ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Ford បញ្ជាក់ថាភីកអាប់តម្លៃ ២ម៉ឺនប្រភេទ Hybrid របស់ខ្លួន លក់ដាច់អស់ពីស្តុក

Ford បញ្ជាក់ថាភីកអាប់តម្លៃ ២ម៉ឺនប្រភេទ Hybrid របស់ខ្លួន លក់ដាច់អស់ពីស្តុក

រថយន្ត Ford Maverick ប្រភេទ Hybrid ដែលក្រុមហ៊ុន Ford ទើបតែបង្ហាញចេញកាលពីប៉ុន្មានខែកន្លងទៅ នាពេលនេះត្រូវបានគេបញ្ជាទិញអស់ហើយ នេះបើយោងតាមសម្តីរបស់លោក Mike Levine ប្រធានទំនាក់ទំនងផលិតផលប្រចាំ Ford North American។

លោក Mike Levine បានបន្ថែមទៀតថា ដោយសារតែតម្រូវការខ្ពស់ ឥឡូវនេះយើងត្រូវបានបម្រុងទុកយ៉ាងពេញលេញសម្រាប់រថយន្តភីកអាប់ខ្នាតតូច Maverick Hybrid ដោយការបញ្ជាទិញនឹងបើកឡើងវិញនៅរដូវក្តៅក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Ford Maverick Hybrid ប្រើប្រាស់ម៉ាស៊ីន ២.៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំងបាន ១៩១សេះ។ ដោយរថយន្ត Ford Maverick Hybrid មានតម្លៃចាប់ពី ១៩,៩៩៥ ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម