ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Denza D9 បានក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ២០២៤!

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសជាផ្លូវការថា រថយន្តប្រភេទ MPV ប្រណិត Denza D9 របស់ពួកគេបានក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាមួយចំនួនលក់ ១០២ ៩៥១ គ្រឿង នៅក្នុងឆ្នាំ២០២៤។ ក្នុងនោះ រថយន្ត Denza D9 សេរ៊ីឆ្នាំ២០២៥ ក៏ទទួលបាននូវបច្ចេកវិទ្យា DM 5.0 PHEV ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤៦ ៦០០ ដុល្លារ ដល់ ៦៤ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិនផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ទំហំ ២៦៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២៦៨ និង ៦០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរសរុបបាន ១ ១០០ និង ១ ០២០ គីឡូម៉ែត្រ មានកម្រិតសុីប្រេង ៥,៨៥ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ/ម៉ោង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់សរុបចំនួន ១០ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា កាមេរ៉ា ៣៦០ដឺក្រេ ហ្វ្រាំងអូតូ និងប្រព័ន្ធសេនស័រសរុបចំនួន ៣២ចំនុច នៅទូទាំងរថយន្ត។
គួរឲដឹងថា ការលក់រាយរថយន្ត MPV ក្នុងឆ្នាំ២០២៤ នៅក្នុងប្រទេសចិនមានចំនួន ១,០៨៨ លានគ្រឿង កើនឡើងបន្តិចគឺ ០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស BYD Denza D9 បានក្លាយជារថយន្ត MPV លក់ដាច់បំផុតនៅក្នុងប្រទេសចិនចំនួន ២ឆ្នាំជាប់ៗគ្នា៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដាក់ដំណើរការនាវាដឹកជញ្ចូនរថយន្តធំជាងគេបំផុតលើពិភពលោកជាផ្លូវការ

[បរទេស] ក្រុមហ៊ុន BYD បានដាក់ដំណើរការនាវាដឹកជញ្ជូនរថយន្តធំជាងគេបំផុតរបស់ពិភពលោក BYD Shenzen ដែលជានាវាថ្មី មានសម្ថតិភាពផ្ទុករថយន្តបានដល់ ៩ ២០០ គ្រឿង ក្នុងគោលបំណងពង្រីកទីផ្សាររបស់ខ្លួនទៅក្រៅប្រទេសដើម្បីស្វែងរកចំណែកទីផ្សារពិភពលោកបន្ថែមទៀតនៅឆ្នាំ ២០២៥ ។

គួរឲ្យដឹងថា BYD បានលក់រថយន្តអគ្គិសនីថាមពលថ្មី (NEVs) ចំនួន ៤,២៤ លានគ្រឿងកាលពីឆ្នាំមុន ច្រើនជាង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះរួមមានរថយន្តអគ្គិសនី (EVs) និង Plug-in hybrids (PHEVs) ។

មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាក្រុមហ៊ុនផលិតរថយន្តជាច្រើនមិនទាន់បញ្ចេញលទ្ធផលលក់ពេញមួយឆ្នាំក៏ដោយ ក៏ BYD ត្រូវបានគេរំពឹងថានឹងលក់ដាច់ជាងក្រុមហ៊ុនដូចជា Ford, Honda និង Nissan ។ ទន្ទឹមនឹងនេះ នៅឆ្នាំនេះអាចនឹងកាន់តែធំសម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនទៀតផង។

យោងតាមរបាយការណ៍ថ្មីពីសេវាកម្មព័ត៌មានចិន (តាមរយៈ IT Home) នាវា BYD Shenzen ដែលជាកប៉ាល់ ro-ro (roll-on/Roll-off) ទី ៤ របស់ក្រុមហ៊ុន BYD ខណៈនាវាទី ១ គឺ BYD Explorer No ត្រូវបានដាក់ឲ្យដំណើរការកាលខែមករា ឆ្នាំ ២០២៤ ៕

កបាល់ទី ១ គឺ BYD Explorer No 1
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Rolls-Royce Phantom Dragon ផលិតតែមួយគ្រឿងប៉ុណ្ណោះ ដើម្បីអបអរឆ្នាំនាគ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តលំដាប់អភិជន Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Rolls-Royce Phantom Dragon ផលិតតែមួយគ្រឿងប៉ុណ្ណោះ ដែលត្រូវបានបញ្ជាទិញដោយអតិថិជនចិន ដើម្បីអបអរឆ្នាំនាគ ខណៈតម្លៃមិនត្រូវបានបង្ហាញទេ ។

ចំណុចលេចធ្លោរបស់ម៉ូដែលនេះ គឺផ្ទៃតាឡូត្រូវបានច្នៃចេញពីឈើ ៤ប្រភេទផ្សេងគ្នា ដោយពណ៌នាអំពីសត្វនាគ ២ រុំព័ទ្ធក្នុងពពកដែលជាការគូសដោយដៃ ។ លើសពីនេះ ក៏បានបំពាក់ Starlight នៅពិដានដំបូល មានឌីស្សាញនៅរូបនាគចំនួន ពណ៌ក្រហម និងមួយទៀតជាពណ៌សផងដែរ ។

សម្រាប់ការឌីស្សាញនៅផ្នែកងក្រៅវិញមិនមានការផ្លាស់ប្តូរច្រើនពីម៉ូដែលដើមនោះទេ ប៉ុន្តែត្រូវបានរ​តុបតែង​តែជាពណ៌ខ្មៅ Iced Diamond Black ។ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្នុង ត្រូវបានស្រោបដោយស្បែកពណ៌ក្រហម Ardent Red ទៅលើកៅអីខាងមុខ, តាឡូ, ដៃចង្កូត និងបន្ទះទ្វារ ហើយឈ្មោះ​របស់​ម្ចាស់​ត្រូវ​បាន​ប៉ាក់​នៅ​លើកៅអីជាទំរង់រ​អក្សរផ្ចង់​ចិន​បុរាណ។

ជាមួយគ្នានេះ លោក Shuai Feng ម្ចាស់រថយន្តនេះ បាននិយាយថា “គោលដៅរបស់យើងសម្រាប់គម្រោងនេះគឺដើម្បីបង្ហាញពីនិមិត្តសញ្ញាដ៏គួរឱ្យគោរពបំផុតរបស់ប្រទេសចិន និងរូបតំណាងផ្ទាល់ខ្លួនរបស់អតិថិជនដែលមានឥទ្ធិពលដោយការគោរព ខណៈពេលដែលក៏រួមបញ្ចូលការសរសេរដោយដៃការរចនារបស់ Rolls-Royce ផងដែរ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញផ្លូវការម៉ូដែល Han L ស៊េរីថ្មីចុងក្រោយ ផ្តល់ទាំង EV និង PHEV ឯតម្លៃលក់ខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរូបភាពរថយន្ត BYD Han L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់រំពឹងចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។

BYD Han L ថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

  • ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១ ពាន់សេះ ប្រើប្រាស់អាគុយប្រភេទ blade battery ខណៈទំហំនៃអាគុយ និងចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
  • ប្រភេទកូនកាត់ Plug-in Hybrid ប្រើប្រាស់ជាមួយបច្ចេកវិទ្យា DM-I ជំនាន់ទី ៥  ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៤០០ សេះ ផ្គួបជាមួយអាគុយដែលអាចផ្តល់ចម្ងាយនៃការបើកបរបាន ១៧០គីឡូម៉ែត្រ ។

រថយន្តប្រភេទ sedan នេះមានប្រវែងតួខ្លួនសរុប ៥ ០៥០ មម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ដោយបានបន្ថែមនៅកាមេរ៉ានៅលើដំបូល ក៏ដូចជាចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញម៉ូដែល Tang L ស៊េរីថ្មីចុងក្រោយជាផ្លូវការ ឯតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Tang L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី រំពឹងថាមានតម្លៃលក់ចាប់ពី ៤០ ៩៥០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

