
[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Sina Finance បានចេញផ្សាយចំណាត់ថ្នាក់ប្រាក់ចំណូលនៃការលក់ម៉ាករថយន្តនៅក្នុងទីផ្សាររថយន្តប្រភេទដឹកអ្នកដំណើររបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ខណៈក្រុមហ៊ុន BYD ទទួលបានប្រាក់ចំណូលពីការលក់រថយន្តរបស់ខ្ពស់ជាងគេ ។
សម្រាប់ BYD តម្លៃលក់ជាមធ្យមក្នុងរថយន្តមួយគ្រឿងគឺ ១៦ ៧០០ ដុល្លារ ហើយបរិមាណលក់ប្រចាំឆ្នាំនៅក្នុងទីផ្សារចិនមានចំនួនដល់ទៅ ៣,៤៩ លានគ្រឿង ដែលនាំប្រាក់ចំណូលពីការលក់ដល់ទៅ ៥៨,១ ពាន់លានដុល្លារ តាមពីក្រោយដោយក្រុមហ៊ុន Mercedes-Benz ដែលទទួលបានប្រាក់ចំនូលបាន ៤២,៥ ពាន់លានដុល្លារ និង Volkswagen ទទួលបាន ៤១,៩ ពាន់លានដុល្លារ ។
ជាងនេះទៅទៀត ក្រុមហ៊ុន Aito និង Li Auto ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ១០ ដែលស្ថិតលើក្រុមហ៊ុនផលិតរថយន្ត Geely, Chery និង Changan ជាដើម ៕