Ford Ranger ម៉ូឌែលថ្មីកាត់តាម Ranger Raptor ចេញលក់នៅថៃ តម្លៃជាង ៣ម៉ឺនដុល្លារ

Ford Thailand បានធ្វើការប្រកាសចេញរថយន្តភីកអាប់ Ranger FX4 Max ២០២១ នៅលើទីផ្សារប្រទេសថៃជាផ្លូវការ ដែលជាទីផ្សារដំបូងគេនៅអាស៊ី។ ដោយម៉ូដែលនេះ ផលិតឡើងកាត់តាម Ford Ranger Raptor ដោយវាមានតម្លៃចាប់ពី ៣៨ ៧២៥ដុល្លារ។

រូបរាងផ្នែកខាងក្រៅនៃ Ranger FX4 Max បានបំពាក់ជាមួយ ចង្កៀងមុខប្រភេទ LED Projector , អំពូលពេលថ្ងៃប្រភេទLED, ប៉ាណាខាងមុខមានឡូហ្គូ Ford នៅចំកណ្តាល, ដៃទ្វាពណ៌ប្រផេះ, ឈ្នាន់ជាន់ថ្មី, ថាសកង់ប្រភេទ Boulder Grey ទំហំ ១៧អ៊ីញ, កៅអីអេឡិចត្រូនិច, អេក្រង់បង្ហាញព័ត៌មានទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដំណើរការដោយប្រពន្ធ័កម្សាន្ត SYNC 3, Apple Carplay និង Android Auto និងប្រព័ន្ធតន្ត្រីចំនួន ៦ចំណុច។ ព្រមទាំងបំពាក់ជាមួយមុខងារសុវត្តិភាព​ Hill Star Assist, Anti-roll System, ABS, EBS, ESP និង Traction Control System។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើប្រៀបធៀបជាមួយ Ford Ranger ធម្មតា FX4 Max វាមានតួរខ្លួនវែងជាងប្រភេទធម្មតា ៤២មីលីម៉ែត្រ, បន្ថែមកម្ពស់ពីដីចំនួន ២០មីលីម៉ែត្រ, ដៃឃ្លោងធំជាងមុន ២៩មីលីម៉ែត្រ និងបូមប្រភេទ Fox ទំហំ ២អ៊ីញ។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ នេះ ផ្តល់នូវជម្រើស ៥ ពណ៌ គឺ ខៀវ ក្រហម ស ខ្មៅ និង ប្រផេះ។

រថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-Turbo ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២១៣សេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ និងប្រភេទប៉ុងពីរ។ ហើយវាអាចដឹកបានទម្ងន់ ៩៨១គីឡូក្រាម និងអូសសណ្តោងបាន ៣,៥តោន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម