
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញនូវរថយន្ត Changan Nevo C798 ប្រភេទ crossover ៥កៅអី ទទួលបាននូវបច្ចេកវិទ្យា PHEV ថ្មី គ្រោងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២៧ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៨ ម៉ែត្រ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ៩៦ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២២១ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២១,៥ និង ៣១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩៥ និង ១៦៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានកម្រិតសុីប្រេង ៥ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ/ម៉ោង។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងរន្ធខ្យល់ទំហំធំ ទ្វារដៃប្រភេទ retractable door handles និងថាសកង់ស្ព័រ។