
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបច្ចុប្បន្នភាពទៅលើរថយន្តអគ្គិសនីសុទ្ធម៉ូដែល bZ4X សម្រាប់ស៊េរីឆ្នាំ ២០២៦ គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារតំបន់អឺរ៉ុបក្នុងរដូវក្តៅ ឆ្នាំ ២០២៥ ខណៈតម្លៃលក់ មិនទាន់បង្ហាញនៅឡើយទេ ។
សម្រាប់ការផ្លាស់ប្តូរដ៏សំខាន់បំផុតគឺកញ្ចប់អាគុយថ្មី ចំពោះ bZ4X គឺជាកញ្ចប់ថ្មីចំនួន ២
- អាគុយទំហំ ៥៧,៧គីឡូំវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រ ប្រើម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ១៦៥ សេះ ។
- អាគុយទំហំ ៧៣,១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៧៣ គីឡូម៉ែត្រ ប្រើម៉ូទ៏រអគ្គីសនីចំនួន ២ មានកម្លាំង ២២១ សេះ ដល់ ៣៣៨ សេះ ។ ម៉ូដែលទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានប៉ាណាថ្មីរាងស្លីមជាងមុន ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័តប្រវត្តិ ខណៈផ្នែកខាងក្នុង ការអាប់ដេតសំខាន់ៗរួមមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញថ្មីផងដែរ ៕