Ford Ranger ស៊េរីឆ្នាំ២០២៣ លក់នៅជិតខាងកម្ពុជាតម្លៃចាប់ពីក្រោម ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] Ford ប្រចាំប្រទេសវៀតណាម បានប្រកាសចេញតម្លៃលក់ផ្លូវការរបស់រថយន្ត Ranger ជំនាន់ថ្មី ស៊េរីឆ្នាំ​២០២៣ ដែល​នឹងដឹក​ជញ្ជូន​អតិថិជននៅប្រទេសវៀតណាមនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ។

នៅទីផ្សារប្រទេសវៀតណាម រថយន្ត Ranger ស៊េរីឆ្នាំ​២០២៣ មាន​ចែកចេញជា​ប្រភេទ XL, XLS, XLT និង Wildtrak ដោយ​ប្រភេទ XL, XLS និង XLT ប្រើប្រាស់​ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ អាចផលិត​កម្លាំងបាន ១៧០PS ផ្គួប​ជា​មួយ​ប្រអប់​លេខ​៦វគ្គ មាន​ទាំង​លេខដៃ និងលេខអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកប្រភេទ Wildtrak វិញ មានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​១០​វគ្គ អាចផលិតកម្លាំងសរុប ២១០PS។

សម្រាប់តម្លៃវិញគឺមាន​ចាប់​ពីប្រមាណ ២៨ ១៥០ដុល្លារ ដល់​ប្រមាណ ៣៥ ៤៦០ដុល្លារ សម្រាប់ប្រភេទ XL, XLS និង XLT ខណៈ​ដែល​ប្រភេទ Wildtrak មានតម្លៃលក់​ប្រមាណ ៤១ ២៣០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម