ការលក់រថយន្តរបស់ក្រុមហ៊ុន Toyota កំពុងផ្លាស់ប្តូរ ៣៦០ដឺក្រេ នៅក្នុងទីផ្សារអាស៊ី ក៏ដូចជាទីផ្សារក្នុងស្រុក

[បរទេស] កាលពីពេលថ្មីៗនេះ មានរបាយការណ៏សារព៌ត័មានបរទេសមួយចំនួនបាននិយាយថា ការលក់រថយន្តជាសកលរបស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះជាង 5% កាលពីខែមិថុនា ដែលជាផ្នែកមួយបណ្តាលមកពីការកាត់បន្ថយតម្លៃលក់របស់ក្រុមហ៊ុន BYD នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ និងសូម្បីតែប្រទេសជប៉ុនផ្ទាល់ក៏ដោយ។

ចំពោះក្រុមហ៊ុន Toyota រួមទាំងក្រុមហ៊ុនផលិតរថយន្តប្រណិត Lexus អាចលក់រថយន្តបានចំនួនត្រឹមតែ ៨៥៣,០៨២ គ្រឿងប៉ុណ្ណោះកាលពីខែមុន ដោយធ្លាក់ចុះ 5.1% ធៀបនឹងខែមិថុនាឆ្នាំ២០២៣ កន្លងទៅ បើទោះបីជាការលក់មានកំណើននៅអឺរ៉ុប (+2.7%) និងអាមេរិកឡាទីន (+6.5%) កាលពីខែមុនក៏ដោយ ក៏ការលក់របស់ក្រុមហ៊ុនតូយ៉ូតានៅតែត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅអាស៊ី ដែលជាទីផ្សារធំបំផុតរបស់ខ្លួន។ កាលពីខែមុន ការលក់របស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះ 7.2% នៅក្នុងទីផ្សារអាស៊ីទាំងមូល ខណៈជាមួយនឹងការធ្លាក់ចុះ 13% និង 11% នៅក្នុងទីផ្សារសំខាន់ៗចំនួន ២ គឺប្រទេសចិន និងប្រទេសថៃ។ គួរឲដឹងថា ការលក់រថយន្តនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានធ្លាក់ចុះ 0.9% ពីមួយឆ្នាំទៅមួយឆ្នាំ បើគិតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម