[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមនៅកញ្ចប់តួខ្លួន Nightshade package ព្រមទាំង TRD Off-Road Package ទៅលើត្រកូលភីកអាប់ Toyota Tundra ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃចាប់ពី ៤១ ៨១៥ ដុល្លារ ដល់ ៥៣ ៧០៥ ដុល្លារ មិនទាន់បូកបញ្ចូលកញ្ចប់តម្លៃតម្លៃ ៤៥០ ដុល្លារ នៅសហរដ្ឋអាមេរិក ។
- កញ្ចប់ Nightshade package បានផ្តល់ផ្តាច់មុខសម្រាប់ម៉ូដែល Limited grade Tundra ដែលរមបញ្ចូលនៅដូចជា ផ្តោតទៅលើការតុបតែងពណ៌ខ្មៅរួមមាន ថាសកង់ស្ព័រ alloy wheel ទំហំ ២០ អ៉ីញ ប៉ាណាមុខ, ត្រឡោកកញ្ចក់ និងគម្របការពារភុក ក៏ដូចជាងឡូហ្គោ Toyota ផងដែរ ។
- ខណៈកញ្ចប់ TRD Off-Road Package ផ្តល់ជូនទៅលើម៉ូដែល Tundra 4×4 Platinum Grand ដែលរួមបញ្ចូលនៅប្រព័ន្ធប៉ូម TRD suspension lift kit ខ្ពស់ជាងមុន ៣ អ៉ីញ និងបង្កើនកំពស់ពីដីទៅបាតរថយន្តដល់ទៅ ៧៦ ម.ម ដែលផ្តល់នៅការបើកបរលើផ្លូវលំបាកៗ ឬ Off-Road កាន់តែប្រសើរ ។ លើសពីនេះ ក៏មាន ប្រព័ន្ធចាកសោរប៉ុងអេឡិចត្រូនិចផ្នែកខាងក្រោយ និងប្រព័ន្ធ multi-terrain monitor ជាស្តង់ដារផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភិកអាប់ Toyota Tundra ជំនាន់ថ្មី ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ គឺ
- ម៉ាស៊ីនម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៤ លីត្រ twin-turbo V6 មានកម្លាំង ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ
- ម៉ាស៊ីនកូនកាត់ i-force max hybrid ចំណុះ ៣,៤ លីត្រ twin-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំង ២ នេះ ភ្ជាប់ប្រអប់លេខអូតូ ១០ វគ្គ ៕