ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រូវបានគេរាយការណ៌ថា កំពុងរៀបចំក្នុងការផ្លាស់ប្តូរឈ្មោះថ្មីសម្រាប់រថយន្ត SUV អគ្គិសនី bZ4X ដែលជារថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន។ ខណៈឈ្មោះថ្មីនេះអាចនឹងប្រកាសចេញជាផ្លូវការនៅក្នុុងឆ្នាំ២០២៦ នេះបើយោងតាមលោក Patrick Ryan នាយកប្រចាំតំបន់ Quebec និង Atlantic របស់ក្រុមហ៊ុន Toyota ក្នុងប្រទេសកាណាដា។
ចំពោះកត្តាដែលនាំឲមានការផ្លាស់ប្តូរឈ្មោះថ្មីនេះ ត្រូវបានគេរាយការណ៌ថា បណ្តាលមកពីឈ្មោះ bZ4X មិនសូវមានភាពលេចធ្លោ អតិថិជនមិនសូវស្គាល់ ធ្វើឲទំហំទីផ្សារមិនសូវល្អ នាំឲទីផ្សារនៃការលក់មានចំនួនតិច។
ជាមួយគ្នានេះ សម្រាប់រយៈពេល ៩ខែដំបូង ក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Toyota បានលក់រថយន្ត bZ4X បានចំនួន ១៣ ៥៧៧ គ្រឿង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ប៉ុន្តែចំនួនលក់នេះគឺមានចំនួនតិចជាង ១ភាគរយ បើប្រៀបធៀបជាមួយនឹងការរថយន្តសរុបក្នុងឆ្នាំ២០២៤ នេះ។
ខណៈក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏បានធ្វើការប្រកាសចេញនូវតម្លៃលក់ផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរីឆ្នាំ២០២៥ ផងដែរ ជាមួយតម្លៃលក់ទាបមុនចំនួន ៦ ០០០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ៣៧ ០៧០ ដុល្លារ ដល់ ៤៣ ៨៨០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។
គួរឲដឹងថា ឈ្មោះ bZ4X ត្រូវបានបកស្រាយដែលចែកចេញជា ៣ផ្នែក រួមមាន៖ “bZ” ឫក៏ “Beyond Zero” គឺសំដៅទៅលើការកាត់បន្ថយការបំពុលបរិស្ថាន ចំណែកលេខ “៤” សំដៅលើប្រវែងតួខ្លួនសរុបរបស់រថយន្ត និង “X” សំដៅលើប្រភេទ Crossover ៕