ក្រុមហ៊ុន Toyota ប្រចាំតំបន់អឺរ៉ុប បានលក់រថយន្តចំនួនទាំងម៉ាក Toyota និង Lexus ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គិតពីខែមករា ដល់ខែមីនា សរុបបានចំនួន ជាង៣១ម៉ឺនគ្រឿង។ បើនិយាយតែពីប្រេន Toyota សុទ្ធ គឺលក់បានចំនួនជាង ២៩ម៉ឺនគ្រឿង ជាប្រេនដែលលក់រថយន្តដាច់ជាងគេលំដាប់ទី២នៅអឺរ៉ុប។

ក្នុងចំណោមរថយន្ត Toyota ដែលលក់បានចំនួនប៉ុណ្ណេះ ក្នុងនោះ រថយន្ត៥ម៉ូឌែល ដែលលក់ដាច់ជាងគេ រួមមាន៖
១. Yaris Cross ចំនួនជាង ៥ម៉ឺន ៥ពាន់គ្រឿង
២. Yaris Hybrid ចំនួនជាង ៤ម៉ឺន ៣ពាន់គ្រឿង
៣. Corolla Hybrid ចំនួន ៣៩ ៦៩៩គ្រឿង
៤. C-HR (Hybrid & PHEV) ចំនួន ៣៩ ៦៨៨គ្រឿង
៥. Aygo X Hybrid ចំនួនជាង ២ម៉ឺន ៥ពាន់គ្រឿង។

ក្នុងចំណោមរថយន្តទាំង៥ម៉ូឌែលនេះ ពុំមែនជាប្រភេទរថយន្តអគ្គិសនីសុទ្ធនោះទេ។ សម្រាប់ម៉ូឌែលអគ្គិសនីសុទ្ធជាប់ចំណាត់ថ្នាក់ទី៧ឯណោះ គឺបានទៅលើម៉ូឌែល bZ4X ដែលលក់បានជាង១ម៉ឺន ២ពាន់គ្រឿង នៅពីក្រោយ Corolla Cross Hybrid លក់បានចំនួនជាង ១ម៉ឺន ៤ពាន់គ្រឿង។ ចំណែករថយន្តអគ្គិសនីសុទ្ធ២ម៉ូឌែលទៀត លក់បានចំនួនតិចតួច គឺ Urban Cruiser និង C-HR+ BEV ចំនួនតែជាង ៣ពាន់គ្រឿងប៉ុណ្ណោះ៕


















