Hyundai និង Kia ទំនងអាចបានរថយន្តបើកបរស្វ័យប្រវត្តិឆាប់ៗ

ក្រុមហ៊ុនរថយន្តកូរ៉េដ៏ធំចំនួន ២ គឺ Hyundai និង Kia បានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិមួយ គឺ Aurora ក្នុងគោលបំណងដើម្បីពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិផ្ទាល់ខ្លួន ។

ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Aurora ដែលហៅថា Aurora Driver បានច្របាច់បញ្ចូលគ្នារវាងប្រព័ន្ធ Lidar និង Radar ក៏ដូចជាកាមេរ៉ាផងដែរ ។ ក្រុមហ៊ុន Hyundai គ្រោងនឹងផលិតឱ្យបានរថយន្តមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ កម្រិត៤ (Level 4) នៅឆ្នាំ ២០២១ ជាមួយនឹងតាក់ស៊ីគ្មានមនុស្សបើកទៀតផង ។

ពាណិជ្ជកម្ម

លោក Youngcho Chi ប្រធានក្រុមហ៊ុន Hyundai Motor Group និង ជាប្រធានផ្នែកច្នៃប្រឌិត បាននិយាយថា «Aurora គឺជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យាឈានមុខគេ នៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនេះ ហើយយើងសង្ឃឹមថានឹងបង្កើតភាពជាដៃគូដ៏រឹងមាំជាមួយពួកគេ ។ ការធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មនៅជុំវិញពិភពលោក នឹងជួយយើងអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ ប្រកបដោយសុវត្ថិភាព និង ភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់យើង» ៕

Sponsored