ក្រុមហ៊ុនជប៉ុន Toyota នឹងបង្ហាញចេញរថយន្តថ្មីចំនួន ៣១ ម៉ូដែលនៅក្នុងរង្វង់ ៣ ឆ្នាំទៅមុខទៀត ដែលក្នុងនោះរួមមានរថយន្តម៉ូដែលថ្មី, រថយន្តស៊េរីថ្មី មានជាប្រភេទ SUV និងភីកអាប់ផងដែរ។
រថយន្តទាំង ៣១ ម៉ូដែលនេះ ច្បាស់ណាស់នឹងមានប្រភេទប៉ុងពីរនៃម៉ូដែល Avalon និង Camry, មានរថយន្ត RAV4 Prime ដែលជាប្រភេទ Plug-in Hybrid, រថយន្ត Highlander ឌីហ្សាញថ្មី, Lexus LC បើកដំបូល។ ក្រៅពីនេះនៅផ្នែកភីកអាប់នឹងមានរថយន្ត Tacoma និង Tundra ផងដែរ។
ការប្រកាសអំពីការបញ្ចេញរថយន្តថ្មីប្រមាណ ១០ គ្រឿងក្នុងមួយឆ្នាំនេះ គឺធ្វើឡើងដោយលោក Bob Carter ជាអនុប្រធានផ្នែកលក់នៃ Toyota អាមេរិកខាងជើង ដែលប្រកាសកាលពីដើមខែធ្នូ៕