Audi បង្ហាញចេញរូបរាងថ្មីរបស់ឡានអគ្គិសនី E-Tron

[ទីផ្សារបរទេស] រថយន្តអគ្គិសនី E-Tron រូបរាងថ្មី កាន់តែជិតដល់ពេលចូលរោងចក្រផលិតមែនទែនហើយ ក្រោយពី Audi បាន​បង្ហាញ​ចេញ​រថយន្តគំរូថ្មី​នៅ​ក្នុង​កម្មវិធី E-Cannonball កាលពីថ្មីៗកន្លងទៅនេះ។

រថយន្តគំរូថ្មីនៃ E-Tron មាន​ប្រើ​ប្រាស់​ការឌីហ្សាញ​ថ្មី ជាពិសេសការផ្លាស់ប្ដូរលើផ្ទាំងប៉ាណាខាងមុខដែលកាន់តែទាក់ទាញ​ជាងមុន អម​ជាមួយ​អំពូលភ្លើង​ដែល​ទទួលបានការអាប់ដេតថ្មីជាមួយ​បច្ចេកវិទ្យាភ្លើងថ្មី រួមទាំងមានការផ្លាស់ប្ដូរនៅផ្នែក​ខាងក្រោយ​បន្តិច​បន្តួចផងដែរ។

ពាណិជ្ជកម្ម

ការចុះផ្សាយកន្លងមក បានឲ្យដឹងថារថយន្តថ្មីនឹងមានបំពាក់ម៉ូទ័រអគ្គិសនីដែលសន្សំសំចៃថាមពលបានប្រសើរជាងមុន រួមជាង​មួយ​កញ្ចប់​អាគុយដែលទទួលបានការកែសម្រួលកាន់តែប្រសើរ។ វា​អាចជួយឲ្យរថយន្តនេះបើកបរបានចម្ងាយដល់ប្រមាណ ៦០០គ.ម ដែល​ជាការកើនឡើងខ្លាំងធៀបនឹងចម្ងាយបើកបរ ៤៤០គ.ម នាពេលបច្ចុប្បន្នរបស់វា។

គួរដឹងថា Audi E-Tron ដែលលក់នៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន មានតម្លៃចាប់ពី ៧០ ៨០០ដុល្លារ ដែលមាន​អាគុយ​ចំណុះ ៩៥kWh ប្រើម៉ូទ័រអគ្គិសនីភ្លោះ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលអាចផលិតកម្លាំងបានដល់ ៤០២សេះ៕

Sponsored