Mustang Mach-E ឡាន SUV អត់ប្រើសាំងដំបូងរបស់ Ford ចេញហើយ!

Ford បានប្រកាសចេញនូវ SUV ដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន Mustang Mach-E ជាផ្លូវការ ដែលមានការរចនាលេចធ្លោខ្លាំង គួរឱ្យទាក់ទាញបំផុត។

វាបំពាក់កុងទ័រឌីជីថលផ្តេកទំហំ ១០,២អ៊ីង និងអេក្រង់ Infotainment System ប្រភេទ Touchscreen បញ្ឈរដ៏ធំនៅចំកណ្តាល ទំហំ ១៥,៥អ៊ីង ស្រដៀងទៅនឹងរថយន្ត Tesla។ មិនតែប៉ុណ្ណោះ វាក៏មាន Option ពិសេសៗជាច្រើន ដូចជា ប្រព័ន្ធសំឡេង Bang & Olufsen, ដំបូលកញ្ចក់ Panoramic និងប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting ផងដែរ។

ពាណិជ្ជកម្ម

រថយន្ត Ford Mustang Mach-E មានចំនួន ៥ម៉ូដែល គឺ Select, California Route 1, Premium, First Edition និង GT ដែលចែកចេញជា ២ប្រភេទទៀត គឺ Standard Range មានចម្ងាយបើកបររហូតដល់ ៣៧០គីឡូម៉ែត្រ និង Extended Range មានចម្ងាយបើកបររហូតដល់ ៤៨០គីឡូម៉ែត្រ ព្រមទាំងមានជម្រើសប៉ុងមួយ និងប៉ុងពីរទៀតផង។

Mustang Mach-E Select មានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារលើទីផ្សារអាមេរិក, Premium តម្លៃចាប់ពី ៥០ ៦០០ដុល្លារ, California Route 1 តម្លៃចាប់ពី ៥២ ៤០០ដុល្លារ, First Edition តម្លៃចាប់ពី ៥៩ ៩០០ដុល្លារ និង GT តម្លៃចាប់ពី ៦០ ៥០០ដុល្លារ៕

Sponsored