Toyota និង BMW ចាប់ដៃគ្នាអភិវឌ្ឍរថយន្តដើរដោយថាមពលចំះហាយទឹក

[បរទេស] យោងតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង BMW កំពុងរៀបចំធ្វើឲ្យប្រសើរឡើងនៅភាពជាដៃគូរបស់ពួកគេនៅក្នុងវិស័យរថយន្តដើរដោយថាមពលចំហាយទឹក (FCEV) នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូរបស់ពួកគេនៅសប្តាហ៍ក្រោយ ហើយប្រកាសវានៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BMW បានបង្ហាញចេញនៅគំរូរថយន្ត BMW iX5 ប្រភេទ FCEV បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៧១០ ញ៉ូតុនម៉ែត្រ រួមទាំងធុងផ្ទុកអ៉ីដ្រូសែន អាចបើកបរបានចម្ងាយ ៥០៤គីឡូម៉ែត្រ ។ ខណៈ ក្រុមហ៊ុន Toyota គឺម៉ូដែល Mirai ដែលជារថយន្តដើរដោយថាមពលអ៉ីដ្រូសែនដំបូងគេរបស់ពិភពលោកក្នុងឆ្នាំ ២០១៤ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ទ្វីបអឺរ៉ុបមានស្ថានីយ៍សាកថ្មអ៉ីដ្រូសែនត្រឹមតែ ២៧០ ទីតាំងប៉ុណ្ណោះ ដែលទាបជាងការប៉ាន់ស្មានស្ថានីយសាករថយន្តអគ្គិសនីសុទ្ធសាធារណៈចំនួនដល់ទៅ ៦៣២ ០០០ ទីតាំងគិតត្រឹមនៅចុងឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម