Geely បញ្ចេញឡាន PHEV ថ្មី អាចរត់បានដល់ ២ពាន់គីឡូម៉ែត្រ!

ក្រុមហ៊ុន Geely បានប្រកាសដាក់បង្ហាញចេញនូវរថយន្តស៊េរីរបស់ខ្លួនឈ្មោះ Geely Galaxy A7 ប្រភេទ plug-in hybrid sedan ហើយគ្រោងប្រកាសចេញជាផ្លូ​​វការនៅចុងត្រីមាសទី ២ ឬដើមត្រីមាសទី ៣ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៣ ៩០០ដុល្លារ នៅក្នុងទីផ្សារចិន។

Geely Galaxy A7 មានប្រវែង ៤ ៩១៨ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាងកង់ ២ ៨៤៥ ម.ម ដំណើរការដោយបច្ចេកវិទ្យា NordThor EM-i មានម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១១០សេះ រួមជាមួយថ្ម Lithium iron phosphate ដែលផលិតដោយក្រុមហ៊ុន CALB-Tech មានល្បឿនអតិបរមា ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែអាចបើកបរបានចម្ងាយសរុបដល់ ២ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅលើការរចនាផ្នែកខាងក្រៅវិញ Geely Galaxy A7 ត្រូវបានបំពាក់ដោយចង្កៀងមុខរាងស្លីម, ចង្កៀងក្រោយអូសពីម្ខាងទៅម្ខាង, spoiler, រ៉ាដា​ខាង​មុខ​, រ៉ាដា​ខាង​ក្រោយ​, កាមេរ៉ា​ឌីជីថល​, ដំបូល sunroof និងជម្រើសថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម