
ក្រុមហ៊ុន Kia បានប្រកាសតម្លៃសម្រាប់រថយន្ត EV6 2025 ដែលត្រូវបានទទួលការកែលម្អថ្មីចំនួន៨ម៉ូឌែល ជាមួួយតម្លៃចាប់ពី៤មុឺនដុល្លារ ដល់ ៦មុឺនដុល្លារ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺផ្នែកខាងមុខបានរចនាមានបំពាក់នូវអំពូល Star Map ធ្វើឲ្យផ្នែកខាងមុខនៃរថយន្តនេះមើលទៅកាន់តែទូលាយ និងមានថាមពល។ ពួកវាត្រូវបានភ្ជាប់មកជាមួយនូវកាងខាងមុខ មានមុំមុតស្រួច និងគម្របម៉ាស៊ីនដែលបានកែសម្រួលបានយ៉ាង ក្នុងការជំនួយដល់លំហូរខ្យល់។
នេះជាតម្លៃរបស់រថយន្ដ Kia EV6 2025 ទាំង៨ម៉ូឌែល៖
- Kia EV6 light តម្លៃ ៤២ ៩០០ដុល្លារ
- Kia EV6 light long Range RWD តម្លៃ ៤៦ ២០០ដុល្លារ
- Kia EV6 light long Range AWD តម្លៃ ៥០ ៣០០ដុល្លារ
- Kia EV6 Wind តម្លៃ ៥០ ៣០០ដុល្លារ
- Kia EV6 GT-Line តម្លៃ ៥៤ ២០០ដុល្លារ
- Kia EV6 Wind AWD តម្លៃ ៥៤ ៣០០ដុល្លារ
- Kia EV6 GT-Line AWD តម្លៃ ៥៨ ៩០០ដុល្លារ
- Kia EV6 GT តម្លៃ ៦៣ ៨០០ដុល្លារ
ផ្នែកខាងក្នុងភាគច្រើនរក្សាដូចដើម ប៉ុន្តែក៏មានបន្ថែមមកជាមួយចង្កូតថ្មី និងកុងសូលកណ្ដាលដែលបានអាប់ដេត ភ្ជាប់មកជាមួយអេក្រង់ទំហំ ១២.៣ អុីញ កៅអីខាងមុខមានមុខងារកម្តៅបានអាចសារ៉េបាន ១០រប្រៀប ចំណែកគ្រឿងបរិក្ខានៅផ្នែកខាងក្នុង ត្រូវបានធ្វើពីក្រណាត់ SynTex និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ។
ប្រព័ន្ធជំនួយអ្នកបើកបរស្តង់ដារជាច្រើនរួមមាន ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ ,ប្រព័ន្ធជំនួយពេលឈប់ស្ដុប, ប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ, ប្រព័ន្ធជំនួយការបើកបរដោយប្រើភ្លើងហ្វាល, ប្រព័ន្ធបញ្ចៀសការប៉ះទង្គិចនៅកន្លែងមើលមិនឃើញ, ប្រព័ន្ធបញ្ចៀសការប៉ះទង្គិចពេលឆ្លងកាត់ខាងក្រោយ, ប្រព័ន្ធបញ្ចៀសការប៉ះទង្គិចខាងមុខ, និងប្រព័ន្ធប្រាប់ដំណឹងអ្នកដំណើរខាងក្រោយ។
ការផ្លាស់ប្តូរធំៗមួយចំនួនលើរថយន្ដ EV6 2025 ស៊េរីចុងក្រោយ ត្រូវបានបំពាក់មកជាមួយថាមពលថ្មធំជាងមុនទំហំ ៦៣ និង ៨៤ kWh ដែលជំនួសឱ្យថាមពលថ្មចាស់ទំហំ ៥៨ និង ៧៧.៤ kWh ។ រថយ្ដនេះអាចបើកបរបានចម្ងាយផ្លូវចន្លោះពី ៣៧២ គីឡូម៉ែត្រ និង ៥១៣ គីឡូម៉ែត្រ។ អ្វីដែលកាន់តែពិសេសរថយន្ត 2025 EV6 ឥឡូវនេះប្រើប្រាស់ខ្សែសាកថ្មស្តង់ដារសាកថ្មអាមេរិកខាងជើងបាន នេះមានន័យថា ម្ចាស់រថយន្ដនេះអាចប្រើប្រាស់កន្លែងសាកថ្មលឿនរបស់ Tesla ដោយមិនចាំបាច់ប្រើអាដាប់ទ័រ។
រថយន្ត EV6 Light ជាម៉ូដែលទាបគេជាង បានបំពាក់មកជាមួយម៉ូទ័រចំនួននៅខាងក្រោយ អាចផលិតកម្លាំងបាន ១៦៧ សេះនិងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ។ ម៉ូដែល Light Long Range, Wind, និង GT-Line ដំណើរការម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២២៥សេះ ចំពោះម៉ូឌែលដំណើរការដោយ ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣២០សេះ។
ចំពោះម៉ូដែលខ្ពស់បំផុត GT អាចផលិតកម្លាំងបាន ៦០១សេះ និងកម្លាំងរមួល ៧៣៨ញ៉ូតុនម៉ែត្រ។ តួលេខទាំងនោះកើនឡើងដល់ ៦៤១សេះ និងកម្លាំងរមួល ៧៦៩ញ៉ូតុនម៉ែត្រ នៅពេលប្រើប្រាស់មុខងារ Launch Mode។ Kia EV6 GT អាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.៥ វិនាទី៕