
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Honda Fit ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត e:HEV ផ្តល់នៅភាពសន្សំសំចៃខ្ពស់ សម្រាប់នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១៤ ៣៩០ ដុល្លារ ដល់ ១៩ ២៣០ ដុល្លារ ។
Honda Fit ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Full-Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១២៣ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមាន Driving Mode ចំនួន ៣ រួមមាន EV Driving Mode, Hybrid Driving Mode និង Engine Driving Mode ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៣លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
រថយន្តប្រភេទ hatchback នេះ មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៥២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណា រួមទាំងរន្ធខ្យល់ទំហំធំ សម្រាប់លំហូរខ្យល់ទៅបញ្ចុះកម្តៅម៉ាស៊ីន ព្រមទាំងប្រើថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងមូល និងសេនស័រខាងមុខ-ក្រោយសរុប ៨គ្រាប់ ដែលជំនួយទៅដល់ទៅប្រព័ន្ធ Auto Parking ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយ Auto Hold និងទទួលបានកញ្ចប់សុវត្ថិភាព Honda SENSING safety system ទៀតផង ៕