Ford Expedition Timberline ឆ្នាំ២០២២ ថ្មី ដាក់លក់តម្លៃជាង ៦ម៉ឺនដុល្លារ

កាលពីខែមុន រថយន្ត Ford Expedition Timberline ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជា SUV កៅអី ៣ជួរ មានសមត្ថភាព Off-road ខ្លាំងបំផុតមួយរបស់ Ford។

ឥឡូវនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវតម្លៃ Expedition Timberline ថ្មីខាងលើ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៦៦ ៦៩០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់អ្វីដែលកត់សំគាល់លើម៉ូដែលពូកែខាងផ្លូវពិបាក Timberline នេះគឺបានទទួលបានបង្កើននៃសម្ថភាពបើកបរផ្លូវលំបាក ជាមួយកម្ពស់ពីដីរហូតដល់ ២៦៨មីលីម៉ែត្រ ព្រមទាំងបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញស្រោបដោយសំបកកង់ Goodyear Wranger AT ទំហំ ៣៣អ៊ីញ និងមានបំពាក់ជាមួយប្រព័ន្ធ Trail Turn Assist របស់ Bronco ផងដែរ។លើសពីនេះទៅទៀត វាក៏ទទួលបាននូវមុខងារជំនួយការបើកបរលែងដៃ BlueCruise Hands-free Highway Driving System, ប្រព័ន្ធកម្សាន្ត SYNC4 ភ្ជាប់ជាមួយអេក្រង់កម្សាន្តទំហំ ១៥,៥អ៊ីញ និងកុងទ័រឌីជីផលទំហំ ១២អ៊ីញ ផងដែរ។

មិនតែប៉ុណ្ណោះ SUV នេះក៏មានកញ្ចប់ Option “Stealth Edition Performance Package” ដែលវាបានផ្តោតសំខាន់ការឌីស្សាញបែបស្ព័រ ដោយលេងពណ៌ខ្មៅទៅលើកញ្ចក់សងខាង, ជុំវិញប៉ាណាមុខ, Roof Rail, ចង្កៀងមុខ, ថាសកង់ទំហំ ២២អ៊ីញផងដែរ និងដុំហ្រ្វាំងពណ៌ក្រហម។

រថយន្ត Expedition Timberline និង Stealth Edition Performance Package ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៤០សេះ និងកម្លាំងបង្វិល ៦៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ ដែលអាចអោយវាស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៥វិនាទី។ រថយន្ត Expedition Timberline ឆ្នាំ២០២២ ត្រៀងចេញលក់នៅលើទីផ្សារនៅត្រីមាសទីមួយនាឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម