Ford ចុះប៉ាតង់ថ្មី ច្នៃកន្លែងកាតាប៊ូ សម្រាប់ផ្ទុកឥវ៉ាន់

[ទីផ្សារបរទេស] សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងនៅខាងក្រៅតម្រូវការនៃ​របស់របរ ឬឥវ៉ាន់ ពិតជាច្រើន ដោយតម្រូវអោយដាក់គ្រប់យ៉ាងទៅតាមខ្លួន ជាក់ស្តែងនាពេលបច្ចុប្បនេះ រថយន្តភីកអាប់ជាច្រើនបានកំពុងធ្វើការឌីស្សាញថ្មីនៃទ្រុងក្រោយរថយន្ត ដើម្បីផ្ទុកឥវ៉ាន់អោយបានច្រើន ក្នុងនោះដូចជា Gear Tunnel របស់ Rivian រួមទាំង Multi-Flex Midgate នៅលើ Chevrolet Silverado និងរបស់ Ford ដែលកំពុងឌីស្សាញឡើង។

យោងតាមឯកសារប៉ាតង់ដែលបានចុះជាមួយ USPTO ដែលបានប្រទះឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា ថ្មីៗនេះ គេប្រទះឃើញការរចនាទ្វារក្រោយដ៏ឆ្លាតវៃពី Blue Oval ប៉ុន្តែនោះវាមិនមែនជាប៉ាតង់ចុងក្រោយនោះឡើយ ខណៈពេលនេះឯកសាថ្មីបានបង្ហាញកាតាប៊ូខាងមុខដែលមានភាពកាន់តែពិសេស។

ពាណិជ្ជកម្ម

យោងតាមឯកសារដែលបានចុះជាមួយ USPTO បានបង្ហាញថា Ford កំពុងធ្វើការលើកាតាប៊ូខាងមុខអោយកាន់តែមានមុខងារច្រើន ដោយរចនាជាចន្លោះប្រហោង អាចប្រើជាកន្លែងផ្ទុកបន្ថែម ជាពិសេសសម្រាប់របស់កខ្វក់ដែលអ្នកមិនអាចដាក់បាននៅក្នុងកាប៊ីន។ ផ្ទៃខាងក្នុងអាចត្រូវបានបែងចែកជាផ្នែក ដើម្បីអនុញ្ញាតឱ្យផ្ទុកវត្ថុជាច្រើន។

សម្រាប់កាតាប៊ូ​ទាំង​មូល​អាច​ត្រូវ​បាន​ស្រោប​ដោយ​អ្វី​ដែល​គេ​ហៅ​ថា​ glow-in-the-dark​ ដែល​អាច​បញ្ចេញ​ពន្លឺ​ដែល​ទាញ​ចេញ​ពី​ឧបករណ៍​ភ្ជាប់​ ultraviolet LED ឬ​ប្រភព​អគ្គិសនី​ផ្សេង​ទៀត៕

Sponsored