ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Elon Musk បង្ហាញតម្រុយថ្ងៃប្រគល់ឡានភីកអាប់អគ្គិសនី Cybertruck ឲ្យអតិថិជនហើយ

Elon Musk បង្ហាញតម្រុយថ្ងៃប្រគល់ឡានភីកអាប់អគ្គិសនី Cybertruck ឲ្យអតិថិជនហើយ

ថ្ងៃទី២១ ខែវិច្ឆិកា នឹងក្លាយជាខួប ៣ឆ្នាំ នៃការបង្ហាញខ្លួនរបស់ភីកអាប់អគ្គិសនី Tesla Cybertruck ខណៈវានៅតែជាអាថ៌កំបាំងមនៅឡើយ ហើយមិនទាន់មានថ្ងៃប្រគល់ឲ្យអតិថិជនជាក់លាក់ឡើយ។

Tesla ធ្លាប់បានសន្យាថា វានឹងមកដល់នៅក្នុងឆ្នាំ២០២១ ហើយក្រោយមកក៏ត្រូវពន្យាពេលមួយដងជាពីរដង រហូតមកដល់បច្ចុប្បន្ននេះ ស្របពេលដែលភីកអាប់អគ្គិសនីដទៃទៀតដែលជាគូប្រជែង ដូចជា GMC Hummer EV, Rivian R1T និង Ford F-150 Lightning បានឈានចូលដល់សង្វាក់ផលិតកម្មទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla គឺលោក Elon Musk បានឆ្លើយតបសំនួរនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលចោទសួរថា “តើពេលណាទើប Cybertruck នឹងចេញលក់ជាផ្លូវការ?”

ឆ្លើយតបទៅកាន់សំនួរខាងលើ លោក Elon Musk បាននិយាយថា “យើងកំពុងតែសង្ឃឹមថាចាប់ផ្តើមការប្រគល់រថយន្តឲ្យអតិថិជន នៅពាក់កណ្តាលឆ្នាំ២០២៣”

បើទោះបីជា Tesla អាចសម្រេចគោលដៅ ប្រគល់ និងចេញលក់រថយន្ត Cybertruck នៅពាក់កណ្តាលឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែពេលនោះវានឹងចេញក្រោយរថយន្ត Chevrolet Silverado EV ក៏ដូចជាគូប្រជែងរបស់វាទាំងប៉ុន្មានដែលបានរៀបរាប់មកពីខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម