Toyota Century ប្រភេទ Crossover ដ៏ប្រណិត នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រៀមប្រកាសការដាក់បង្ហាញចេញនោរថយន្ត TOYOTA Century ដែលជាប្រភេទ Crossover Super Luxury នៅខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងការបន្ថែមនៃរថយន្តប្រភេទ SUV ដ៏ប្រណិត នៅក្នុងទីផ្សារប្រទេសជប៉ុន។

រថយន្ត Toyota Century ប្រភេទ Crossover នឹងផលិតនៅលើគ្រោងឆ្អឹង TNGA platform ជំនាន់ថ្មីមានប្រវែងតួខ្លួនសរុប ៥ ៤៣៤ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៩០ ម.ម ។ សម្រាប់រូបរាងខាងក្រៅនៃ Century Crossover ថ្មីនេះ គឺផ្តោតទៅលើការរចនាម៉ូដបែប Crossover ប៉ុន្តែភ្ជាប់មកជាមួយ DNA របស់ម៉ូដែលដើម ដោយមានប៉ាណាមុខមួយផ្ទាំងធំ អបសងខាងចង្កៀងមុខប្រភេទ LED Array AHS និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយរាងវែង ធ្វើឲ្យទំហំខាងក្នុងកាប៊ីនកាន់តែធំទូលាយ រថយន្តថ្មីនឹងត្រូវបានបំពាក់ដោយប្រព័ន្ធអេក្រង់កំសាន្តថ្មីទំហំធំ ខណះគ្រឿងបរិក្ខាផ្សេងទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

សម្រាប់រថយន្ត Century Crossover ថ្មីនេះ ប្រើប្រាស់ប្រព័ន្ធកូនកាត់ Hybird V8 លើម៉ាស៊ីនចំណុះ ៥,០ លីត្រ ដែលអាចផលិតកម្លាំងបាន ៤៣១ ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំងរមួលដ៏ខ្លាំង។ លើសពីនេះ ប្រព័ន្ធ Plug-in Hybrid ដែលទើបបង្កើតថ្មី “THS II Plug-in” ត្រូវបានដំឡើងផងដែរ ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយថ្មី អាចផលិតកម្លាំងបាន ៣០៦ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម