ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៤

សម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota បានបន្តជាក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅលើពិភពលោកដោយមានចំនួនលក់សរុបដល់ ១០,១៦ លានគ្រឿង (រួមបញ្ចូលទាំង Lexus)។

ក្នុងនោះ បើរាប់ទាំងការលក់រថយន្តរបស់់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ២ របស់ពួកគេថែមទៀតមាន Daihatsu និង Hino នោះចំនួនលក់នឹងកើនឡើងដល់ ១០,៨២ លានគ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Volkswagen Auto Group ឬ VAG ដែលមានចំនួនលក់រថយន្ត ៩,២៤ លានគ្រឿង។ ខណៈលេខរៀងទី ៣ គឺក្រុមហ៊ុន Hyundai Motor Group (HMG) មានចំនួនលក់រថយន្តប្រហែល ៧,២៣ លានគ្រឿង (បូកបញ្ចូល Kia និង Genesis) ។

ទោះបីជាក្រុមហ៊ុន Toyota និង Lexus មានចំនួនលក់ច្រើនជាងក្រុមហ៊ុនផ្សេងៗក៏ដោយ ក៏ការលក់សរុបក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនមានភាពទាបជាងឆ្នាំ ២០២៣ តិចតួចចំនួន ១,៤ភាគរយ ផងដែរ តែប្រសិនបើរួមបញ្ចូលទាំងក្រុមហ៊ុន Hino និង Daihatsu គឺមានការធ្លាក់ចុះប្រហែល ៣,៧ភាគរយ។

គួរបញ្ជាក់ថា បើគិតទាំងឆ្នាំ២០២៤ ក្រុមហ៊ុន Toyota Motor បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកជាប់ៗគ្នាចំនួន ៥ ឆ្នាំហើយ។ ជាមួយគ្នានេះ រថយន្ត Toyota RAV4 បានក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ក្នុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Venucia បញ្ចេញម៉ូដែលថ្មី ប្រើ Hybrid ឯតម្លៃចាប់ពីខ្ទង់ ១មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Venucia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Venucia V DD-I Ultra ប្រភេទ Hybrid ទទួលបានការអាប់ដេតបន្ថែម ដែលរំពឹងថា មានតម្លៃលក់ចាប់ពី ១៦ ៥៨៤ ដុល្លារឡើងទៅ នៅប្រទេសចិន ។

Venucia V DD-I Ultra ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៦៧ សេះ ផ្គួបជាមួយអាគុយទំហំ ២,១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦២០ មម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។ ចំពោះព័ត៌មាននៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្រ្តថ្មី! ពានរង្វាន់នាយកប្រតិបត្តិរថយន្តល្អបំផុតលើលោក ឈ្នះដោយមនុស្សស្រីជាលើកដំបូង

[បរទេស] អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត BYD លោកស្រី Stella Li បានឈ្នះបានរង្វាន់នាយកប្រតិបត្តិរថយន្តពិភពលោកប្រចាំឆ្នាំ ២០២៥ (World Car Person Of the year 2025) ដែលជាពានរង្វាន់បានរួមចំណែកយ៉ាងសំខាន់ដល់ឧស្សាហកម្មនេះ។

សម្រាប់គណៈវិនិច្ឆ័យក្នុងបានរង្វាន់នេះ មានអ្នកកាសែតចំនួន ៩៦ នាក់មកពីជុំវិញពិភពលោកបានបោះឆ្នោតឲ្យលោកស្រី Stella Li ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តពានរង្វាន់នេះ​ ជាមនុស្សស្រី និងក្រុមហ៊ុនរបស់ប្រទេសចិនបានឈ្នះ ។ លើសពីនេះ លោកស្រីក៏ត្រូវបានគេដាក់ឈ្មោះឲ្យថា “Lady of Electric Cars” កំពុងដឹកនាំក្រុមហ៊ុនធំជាងគេមួយនៅក្នុងវិស័យរថយន្តពិភពលោក។

ក្នុងនោះ បើ​តាម​សេចក្តី​ប្រកាស​​របស់​សមាគម បង្ហាញថា លោកស្រ Stella Li ជាតួអង្គសំខាន់ក្នុងកំណើនទៅកាន់ទីផ្សារអន្តរជាតិរបស់ BYD ក្នុងឆ្នាំ ២០២៤ ដែលតួអង្គដ៏សំខាន់ក្នុងបង្ហាញម៉ូដែលថ្មីៗជាច្រើនទៅកាន់ទីផ្សារថ្មីៗលើសកលលោក ។

គួរបញ្ជាកផងដែរថា ពានរង្វាន់ World Car Person Of the year នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខេមេសា ឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត New York International Auto Show ក្នុងប្រទេសសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ប្តូរឡូហ្គោថ្មី ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការផ្លាស់ប្តូរស្លាកសញ្ញាយីហោរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ ជាមួយរូបរាងសំបែត ប្រើប្រាស់ពណ៌ខ្មៅ ដែលអាចជួយបង្កើនប្រសិទ្ធភាពការបង្ហាញនៅលើស្មាតហ្វូន និងអេក្រង់ឌីជីថលផ្សេងទៀត។

