishi Thailand ក៏មានគម្រោងកែសម្រួលម៉ាស៊ីនសម្រាប់រថយន្តដឹកអ្នកដំណើរនេះ អោយកាន់តែប្រសើរឡើងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម