
បន្ទាប់ពីបានធ្វើការនាំយករថយន្ត Mazda EZ-60 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto 2025 ពេលនេះ រថយន្តសេរ៊ីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Mazda នេះ គឺទទួលបាននូវចំនួនច្រើនជាង ៣មុឺនគ្រឿងហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan ដោយប្រើប្រាស់នូវគ្រោងឆ្អឹង EPA platform មានជម្រើសថាមពលចំនួន ២ រួមមាន ប្រើអគ្គីសនីសុទ្ធ (EV) អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ សម្រាប់ម៉ូដែលអគ្គិសនីលាយសាំង (EREV) ។
គួរឲ្យដឹងថា សម្រាប់លក្ខណៈពិសេសរបស់រថយន្តនេះ គឺមានទំហំធំជាមួយប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦២០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម និងការផ្នែកខាងក្រៅបែបស្ព័រខ្លាំង ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា មានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ជាដើម។
ចំណែកផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ដែលមានកម្រិតបង្ហាញ 5K ទំហំដល់ទៅ ២៦,៤៥ អ៉ីញ ឯណ្ណោះ រួមជាមួយកុងទ័រស្លាយបង្ហាញលើកញ្ចក់ (HUD) កម្រិត 3D ក៏ដូចជាឧបករណ៍បំពងសំលេងចំនួន ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងមុខងារសំខាន់ៗ និងប្រព័ន្អ ADAS ជាច្រើនទៀតផងដែរ៕