គួរឲ្យដឹងថា នេះក៏ជាការរចនាឡើងវិញដ៏សំខាន់បំផុតចាប់តាំងពីស្លាកសញ្ញា M របស់ក្រុមហ៊ុន Mazda ដែលត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ ១៩៩៧ ហើយបានក្លាយជានិមិត្តរូបនៃម៉ាករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនអស់រយៈពេលជិត ៣ ទសវត្សរ៍។

ជាមួយគ្នានេះ សម្រាប់ការ​ប្រកាស​ជា​ផ្លូវ​ការ​ទំនង​ជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃប្រារព្ធខួបលើកទី ១០៥ របស់ក្រុមហ៊ុន Mazda ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Exlantix ET របស់ Chery បានក្លាយជារថយន្តប្រចាំឆ្នាំ 2024 នៅក្នុងប្រទេសចិន

យោងតាមទូរទស្សន៍កណ្តាលរបស់ប្រទេសចិន (China Central Television) បានប្រកាសថា រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Chery គឺ Exlantix ET ត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន។

ក្នុងនោះ បើយោងតាមអនុប្រធានប្រតិបត្តិរបស់ Chery លោក Gao Xinhua បាននិយាយថា កាលដែលរថយន្តរបស់ពួកគេត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន ដោយសាររថយន្តនេះមានប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃស្នូលចំនួន ៣ ពិសេស គឺប្រព័ន្ធបើកបរអោយស្វ័យប្រវត្តិ (ប្រើបន្ទះឈីប Nvidia Orin-X) ប្រព័ន្ធបើកបរប៉ុង ២ និងប្រព័ន្ធបើកបរ EREV ។

គួរបញ្ជាក់ថា រថយន្ត Exlantix ET ដែលរូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិនគឺជារថយន្តដែលប្រើប្រាស់នូវប្រព័ន្ធបើកបរ EREV មិនមែនអគ្គិសនីសុទ្ធនោះទេ។

ចំពោះរថយន្ត Exlantix ET EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ (ផ្នែកខាងមុខ) និង ២៦១ សេះ និងកម្លាំងរមួល ៣២៤ ញ៉ូតុនម៉ែត្រ (ផ្នែកខាងក្រោយ) ផ្គួបជាមួយអាគុយទំហំ ៤១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ។

គួរឲដឹងថា រថយន្ត Chery Exeed Exlantix ET ប្រភេទម៉ាសុីន EREV ប៉ុង២ AWD មានតម្លៃលក់ចាប់ពី ២៦ ១៧៥ ដុល្លារ ដល់ ៤៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ប្រកាសបញ្ចប់ជីវិតម៉ូដែលមួយនេះ បន្ទាប់ពីឆ្នាំមុន លក់បានតែ ៣គ្រឿងប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសថា ខ្លួននឹងបញ្ចប់ជិវិតនៅរថយន្ត Lexus LS ប្រភេទ sedan នៅលើទីផ្សារចក្រភពអង់គ្លេស ដោយសារតែការលក់របស់ម៉ូដែលនេះបានត្រឹមតែ ៣គ្រឿងប៉ុណ្ណោះ ពេញមួយឆ្នាំ ២០២៤ ។

យោងតាមក្រុមហ៊ុនគេហទំព័រ Autocar បានឲ្យដឹងថា រថយន្ត Lexus LS ចាប់តាំងពីឆ្នាំ ២០២០ មានតែចំនួន ៣៩គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ ដែលធ្វើឲ្យវាក្លាយជាម៉ូដែលលក់យឺតបំផុតរបស់យីហោដែលមិនគួរឲ្យជឿនៅទីផ្សារប្រទេសនេះ ។

សម្រាប់ Lexus LS មានលក់នៅទីផ្សារចក្រភពអង់គ្លេសតាំងពីឆ្នាំ ២០២៤ ខណៈម៉ូដែលចុងក្រោយនេះ មានតម្លៃលក់ចាប់ពី ១២៥ ៤០០ ដុល្លារ ដល់ ១៥៨ ៩០០ ដុល្លារ ដែលដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 និងម៉ូទ័រអគ្គីសនីចំនួន ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yangwang U8 របស់ BYD ក្លាយជារថយន្ត SUV ថ្លៃជាងគេរបស់ចិន!

រថយន្ត BYD Yangwang U8 បានក្លាយជារថយន្ត SUV ថាមពលថ្មីរបស់ចិនដែលមានតម្លៃលក់ថ្លៃជាងគេនៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ១៥១ ៤១៥ ដុល្លារ។ ក្នុងនោះ រថយន្តនេះត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៣២៥ ម.ម ទទឹង ២ ០៩៥ ម.ម កម្ពស់ ១ ៩៤០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០ លីត្រ ទំហំ ២៦៨ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ ផ្គួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ៧៨០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៣,៩ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរថយន្ត មានភាពប្រណិតខ្លាំងត្រូវបានសម្ភារៈពិសេសៗជាច្រើនមានដូចជា ថាស​កង់​ទំហំ ២០ អ៊ីញ ស្រោបដោយ​សំបក​កង់​ប្រភេទ Off-Road កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាច្រើន ក៏ដូចជាសម្ភារៈផ្សេងជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ដល់ខែធ្នូ ក្នុងឆ្នាំ២០២៤ រថយន្ត BYD Yangwang U8 បានចែកចាយបានចំនួន ៧ ៣៦៦ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BMW iX ស៊េរីឆ្នាំ ២០២៦ អាប់ដេតថ្មី សាកថ្មម្តងជិះបានដល់ ៧១០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BMW iX ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ទទួលបានការអាប់ដេតបន្ថែម គ្រោងចូលផលិតកម្មជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ នឹងដាក់ចេញលក់នៅឆមាសទី ២ ។

BMW iX ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសម៉ូដែលចំនួន ៣ រួមមាន៖

  • ម៉ូដែល xDrive45 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៦០២ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ៧៥ ១០០ ដុល្លារ ។
  • ម៉ូដែល xDrive60 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៧១០ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ៨៨ ៥០០ ដុល្លារ ។
  • ម៉ូដែល M70 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៦០0 គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ១១១ ៥០០ ដុល្លារ ។ សម្រាប់ម៉ូដែលទាំង ៣ នេះ ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿន ដោយសាកពី ៣០-៨០% ប្រើរយៈពេល ៣៤នាទី ។

សម្រាប់ការផ្លាស់ប្តូរផ្នែកខាងក្រៅមានដូចជា កាងខាងមុខ និងខាងក្រោយដែលបានរចនាឡើងវិញ ក៏ដូចជាប៉ាណាមុខថ្មីជាមួយនឹងការបំភ្លឺ Iconic Glow ក៏ដូចជាចង្កៀងមុខ adaptive LED ឌីស្សាញបែបបញ្ឈ ព្រមទាំងថាសកង់ស្ព័រថ្មីទំហំ ២១ អ៉ី​ញ ដល់ ២២អ៉ីញ និងទំហំ ២៣ អ៉ីញជាជម្រើស។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់ភ្លោះបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ដោយបានធ្វើបច្ចុប្បន្នភាពកម្មវិធី iDrive 8.5 software ខណៈការផ្លាស់ប្តូរគួរឲ្យគត់សម្គាល់គឺ កៅអីថ្មីប្រភេទ M Multi-Function seat ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Mazda BT-50 ជំនាន់ថ្មី ចេញតម្លៃលក់ជាផ្លូវការនៅទីផ្សារប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ផ្តល់នៅ ៣ជម្រើសរួមមាន Single Cab, Freestyle cab និង double cap ជាមួយតម្លៃលក់ចាប់ពី ៣៦ ៤០០ ដុល្លារ ដល់ ៧១ ៥០០ ដុល្លារ ។

Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉េត្រ សម្រាប់ម៉ូដែលស្តង់ដារ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉េត្រ ។ ទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ខណៈប្រអប់លេខដៃត្រូវបានដកចេញ ។

ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីទំហំ ១៨អ៉ីញ និង ១៩អ៉ៅញ ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ និង ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះ ក៏បំពាក់កាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW សម្រេចចិត្តលុបចោលគម្រោងដាក់លក់ ID.7 EV ជាផ្លូវការនៅទីផ្សារអាមេរិកជើង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen សម្រេចចិត្តលុបចោលគម្រោងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ ID.7 នៅទីផ្សាអាមេរិកខាងជើង ដោយសារមានការប្រកួតប្រជែងខ្លាំង ឬហៅថា Challenging EV climate គួបផ្សំជាមួយភាពមិនច្បាស់លាស់ នៅពេលត្រលប់មកកាន់តំណែងឡើងវិញរបស់លោក Donald Trump ។

គួរឲ្យដឹងថា ដំបូងឡើយ ក្រុមហ៊ុន Volkswagen គ្រោងនឹងដាក់លក់រថយន្តអគ្គីសនីសុទ្ធ ID.7 នៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ តែត្រូវបានពន្យាពេល រហូតដល់ឆ្នាំ ២០២៥ នេះ ត្រូវបានលុបចោលទាំងស្រុងនៅទីផ្សារអាមេរិកខាងជើង ។

នេះមិនមែនគ្រាន់តែជាបញ្ហារបស់ក្រុមហ៊ុន VW ប៉ុណ្ណោះទេ ដោយទីផ្សារ EV ទាំងមូលនៅអាមេរិកខាងជើង មានភាពច្របូកច្របល់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិកកំពុងមានភាពមិនច្បាស់លាស់ នៅពេលត្រលប់មកកាន់តំណែងឡើងវិញរបស់លោក Donald Trump បានផ្លាស់ប្តូរទិសដៅនៃការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនី ដែលធ្វើឲ្យតម្លៃរថយន្ត EV អាចឡើងខ្ពស់ ប្រសិនបើពន្ធដែលបានសន្យារបស់គាត់ចូលជាធរមាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+