មកមើល Subaru BRZ និង Toyota GR86 ២០២២ ធ្វើតេស្តបុក បានចំណាត់ថ្នាក់កំពូល (មានវីដេអូ)

យោងតាមវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ Insurance Institute for Highway Safety បានបង្ហាញឲ្យដឹងថា រថយន្ត Subaru BRZ និង Toyota GR86 ឆ្នាំ២០២២ ថ្មី ផ្តល់សុវត្ថិភាពខ្ពស់។

រថយន្តស្ព័រខ្នាតតូចទាំង ២ម៉ូដែលនេះ ត្រូវបានផលិតលើគ្រោងឆ្អឹងតែមួយ ហើយទទួលបានចំណាត់ថ្នាក់ Top Safety Pick+ ខ្ពស់បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីការការពារអ្នកដំណើរក្នុងរថយន្តពីការប៉ះទង្គិចនានា ដើម្បីអាចទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកំពូលខាងលើ គឺទាមទារឲ្យរថយន្តនោះមានចង្កៀងមុខភ្លឺ “ល្អ” ឬ “ទទួលយកបាន” ទើបអាចបានចំណាត់ថ្នាក់ Top Safety Pick+ នេះ។

បើយោងតាម Insurance Institute for Highway Safety រថយន្ត Subaru BRZ និង Toyota GR86 ឆ្នាំ២០២២ គឺត្រូវតាមតម្រូវការទាំងអស់តែម្តង។

សូមបញ្ជាក់ថា រថយន្តទាំង ២ ម៉ូដែលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Bpoxer Engine មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម