[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងនាំយករថយន្ត Mitsubishi Pajero ជំនាន់ថ្មី ប្រភេទ Plug-in hybrid ត្រលប់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញនៅពេលខាងមុខ ជាមួយរូបរាងថ្មីទាំងស្រុង និងទំនើបជាងមុន ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៧ ជាមួយនឹងតម្លៃរំពឹងថា ៥៣ ០០០ ដុល្លារ ។
យោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi កំពុងអភិវឌ្ឍរថយន្ត Pajero ដែលផ្អែកទៅលើគ្រោងឆ្អឹងដូចទៅនឹង Mitsubishi Outlender ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mitsubishi អាចនឹងងាកទៅរកការអភិវឌ្ឍន៍គ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីវិញផងដែរ ។
យោងតាមគេហទំព័រ Carscoop បានឲ្យដឹងថា Mitsubishi Pajero ជំនាន់ថ្មីនេះ អាចនឹងបំពាក់ជាមួយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទបើកបរប៉ុង ២ S-AWC 4-wheel drive ៕