BYD Tang L ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

  • ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១ពាន់ សេះ និងអាគុយទំហំ ១០០,៥ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
  • ប្រភេទកូនកាត់ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ២៧២ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ១៦៥គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៧០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ជាមួយចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បញ្ចេញឡាន EV តម្លៃក្រោម ៧ពាន់ដុល្លារ អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Wuling Zhiguang EV ជាមួយតម្លៃលក់ក្រោម ៧ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Wuling Zhiguang EV មានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កម្ពស់ ១ ៧៥០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម និងទទួលបានការរចនាបែបទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងទីក្រុង។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះនៅខាងក្នុង គឺទទួលបានអេក្រង់បង្ហាញព៌ត័មានឌីជីថល ក៏​ដូចជា​សម្ភារៈផ្សេងៗសម្រាប់ជំនួយដល់ការបើកបរផងដែរ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងបញ្ចប់ជីវិតរថយន្តរបស់ខ្លួនមួយម៉ូដែលបន្ទាប់ពីដាច់ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus RC Final Edition ស៊េរីឆ្នាំ ២០២៥ ដែលជាម៉ូដែលចុងក្រោយ មុនពេលបញ្ឈប់ការផលិតបន្ទាប់ពីដាច់ឆ្នាំនេះ ។

រថយន្ត Lexus RC បំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ អាចផលិតកម្លាំងបាន ២៦០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

សម្រាប់ម៉ូដែលចុងក្រោយ ឆ្នាំ ២០២៥ នេះ ទទួលបានការផ្លាស់ប្តូរថ្មីតិចតួចបំផុត គឺការប្រើប្រាស់ដុំហ្វ្រាំង Calipers ពណ៌ក្រហម ដែលប្តូរពីពណ៌ទឹកក្រូចប៉ុណ្ណោះ ។ ខណៈម៉ូដែល Lexus RC F ទទួលបាន កាង spoiler ផ្នែកមុខ-ក្រោយ បំពង់ស៊ីមាំង និងដំបូលស្រោបដោយ carbon-fiber ។

គួរឲ្យដឹងថា សម្រាប់រថយន្ត Lexus RC Final Edition ស៊េរីឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ៤៧ ៦២០ ដុល្លារ ដល់ ៩៥ ១៧៥ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមានទី ១ ឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីដំបូងបង្អស់របស់ Ram នឹងប្រើថ្មហុងស៊ុយ ១៦៨គីឡូវ៉ាត់ម៉ោង តែមួយប៉ុណ្ណោះ អាចបើកបាន ៥៦៣ គីឡូម៉ែត្រ

ក្រុមហ៊ុន Ram បានប្រកាសថា ការផលិតរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់ (Ram 1500 REV) របស់ពួកគេនឹងត្រូវធ្វើការរុះរើ និងលុបចោលជម្រើសថ្មធំ។

ក្នុងនោះ ក្រុមហ៊ុនបានអះអាងថា ការប្រើជម្រើសថ្មតូច មិនប្រើជម្រើសថ្មធំ គឺអាចជួយកាត់បន្ថយតម្លៃរថយន្ត បង្កើនទីផ្សារអ្នកប្រើប្រាស់ និងធ្វើឱ្យទាន់សម័យស្របតាមគោលនយោបាយថ្មីៗតាមស្ថានភាពជាក់ស្តែងរបស់ទីផ្សារ និងក្រុមហ៊ុន។

តាមរយៈការប្រកាសនេះ ជម្រើសថ្មធំដែលមានកម្លាំង ២២៩គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់ចម្ងាយបើកបរប្រមាណ ៥០០ ម៉ាយ នឹងត្រូវបានលុបចោល ដោយ Ram 1500 REV នឹងទទួលបានជម្រើសថ្មស្តង់ដារ ១៦៨ គីឡូវ៉ាត់ម៉ោង តែមួយប៉ុណ្ណោះ ដែលអាចផ្តល់ចម្ងាយបើកបរប្រមាណ ៣៥០ ម៉ាយ​ ឫក៏ ៥៦៣ គីឡូម៉ែត្រ ​នៅពេលសាកថ្មពេញម្តង។

ការផ្លាស់ប្តូរនេះ បានកើតឡើងដោយសារតម្រូវការក្នុងទីផ្សារសម្រាប់រថយន្តភីកអាប់អគ្គិសនីមានការធ្លាក់ចុះ ខណៈការចាប់អារម្មណ៍របស់អតិថិជនបានកើនឡើងសម្រាប់រថយន្តប្រភេទ Plug-in Hybrid ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Atto3 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មីបន្ថែម បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការផ្ញើរូបភាព ជាមួយការចុះបញ្ចីទៅកាន់ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) ក្នុងការផលិតនៅរថយន្តអគ្គិសុទ្ធ BYD Atto3 ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៥ ជាមួយនឹងអាប់ដេតបន្ថែមទៅលើប្រព័ន្ធជំនួយការអ្នកបើកបរ  ។

តាមរូបភាពរបស់រថយន្ត BYD Atto3 ថ្មី ដែលបានបង្ហាញដោយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន គឺទទួលបានការឌីស្សាញថ្មី ទៅលើកាងផ្នែកខាងមុខ ជាមួយកាមេរ៉ាថ្មី ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើឲ្យប្រសើរឡើង រួមទាំងកាង spoiler ជាប់ដំបូលខាងក្រោយត្រូវបានអាប់ដេតថ្មី ខណៈប៉ាណា និងចង្កៀងមុខ-ក្រោយនៅរក្សាការឌីស្សាញដដែល ។

ទាកទងទៅនឹងផ្នែកថាមពលវិញ ទទួលបានជម្រើសកញ្ចប់អាគុយចំនួន ២ រួមមាន អាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ និងអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

គួរឲ្យដឹងថា BYD Atto3 ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៥ ក្រុមហ៊ុន BYD គ្រោងនឹងដាក់បញ្ចេញជាផ្លូវការនៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃលក់មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីម៉ាក NETA Auto នាំចូលផ្តាច់មុខដោយក្រុមហ៊ុន SNKH Cambodia តែមួយគត់

នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន SNKH (Cambodia) Co.,LTD បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយជាផ្លូវការ នូវរថយន្តអគ្គិសនីម៉ាក NETA Auto ដែលជាម៉ាករថយន្តមកពីប្រទេសចិន។ រថយន្តអគ្គិសនីស៊េរីទំនើប NETA Auto នេះ ផលិតដោយក្រុមហ៊ុន Hozon New Energy Automobile Co., Ltd. (Hozon) ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង ស៊ាងហៃ​ ដែលជាទីក្រុងលំដាប់ទី ១ ក្នុងប្រទេសចិន។​

រថយន្តអគ្គិសនី NETA Auto ជាម៉ាករថយន្តដ៏ទំនើប ដែលមានឈ្មោះបោះសម្លេងរួចមកហើយ​ ក្នុង ប្រមាណជាង 50 ប្រទេសទូទាំងពិភពលោក ហើយថែមទាំងកំពុងបង្កើនវិសាលភាពយ៉ាងឆាប់រហ័សទៀតផង។​ ជាក់ស្ដែង រថយន្តអគ្គិសនី NETA Auto កំពុងដាក់លក់សឹងគ្រប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ យើង ដូចជាឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ ឡាវ និងមានរោងចក្រតម្លើងរហូតដល់ទៅ ៣ ឯណោះនៅក្នុងតំបន់អាស៊ាន ដូចជានៅប្រទេសថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ហើយឥឡូវនេះ NETA មានវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SNKH (Cambodia) Co.,LTD គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយ ខ្មែរ និងដឹកនាំដោយខ្មែរ មានទិសដៅរួមចំណែកលើកស្ទួយ ការប្រើប្រាស់ថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា តាមរយៈ​ការ​ជម្រុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី  បណ្ដុះបណ្ដាលធនធានមនុស្សដែលជាជនជាតិខ្មែរ ក្នុងវិស័យរថយន្តអគ្គិសនី និងការអភិវឌ្បន៍អាជីវកម្មដោយស្របច្បាប់ និងនិរន្តរភាព។

លោកមេធាវី សួន ប៊ុនធឿន ដែលជាតំណាងផ្នែកច្បាប់ របស់ក្រុមហ៊ុនអេសអិនខេអេច បានថ្លែងក្នុង កម្មវិធីថា “ការទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខមានន័យថា ក្រុមហ៊ុន​ SNKH (Cambodia) គឺជាក្រុមហ៊ុនស្របច្បាប់ និងបានអនុលោមលើគ្រប់លក្ខខណ្ឌ ដើម្បីដាក់លក់រថយន្តគ្រប់ម៉ូដែល គ្រឿងបន្លាស់ ព្រមទាំងសេវាកម្មជួសជុល និងថែទាំ ដ៏មានគុណភាព និងស្តង់ដាដែលកំណត់ដោយទីស្នាក់ការកណ្តាលរបស់ NETA។ ​​ លោកក៏បានណែនាំឱ្យអតិថិជន ទិញរថយន្តម៉ាកនេះតែពីក្រុមហ៊ុន SNKH ដែលជាក្រុមហ៊ុននាំចូលផ្លូវការប៉ុណ្ណោះ ដើម្បីទទួលបានការធានាពេញលេញតាមស្តង់ដា និងជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើង។ សម្រាប់រថយន្ត NETA Auto ដែលនាំចូលដោយក្រុមហ៊ុន SNKH អតិថិជននឹងទទួលបានការធានាពីខាងក្រុមហ៊ុនផ្ទាល់ ដូចជាការធានា ១០ឆ្នាំ ឬ ២០០ ០០០ គីឡូម៉ែត្រ ទៅលើតួរថយន្ត ៨ឆ្នាំ ឬ ១៦០ ០០០ គីឡូម៉ែត្រ លើថ្មអាគុយ និង ម៉ូទ័ររថយន្ត ​ព្រមទាំងសេវាកម្មថែទាំ ៤ដង ដោយឥតគិតថ្លៃក្នុងរយៈពេល ២ ឆ្នាំ ឬ ២០ ០០០ គីឡូម៉ែត្រ ទៀតផង។ ដូចនេះ អតិថិជននឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងទិញរថយន្តអគ្គិសនីម៉ាក NETA Auto និងរីករាយក្នុងការប្រើប្រាស់មុខងារទំនើបៗក្នុងរថយន្ត។​

បច្ចុប្បន្ននេះ ក្រុមហ៊ុន SNKH កំពុងដាក់លក់ម៉ូដែលថ្មីរបស់រថយន្ត NETA Auto គឺ NETA AYA ដែលជាប្រភេទរថយន្ត Compact SUV មានទ្វារ ៥ និងកៅអី ៥ ស័ក្តិសមសម្រាប់សមាជិកគ្រួសារ ៥ នាក់។ រថយន្តនេះប្រើប្រាស់តែថាមពលអគ្គិសនីតែប៉ុណ្ណោះ មិនត្រូវការប្ដូរប្រេងម៉ាស៊ីនដែលជួយសន្សំចៃច្រើនសម្រាប់ការធ្វើដំណើរ ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀត ដោយសារគ្មានផ្សែង គ្មានចំហេះពីប្រេងឥន្ធនៈ។​ ចំពោះការសាកថាមពលអគ្គិសនីចូលទៅរថយន្តវិញ  គឺមិនតម្រូវឱ្យអតិថិជនតម្លើងអំពែភ្លើងស្មុគស្មាញនោះឡើយ ពោលគឺគ្រប់ប្រភេទគេហដ្ឋាន អាចប្រើប្រាស់រថយន្ត អគ្គិសនីបានយ៉ាងងាយស្រួល ឬក៏អាចសាកនៅទូល្បឿនលឿននៅជាង ៨០ ទីតាំងទូទាំងប្រទេស។

រថយន្ត NETA AYA មានរូបរាងប្រណីត ទាន់សម័យ ស័ក្តិសមសម្រាប់អតិថិជនគ្រប់វ័យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត ដូចជាពណ៌ស ប្រផេះ ខៀវ សាច់ (Milk Tea) និងបៃតងម៉ាតឆា (Matcha) ។ នៅខាងក្នុងរថយន្ត NETA AYA មានបំពាក់នូវមុខងារកម្សាន្តទំនើបៗយ៉ាងសម្បូរបែប ជាមួយអេក្រង់ touchscreen បញ្ឈរទំហំ ១៤,៦ អ៉ីញ ដំណើរការដោយ Android OS ដែលអាចប្រើប្រាស់ក្នុងការមើលវីដេអូ Youtube ឬ Netflix  និងអាចប្រើប្រាស់ស៊ីមកាត 4G ដូចទូរសព្ទដៃផងដែរ។

យោងទៅលើការប្រើប្រាស់ជាក់ស្ដែងនៅឯប្រទេសថៃ រថយន្ត NETA AYA នេះមានគុណភាពខ្ពស់ប្រើប្រាស់ធន់ ដែលអ្នកប្រើប្រាស់រថយន្តនេះខ្លះបានបើកបររហូតដល់ ២៣០ ០០០ គីឡូម៉ែត្រ ឯណោះក្នុងកំឡុងពេល ២ ឆ្នាំប៉ុណ្ណោះ (Ref: https://www.facebook.com/share/p/14eBYPMNek/?mibextid=wwXIfr)។ អតិថិជនថែមមានការចំណាយតិច មិនត្រូវការប្ដូរប្រេងម៉ាស៊ីន និង តម្រូវការថែទាំតិចរៀងរាល់ ១០ ០០០ គីឡូម៉ែត្រ តែប៉ុណ្ណោះ។

រឹតតែពិសេស ឥឡូវនេះ ក្រុមហ៊ុន SNKH មានការផ្ដល់ជូនពិសេស រាល់ការទិញរថយន្ត NETA AYA អតិថិជននឹងទទួលបានដំណើរកម្សាន្ត និងទស្សនកិច្ច ៤ យប់ ៣ ថ្ងៃ (សម្រាប់ ២ នាក់) ទៅកាន់ទីស្នាក់ការកណ្ដាល និងរោងចក្រតម្លើងរថយន្តម៉ាក NETA ផ្ទាល់ក្នុងទីក្រុងស៊ាងហៃ។

ក្រុមហ៊ុន SNKH គឺជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តអគ្គិសនីម៉ាក NETA ផ្លូវការ និង ស្របច្បាប់ តែមួយគត់នៅប្រទេសកម្ពុជា ដូច្នេះរាល់ឯកសារនាំចូលរថយន្ត ដូចជាក្រដាសពន្ធ និង ការទូទាត់ប្រាក់គឺ ស្ថិតក្រោមឈ្មោះ SNKH (Cambodia) Co., LTD ទាំងអស់ មិនមែននាំចូលដោយប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនផ្សេង ឬ ការទូទាត់ប្រាក់ទៅកាន់លេខគណនីធនាគារបុគ្គលផ្សេងណាផ្សេងឡើយ។ ដើម្បី ការពារអតិថិជនពីការបោកបញ្ឆោតឱ្យជាវពីប្រភពផ្សេងៗក្រៅផ្លូវការ និងខុសច្បាប់ ដែលមិនអនុលោមតាមស្តង់ដារគុណភាព និងមិនមានការធានាត្រឹមត្រូវពិតប្រាកដលើគ្រឿងបង្គុំ ឬ គ្រឿងបន្លាស់ និងការថែទាំបច្ចេកទេសមិនត្រឹមត្រូវ ដូច្នេះក្រុមហ៊ុន SNKH នឹងសហការជាមួយនឹងក្រសួងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចាត់វិធានការតាមគ្រប់មធ្យោបាយផ្លូវច្បាប់ចំពោះការនាំចូលរាល់យានយន្ត និងគ្រឿងបន្លាស់ និងការប្រើប្រាស់ម៉ាកសញ្ញា NETA ដោយមិនមានការអនុញ្ញាតិពីក្រុមហ៊ុន SNKH។

បើសិនជាអតិថិជនមានចំណាប់អារម្មណ៍ ឬចង់ដឹងព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកន្លែងតាំងបង្ហាញរបស់ NETA Auto Cambodia ផ្ទាល់ ដែលមានទីតាំងតែមួយគត់ គឺតាមបណ្ដោយផ្លូវ 598 ក្បែរភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា (Google maps: https://maps.app.goo.gl/fgS6LRCFi8V1sp5u9 )។ អតិថិជនក៏អាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទ 017 211 200 ឬផ្ញើសារទៅកាន់ Telegram Channel របស់ក្រុមហ៊ុន (https://t.me/netacambodia ) ។

NETA AYA ឆ្លាត ទាន់សម័យ សម្រាប់មនុស្សសម័យថ្មី នាំចូលផ្តាច់មុខដោយ SNKH Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+