រថយន្ត Porsche 911 ស៊េរីឆ្នាំ១៩៩១ មួយគ្រឿង កំពុងដាក់លក់នៅលើគេហទំព័រ Early911s ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងតម្លៃគួរឲ្យភ្ញាក់ផ្អើល។
រថយន្តស្ព័រ Porsche 911 មានពណ៌ស្វាយ Clematis Metallic នេះ ទើបតែត្រូវគេប្រើបានចម្ងាយ ៥៥០គីឡូម៉ែត្រប៉ុណ្ណោះ ដែលមើលទៅពិតជានៅស្អាតដូចថ្មីអីចឹង។ វាបំពាក់ម៉ាស៊ីនចំណុះ ៣,៣លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១២សេះ ប៉ុន្តែបានថែមកញ្ចប់ Option X33 Engine Package ធ្វើឲ្យវាមានកម្លាំងសរុបដល់ទៅ ៣៥៥សេះឯណោះ។
911 ខាងលើ ក៏មានបំពាក់ Option ពិសេសៗមួយចំនួន រួមទាំង Limited-slip Differential, ដំបូល Sunroof, ដៃចង្កូតស្បែក និងកៅអីមានមុខងារកម្តៅ ជាដើម។ រថយន្តស្ព័ររបស់អាល្លឺម៉ង់ស៊េរីចាស់មួយគ្រឿងនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ រហូតដល់ទៅ ៣៥៨ ១៥០ដុល្លារឯណោះ៕