Kia ចេញឡានដឹកទំនិញអត់ប្រើសាំងថ្មី សាកភ្លើងម្តងជិះបាន ៤៥០គ.ម៉

ក្រុមហ៊ុន Kia បានប្រកាចេញរថយន្តដឹកទំនិញអគ្គិសនីថ្មី ហៅថា e-Soul Cargo សម្រាប់ទីផ្សារប្រទេសហូឡង់។

តាមពិតទៅរថយន្ត Kia e-Soul Cargo ត្រូវបានកែច្នៃចេញពីរថយន្តអគ្គិសនី e-Soul ធម្មតាប៉ុណ្ណោះ ដោយកៅអីផ្នែកខាងក្រោយរបស់វាត្រូវបានដកចេញ ដើម្បីទុកកន្លែងដាក់ឥវ៉ាន់ជំនួសវិញ ហើយថែមទាំងមានរបាំងចែកដាច់កាប៊ីនមុខ និងកន្លែងដាក់ឥវ៉ាន់ខាងក្រោយទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

e-Soul Cargo ត្រូវបានផលិតផ្អែកតាមម៉ូដែល e-Soul Executive Line ដូច្នេះវាមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា កៅអីអ្នកបើកបរមានមុខងារបញ្ចេញខ្យល់ និងកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធសំឡេង Harman Kardon, មុខងារ Adaptive Cruise Control និង អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple Carplay ផងដែរ។

រថយន្តដឹកឥវ៉ាន់អត់ប្រើសាំងខាងលើ បំពាក់អាគុយអគ្គិសនីកម្លាំង ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ២០១សេះ ហើយមានចម្ងាយបើកបរ ៤៥២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម