ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីជិត ៥មុឺនគ្រឿង ត្រូវបានលក់ចេញជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកកាលពីឆ្នាំមុន

[បរទេស] ការលក់រថយន្តអគ្គិសនីសុទ្ធ (BEVs) និងរថយន្ត Plug-in Hybrid (PHEV) ទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ បានកើនឡើងយ៉ាងខ្លាំង ដោយមានចំនួន ១៧ លានគ្រឿងបានលក់ កើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ ២០២៣ ដែលជាតួលេខស្មើនឹងរថយន្តអគ្គិសនីថ្មីជាង ៤៦ ០០០ គ្រឿងដែលត្រូវបានចែកចាយដល់អតិថិជនទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ យោងតាមទិន្នន័យរបស់គេហទំព័រ Rho Motion បង្ហាញថា ប្រទេសចិនគឺជាអ្នករួមចំណែកធំបំផុតក្នុងការលក់រថយន្តអគ្គិសនីប្រមាណ ១៧,១ លានគ្រឿងនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ។ ជាក់ស្តែង ប្រទេសចិនបានលក់រថយន្តអគ្គិសនី BEV និង PHEV បានចំនួន ១១ លានគ្រឿងក្នុងឆ្នាំ ២០២៤ កើនឡើង ៤០% ។ សម្រាប់រថយន្តអគ្គិសនីប្រភេទ EREV ក៏កំពុងទទួលបានភាពទាក់ទាញក្នុងប្រទេសនេះផងដែរ ។

ចំណែកនៅទីផ្សារអាមេរិកខាងជើង ការលក់រថយន្តប្រភេទទាំង ២ នេះ បានចំនួន ១,៨ លានគ្រឿង កើនឡើងប្រហែល ៨,៨% ខណៈ នៅចក្រភពអង់គ្លេស ការលក់បានកើនឡើង ២០% និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោករួមចំណែកដល់ការលក់ បនចំនួន ១,៣ លានគ្រឿង កើនឡើង ២៧% នៅក្នុងឆ្នាំ ២០២៤  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Polestar 5 នឹងចេញលក់នៅក្នុងឆមាសទី២ ខាងមុខនេះ មានកម្លាំងសរុបដល់ ៨៨៤ សេះ!

ក្រុមហ៊ុនផលិតរថយន្ត Polestar បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Polestar 5 និង Polestar 7 ដែលជារថយន្តសេរ៊ីថ្មីរបស់ខ្លួន ហើយ Polestar 5 គ្រោងនឹងចេញលក់នៅឆមាសទី២ ក្នុងឆ្នាំ២០២៥ នេះ។

បើនិយាយពីការរចនារបស់ ​Polestar 5 គឺមានរូបរាងស្ព័រ និងមានការរចនាស្រដៀងនឹង Porsche Taycan និង Tesla Model S ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៨៨៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ Polestar 7 វិញ ជាប្រភេទ SUV ខ្នាតតូចដែលមានរូបរាងសាមញ្ញាជាង Polestar 4 ពោលគឺស្ថិតនៅចន្លោះ Polestar 3 និង 4 ។ ក្នុងនោះ ក្រុមហ៊ុនបានប្រកាសថា Polestar 7 នឹងត្រូវផលិតនៅអឺរ៉ុប ដែលជាផ្នែកមួយនៃផែនការនៃការផ្លាស់ប្តូរទៅប្រើស្ថាបត្យកម្ម ឫក៏គ្រោងឆ្អឹងតែមួយសម្រាប់ត្រកូលទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour នឹងបញ្ចេញរថយន្ត Off-Road ថ្មី ដើម្បីប្រជែងជាមួយ Jeep និង Land Rover

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chery គឺ Jetour បានប្រកាសថា ពួកគេនឹងបញ្ជេញរថយន្ត Off-Road ស៊េរីថ្មីដែលមានឈ្មោះថា Jetour Zhongheng ។ ម៉ូដែលនេះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅសន្និសិទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី ២២ ក្នុងខែមករា ខាងមុខនេះ។ គោលដៅសំខាន់ គឺដើម្បីប្រកួតប្រជែងជាមួយរថយន្ត Off-Road ដ៏ល្បីល្បាញដូចជា Tank, Jeep និង Land Rover ។

ក្នុងនោះ រថយន្ត Jetour Zhongheng នឹងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei និង Luxeed ដើម្បីរួមចំណែកលើការបង្កើតរថយន្ត Off-Road ស៊េរីថ្មីដ៏ប្រណិតមួយម៉ូឌែលនេះ។ ទន្ទឹមនឹងនេះ ព៌ត័មានលម្អិតផ្សេងៗខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Hybrid ថ្មី។

គួរឲដឹងថា ក្រុមហ៊ុន Jetour មានគោលដៅក្លាយជាក្រុមហ៊ុនដែលមានទីផ្សារធំជាងគេលើការលក់ និងការផលិតរថយន្តប្រភេទ SUV Off-Road ដ៏ប្រណីតមួយឈានមុខគេនៅលើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Han L ស៊េរីថ្មីចុងក្រោយ កម្លាំងលើស ១ពាន់សេះ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរថយន្ត BYD Han L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី គ្រោងនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នៅប្រទេសចិន ។

BYD Han L ស៊េរីថ្មីចុងក្រោយ ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

  • ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១០៨៥ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
  • ប្រភេទកូនកាត់ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៤០០ សេះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ជាមួយចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ខណៈផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! Tesla Cybertruck ជាភីកអាប់អគ្គិសនីលក់ដាច់បំផុត ដោយមិនមានទិន្នន័យលក់ផ្លូវការ

[បរទេស] រថយន្តភីកអាប់អគ្គិសនីសុទ្ធរបស់ Tesla ម៉ូដែល Cybertruck គឺជាភីកអាប់អគ្គិសនី EV ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ បើទោះបីមិនមានទិន្នន័យចំនួននៃការចែកចាយជាក់លាក់បានបង្ហាញចេញពីក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះក៏ដោយ ។

គួរឲ្យដឹងថា ដោយសារតែដំបូងឡើយ ក្រុមហ៊ុន Tesla មានការទទួលបានការបញ្ជាទិញទុកមុនជាង ១លានគ្រឿងសម្រាប់ភីកអាប់អគ្គិសនីសុទ្ធ Cybertruck ដែលខ្លួនកំពុងផលិតតាំងពីឆ្នាំ ២០១៩ ដែលធ្វើឲ្យមនុស្សជាច្រើនជឿថា ភីកអាប់នេះ នឹងមានតម្រូវការជាច្រើនលើសលប់នៅពេលចេញលក់ជាផ្លួវការ ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយផ្អែកលើការប៉ាន់ប្រមាណចំនួននៃការលក់ជាថ្មីម្តងទៀត ដោយសារតែ Tesla បដិសេធមិនបញ្ចេញទិន្នន័យលក់ផ្លូវការរបស់ Cybertruck នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៤ ក្នុងនោះគេប៉ាន់ស្មានថា ការចែកចាយផ្លូវការមានប្រហែល ៤០ ០០០ គ្រឿងប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាពរបស់រថយន្ត BYD Tang L មុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ជាមួយភាសារចនាថ្មីចុងក្រោយបង្អស់!

រថយន្ត BYD Tang L ដែលជារថយន្តចុងក្រោយបំផុតនៃត្រកូលរាជវង្សរបស់ BYD ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ក្នុងឆ្នាំ២០២៥ នេះ នៅក្នុងទីផ្សារប្រទេសចិន។

ថ្មីៗនេះ វាត្រូវបានគេប្រទះឃើញនៅលើផ្លូវហាយវ៉េ ជាមួយនឹងភាសារចនា “Dragon Face” របស់ BYD ដោយផ្តល់នូវរូបរាងប្លែកបើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយគឺបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជាលើកដំបូង។

រថយន្ត SUV នេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 របស់ BYD សម្រាប់វ៉ារ្យ៉ង់ EV ហើយរួមបញ្ចូលបច្ចេកវិទ្យា DM 5.0 នៅក្នុងម៉ូដែល PHEV ។ វាមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៧៦០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម និងទម្ងន់ពី ២ ៦៧៥ ទៅ ២ ៩៦៧ គីឡូក្រាម ហើយសមត្ថភាពអូសសណ្តោងរបស់វាគឺ ២ ០០០គីឡូក្រាម។ លក្ខណៈពិសេសផ្សេងទៀតរួមមានរ៉ាដាលើដំបូល កាមេរ៉ានៅផ្នែកខាងក្រោង និងថាសកង់ទំហំ ២០ និង ២១អ៊ីញ។

ចំណែកផ្ទៃខាងក្នុងវិញ Tang L ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវកាប៊ីនដ៏ធំទូលាយ និងប្រណិត ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៧នាក់។ វា​នឹង​រួម​បញ្ចូល​ទាំង​អេក្រង់​បញ្ជា​កណ្តាលទំហំធំ ដៃ​ចង្កូត​រាង​អក្សរ D និង​កុងសូល​កណ្តាល​ដែល​មាន​ការ​សាក​ថ្ម​ឥត​ខ្សែ និងកន្លែងដាក់​ពែង។​ គួរឲដឹងថា វ៉ារ្យ៉ង់ EV ទទួលបានជម្រើសចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ៦៧១សេះ
  • ម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបាន ៣០៨ និង ៧៧៨សេះ

ខណៈម៉ូដែល PHEV វិញ គឺប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ២៦៨សេះ ឬម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបានដល់ ៥៣៦សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១៣៥, ១៥០ និង ១៦៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-80ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Mazda CX-80 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Mazda CX-80 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩២ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៤ ភាគរយ

សម្រាប់រថយន្ត Mazda CX-80 ប្រភេទ mid-size SUV បានដាក់លក់ក្នុងទីផ្សារប្រទេសអូស្ត្រាលីកាលពីខែតុលា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចន្លោះពី ៥៤ ៩៥០ ដុល្លារ ទៅ ៨៧ ២០០ ដុល្លារ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំហេះក្នុង រួមទាំង Hybrid ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu បញ្ជេញភីកអាប់ Isuzu D-Max Low-Ride 4×2 ស៊េរីឆ្នាំ ២០២៥ តម្លៃខ្ទង់ ២មុឺនដុល្លារ បង្កើតជាពិសេសក្នុងការដឹកជញ្ជូន!

ក្រុមហ៊ុន Isuzu Malaysia បានប្រកាសធ្វើការបើកកក់ជាផ្លូវការសម្រាប់រថយន្តភីកអាប់ Isuzu D-Max Low-Ride 4×2 ស៊េរីឆ្នាំ ២០២៥ ដែលជាជម្រើសតួទាប មានការរចនាជាពិសេសផ្តោតលើការដឹកជញ្ជូនជាធំ ហើយសម្រាប់ជម្រើសថ្មីនេះត្រូវបានគេរំពឹងថានឹងធ្វើការចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅក្នុងខែក្រោយនេះ ជាមួយនឹងតម្លៃលក់ខ្ទង់ ២១ ២០៥ ដុល្លារ ពោលគឺមានតម្លៃទាបជាង 1.9 L Single Cab 4×4 MT ។

ក្នុងនោះ រថយន្ត Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ថ្មីនេះ បានចែករំលែកនូវភាពស្រដៀងគ្នាមួយចំនួនជាមួយនឹងរថយន្ត Isuzu D-Max 1.9-liter Single Cab ដោយបានរួមបញ្ចូលនូវម៉ាស៊ីនម៉ាស៊ូត turbo ចំណុះ ១,៩លីត្រ ដែលមានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ និងប្រអប់លេខដៃ ៦ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរថែមទៀតផង។

សម្រាប់ការរចនា Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ថ្មី មានពណ៌តែមួយប៉ុណ្ណោះគឺ Splash White និងមានគោលបំណងចម្បងរបស់វាដូចដែលបានពិពណ៌នាខាងលើគឺដើម្បីដឹកជញ្ជូនសម្ភារៈ និងទំនិញ។ លើសពីនេះ Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ក៏បានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាពមួយចំនួនផងដែរមានដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំងជំនួយ (BA), ប្រព័ន្ធគ្រប់គ្រងការអូសទាញ (TCS), ប្រព័ន្ធជំនួយពេលឡើងភ្នំ (HSA) និងពោងសុវត្ថិភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Hyundai Creta ឆ្នាំ2025 ចេញលក់នៅអាស៊ានហើយ!

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Hyundai Creta ស៊េរីឆ្នាំ២០២៥ ជំនាន់ថ្មី នឹងចេញលក់សម្រាប់ទីផ្សារអាស៊ាន ដែលជាទីផ្សារពេញនិយមដែលមានការចាប់អារម្មណ៍ខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺនឹងទទួលបានការរចនាបែបសាមញ្ញ បច្ចេកវិទ្យាទំនើប និងជម្រើសម៉ាស៊ីនជាច្រើន។ ក្នុងនោះ ម៉ូដែលនេះ នឹងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចែកចាយក្នុងតំបន់ជាដំណាក់កាល។

បើប្រៀបធៀបទៅនឹងកំណែចាស់ Creta ស៊េរីឆ្នាំ ២០២៥ នេះ បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ផ្នែក​ខាង​មុខ​ដែល​បាន​រចនា​ឡើង​វិញ​ទាំង​ស្រុង​រួមមាន ប៉ាណាមុខថ្មី និងចង្កៀងមុខថ្មី។ ថ្មី​ផង​ដែរ​គឺ​ការ​បន្ថែម​វ៉ារ្យ៉ង់ N Line ដែល​មាន​ការ​រចនា​ប្លែក និង​មាន​ភាព​ហាប់ណែន​ជាងមុន។ លើសពីនេះ ផ្នែកផ្សេងៗទៀតក៏ទទួលបានការអាប់ឌែតផងដែរ រួមមានប្រវែងវែងជាងមុន ១៥ ម.ម ប៉ុន្តែទាបជាងមុន ២៥ ម.ម រួមជាមួយនឹងការរចនាចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានតាប្លូថ្មីជាមួយនឹងអេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញរួមបញ្ចូលនូវកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងរន្ធម៉ាស៊ីនត្រជាក់ និងកុងសូលកណ្តាលត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ក៏ទទួលបានដំបូលកញ្ចក់ panoramic sunroof ឧបករណ៍បំពងសំលេងម៉ាក BOSE ៨ចំណុច ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាមួយមុខងារជាច្រើនទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Hyundai Creta ស៊េរីថ្មីនេះ ​ទទួលបាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ រួម​មាន៖

  • ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Intelligent Variable Transmission (IVT)។
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ ជំនួយដោយ turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Huawei បញ្ចេញស្ថានីយសាកថ្ម EV ស្វ័យប្រវត្តិតាមរយៈមនុស្សយន្ត (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅស្ថានីយសាកថ្មរថយន្តអគ្គិសនីសុទ្ធស្វ័យប្រវិត្តតាមរយៈមនុស្សយន្ត Huawei robotic EV Changer ដែលអាចសាករថយន្តអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចេញពីរថយន្ត ។

ជាមួយគ្នានេះ តាម​វីដេអូ​បបានបង្ហាញពី​ ​រថយន្តអគ្គិសនីសុទ្ធដ៏ប្រណីត Maextro S800 របស់ Huawei បានបើកបរដោយស្វ័យប្រវត្តិគ្មាន​មនុស្ស​បើក ទៅកាន់ទីតាំងស្ថានីយសាកថ្មនោះ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction នោះ​ដៃ​មនុស្ស​យន្ត​ចាប់ផ្តើមសម្គាល់មុខងារ នឹងដោត​បញ្ចូលទៅ​សាក និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ ។

គួរឲ្យដឹងថា ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ​ត្រូវ​បាន​បំពាក់​លើ​ឆ្នាំង​សាក​ទំនើបកម្លាំង​ ៦០០ គីឡូវ៉ាត របស់ Huawei ដែល​​អាច​ផ្តល់​ថាមពល​បាន ១០០ គីឡូវ៉ាត់ម៉ោង ក្នុង​រយៈពេល ១០ នាទី គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+