Honda គ្រោងនឹងនាំយករថយន្ត Honda NSX មកវិញ ក្នុងទម្រង់ថាមពលអគ្គិសនីនៅឆ្នាំ ២០២៤

[បរទេស] យោងតាមគេហទំព័រ Asia.nikkei.com រាយការណ៍ថា ក្រុមហ៊ុន HONDA មានបំណងផលិតរថយន្តស្ព័រ NSX ឡើងវិញដែលជារថយន្តអគ្គិសនីសុទ្ធ។ ក្នុងនោះAcura NSX ត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ ១៩៩០ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យានៃម៉ាក Acura ដ៏ប្រណិត និងទំនើបផងដែរ។

បន្ទាប់ពីការដាក់បង្ហាញរថយន្តអគ្គិសនី Honda Prologue SUV ក្រុមហ៊ុននឹងបង្ហាញរថយន្ត Acura SUV អគ្គិសនីនៅឆ្នាំ ២០២៤ ។ ម៉ូដែលទាំងពីរនឹងប្រើប្រាស់ Ultium platform ដើម្បីគាំទ្ររថយន្តជាច្រើនប្រភេទ ចាប់ពីរថយន្តតូចរហូតដល់រថយន្តភីកអាប់ធំ ប្រភេទ Crossovers និង SUV ក៏ដូចជារថយន្តអគ្គិសនីដែលមានកម្លាំង ១ ០០០ សេះ ផ្គួបជាមួយអាគុយ Ultium មានទំហំចាប់ពី ៥០ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ពាណិជ្ជកម្ម

ក្នុងនោះ លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន HONDA គ្រោងចំណាយប្រាក់បន្ថែម​ ១០ ពាន់លានដុល្លារដើម្បីផ្តល់អគ្គិសនីពេញលេញដល់ក្រុមហ៊ុនរបស់គាត់នៅឆ្នាំ ២០៤០ ជាមួយនឹងរថយន្តអគ្គិសនី BEVs ចំនួន ៣០ ម៉ូដែល​ ។ ផែនការពង្រីកទំនាក់ទំនងរវាងក្រុមហ៊ុន Honda និង GM ក្រោមគ្រោងឆ្អឹង e:Architecture វានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទាំងម៉ូដែល Honda និង Acura high-end ហើយនោះជាកន្លែងដែល NSX ថ្មីនឹងបង្ហញខ្លួន។

ការសម្រេចចិត្តចុងក្រោយលើការនាំយករថយន្ត Honda NSX ត្រឡប់មកវិញទំនងជាអាស្រ័យលើនាយកប្រតិបត្តិទាំងពីរគឺ HONDA និង Acura ប៉ុន្តែពួកគេហាក់ដូចជាមានឆន្ទៈក្នុងការប្រើថាមពលអគ្គិសនីទាំងស្រុង។ ប្រសិនបើការផលិតចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ យើងនឹងឃើញ Acura NSX ជារថយន្តអគ្គិសនី (EV) ជាក់ជាមិនខាន៕

 

Sponsored