ក្រុមហ៊ុនចិន Xiaomi លូកកាន់តែជ្រៅក្នុងវិស័យយានយន្ដ

ក្រុមហ៊ុន Xiaomi បានទិញដីឧស្សាហកម្មមួយកន្លែងនៅតំបន់ Yizhuang New Town ក្រុងប៉េកាំង ក្នុងតម្លៃប្រហែល ៦៣៥ លានយន់ ស្មើប្រមាណ ៨៧.៥ លានដុល្លារ នេះបើយោងតាមការបង្ហាញព័ត៌មានពីគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង។ ដីនេះត្រូវបានទិញដោយក្រុមហ៊ុន Xiaomi Jingxi Technology Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយ Xiaomi Smart Technology។

One Car Every 76 Seconds: Inside Xiaomi's Smart Super Factory -  autoevolutionទីតាំងស្ថិតនៅក្នុងប្លុក YZ00-0606 មានផ្ទៃដីសរុប ៤៨៥,១០០ ម៉ែត្រការ៉េ ហើយត្រូវបានកំណត់សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ជាមួយនឹងកិច្ចសន្យាជួលរយៈពេល ៥០ឆ្នាំ។ ដីមួយកន្លែនេះក្រមហ៊ុនគ្រោងនឹងសាងសង់រោងចក្រផលិត យានយន្តអគ្គិសនីថ្មី (NEVs) និងគ្រឿងបន្លាស់ពាក់ព័ន្ធរថយន្ដអគ្គិសនី។ អ្នកសង្កេតការណ៍បានប៉ាន់ស្មានថា នេះអាចជាដំណាក់កាលទីបីនៃកិច្ចខិតខំប្រឹងប្រែងផលិតយានយន្តរបស់ក្រុមហ៊ុន Xiaomi។

ដោយឡែកចំពោះផ្នែកអាជីវកម្មរថយន្តរបស់ក្រុមហ៊ុន Xiaomi បានពង្រីកប្រតិបត្តិការរបស់ខ្លួនដោយបង្កើតក្រុមហ៊ុនថ្មីមួយនៅទីក្រុងសៀងហៃ។ ក្រុមហ៊ុន Xiaomi បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងសៀងហៃ ជាមួយនឹងដើមទុនចុះបញ្ជី ១លានយន់ ស្មើនិងប្រមាណ ១៣៧ ០០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi buys US$116 million site for electric car production in Beijing |  South China Morning Postក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Xiaomi ដែលបង្ហាញពីការបន្តនូវវិធីសាស្រ្តរបស់ Xiaomi ក្នុងការអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងរថយន្ត និងសេវាកម្មផ្សេងៗ។ ការបង្កើតក្រុមហ៊ុនថ្មីរបស់ Xiaomi នេះធ្វើឡើងបន្ទាប់ពីជំហានដំបូងៗដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងវិស័យពាក់ព័ន្ធនឹងរថយន្ត ក្រៅពីការផលិត។

ការអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុន Xiaomi នៅទីក្រុងប៉េកាំង និងសៀងហៃ ឆ្លុះបញ្ចាំងពីសកម្មភាពបន្តនៃវិស័យ យានយន្តអគ្គិសនីថ្មី (NEV) និង ការចល័តឆ្លាតវៃ។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររថយន្តរបស់ខ្លួននៅប្រទេសចិន ក្រុមហ៊ុនបន្តចូលរួមទាំងគម្រោងផ្តោតលើការផលិត និងផ្នែកអាជីវកម្មទាក់ទងនឹងសេវាកម្ម។

Xiaomi Introduces Four New Executives Onto Its Partners Board As Company  Focuses On AI and IoT - Caixin Globalនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសនៅលើ Weibo ថា រថយន្តបន្ទាប់របស់ក្រុមហ៊ុនគឺ Xiaomi YU7 នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែមិថុនា។ ការត្រៀមលក្ខណៈសម្រាប់ការផលិតទ្រង់ទ្រាយធំត្រូវបានរាយការណ៍ថា កំពុងដំណើរការ ដោយរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅខែកក្កដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម