ឡានអគ្គិសនីសុទ្ធ BYD Seal 06 EV តម្លៃទាប បច្ចេកវិទ្យាខ្ពស់ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal 06 EV ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ២៧០ ដុល្លារ ដល់ ១៨ ០៥០ ដុល្លារ ។

BYD Seal 06 EV ផលិតឡើងនៅគ្រោងឆ្អឹង e-Platform 3.0 Evo ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥៦,៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើករបានចម្ងាយ ៥៤៥ គីឡូម៉ែត្រ គាំទ្រដោយសាកថ្មល្បឿនលឿន អាចសាកបាន​ពី ៣០-៨០% ប្រើរយៈពេល ២៤នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២.៨២០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ គឺស្រដៀងទៅនឹងម៉ូដែលប្រើអគ្គិសនី លាយសាំង PHEV ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មី ។

ចំពោះនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ DiPlink 100 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot 100 God’s Eye C ដែលបញ្ចូលនៅមុខងារជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម