Ford កំពុងតែសំងំបញ្ចប់ការបង្កើតរថយន្ត F-150 ស៊េរីថ្មីឆ្នាំ ២០២១ ដែលមានការប្ដូររូបរាងថ្មី ហើយជាមួយឯកសារថ្មីទើបលេចធ្លាយបានបង្ហាញឲ្យដឹងអំពីប្រភេទម៉ាស៊ីនដែលនឹងមានលើ F-150 ស៊េរីថ្មី។
តាមរយៈឯកសារបានបង្ហាញថាប្រភេទម៉ាស៊ីនជាច្រើនគឺដូចគ្នានឹងប្រភេទម៉ាស៊ីនដែលមានលើស៊េរីបច្ចុប្បន្នដែរ។ ជម្រើសម៉ាស៊ីនមានដូចជា ៖
- ម៉ាស៊ីន V6 ៣,៣ លីត្រ កម្លាំង ២៩០ សេះ
- ម៉ាស៊ីន EcoBoost V6 ២,៧ លីត្រ កម្លាំង ៣២៥ សេះ
- ម៉ាស៊ីន EcoBoost V6 ៣,៥ លីត្រ កម្លាំង ៣៧៥ សេះ
- ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ កម្លាំង ៣៩៥ សេះ
- ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ សម្រាប់ F-150 Raptor ដែលមិនបានប្រាប់ពីកម្លាំង (នៅលើម៉ូដែលឆ្នាំ ២០២០ វាមានកម្លាំង ៤៥០ សេះ)
- ម៉ាស៊ីនម៉ាស៊ូត V6 ៣,០ លីត្រ មិនបានបញ្ជាក់អំពីកម្លាំង
- ម៉ាស៊ីន V6 ៣,៥ លីត្រ ភ្ជាប់នឹងម៉ូទ័រអគ្គិសនី មិនបានបញ្ជាក់អំពីកម្លាំង
តាមពាក្យចចាមអារ៉ាមកន្លងមកបានឲ្យដឹងថា Ford F-150 ជំនាន់ថ្មី នឹងបង្ហាញមុខជាផ្លូវការនាថ្ងៃទី ២៩ ខែមេសាខាងមុខ៕