Lexus NX ជំនាន់ថ្មី ត្រូវផ្អាក លែងទទួលការកុម្ម៉ង់នៅជប៉ុន ព្រោះរោងចក្រផលិតអត់ទាន់

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota បានបង្ខំចិត្តបិទការបញ្ជាទិញ សម្រាប់រថយន្ត Land Cruiser និង Lexus LX ដោយសារតែតម្រូវការ កើនលើសសមត្ថភាពផ្គត់ផ្គង់របស់ខ្លួន។

ឥឡូវនេះ ក្រុមហ៊ុនក៏បានប្រកាសថា រថយន្ត Lexus NX ជំនាន់ថ្មី ត្រូវបានផ្អាកលែងទទួលការកុម្ម៉ង់ដែរហើយ សម្រាប់ទីផ្សារប្រទេសជប៉ុន។

ពាណិជ្ជកម្ម

តម្រូវការសម្រាប់រថយន្ត Lexus LX និង Toyota Land Cruiser ដែលផលិតនៅក្នុងប្រទេសជប៉ុន មានការកើនឡើងយ៉ាងខ្លាំង រហូតអតិថិជនត្រូវចាំ ៤ឆ្នាំ ទម្រាំទទួលបានរថយន្ត។

ជាមួយគ្នានេះដែរ រថយន្ត Lexus NX ដែលផលិតនៅក្នុងប្រទេសកាណាដា និងជប៉ុន ក៏ទទួលបានតម្រូវការខ្ពស់ដែរ ខណៈអតិថិជនត្រូវចាំរយៈពេល ១ឆ្នាំទើបទទួលបានរថយន្ត ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ ក៏តែបង្ខំចិត្តផ្អាកទទួលការបញ្ជាទិញសិន។

សូមបញ្ជាក់ថា រថយន្ត Lexus LX ឆ្នាំ២០២៣ មានតម្លៃចាប់ពី ៨៦ ៩០០ដុល្លារ និង Toyota Land Cruiser មានតម្លៃចាប់ពី ៨៥ ៦៦៥ដុល្លារ ខណៈ Lexus NX ជំនាន់ថ្មី មានតម្លៃចាប់ពី ៣៩ ៤២៥ដុល្លារ៕

Sponsored