ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន EV ម៉ូដែលថ្មី របស់ SAIC-Volkswagen សាកថ្មម្តងជិះបាន ៦០០គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] កាលពីថ្មីៗនេះ រថយន្តអគ្គិសនីសុទ្ធ VW ID.UNYX 06 ដែលផលិតរួមគ្នារវាងក្រុមហ៊ុន SAIC-VW បានបង្ហាញខ្លួននៅក្នុងកាតាឡុករបស់ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចុងក្រោយបង្អស់របស់ចិន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ ជាមួយតម្លៃចាប់ពិ ២៨ ៩០០ ដុល្លារ ដល់ ៣៤ ៤០០ ដុល្លារ នៅប្រទេសចិន ។

គួរឲ្យដឹងថា រថយន្តថ្មីនេះ ទំនងអាចជាម៉ូដែលដែលបានអាប់ដេតចេញពីរថយន្តប្រភេទ Crossover អគ្គិសនីឆ្លាតវៃស្ថិតក្រោម ID.UX series របស់ក្រុមហ៊ុន Volkswagen ដែលបានដាក់បញ្ចេញកាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយបានលេងជាមួយចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ២០អ៉ីញ​ ។ ខណៈផ្នែកខាងក្នុងមិនមានព័ត៌មានបង្ហាញនោះទេ ។

ទាក់ទងទៅនឹងផ្នែកថាមពលវីញ Volkswagen ID.UNYX 06 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៨ សេះ ផ្គួបជាមួយអាគុយដែលរំពឹងថា អាចផ្តល់ចំងាយនៃការបើកបរបានខ្ទង់ ៦០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ ២០២៥ នៅក្នុងទីផ្សារអាមេរិចខាងជើង! 

រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ ២០២៥ សម្រាប់​ទីផ្សារ​តំបន់អាមេរិចខាងជើង (North American Truck of the Year™) ដែលជាឆ្នាំទី៥ ជាប់ៗគ្នាដែលរថយន្ត Ford បានទទួលពានរង្វាន់នេះ។ សមិទ្ធិផលនេះ គូសបញ្ជាក់អំពីភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបរបស់ Ford នៅក្នុងផ្នែករថយន្ត Pick-Up។

កាលពីកន្លងមក រថយន្ត Ford Ranger ធ្លាប់ជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ និងថែមទាំងជាប់ជារថយន្តលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំនេះ និងជារថយន្តដែលលក់ដាច់បំផុតសម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នាក្នុងប្រទេសនូវែលសេឡង់។

ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Ford Ranger គឺជារថយន្តដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៦ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ​​​ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងទទួល​បានការគាំទ្រ​ជាច្រើននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​ ដោយសារហេតុផល​ទាំងអស់​នេះ ទើប​នាំ​អោយ​រថយន្ត Ford Ranger ជាប់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ ២០២៥ សម្រាប់​ទីផ្សារ​តំបន់អាមេរិចខាងជើង (North American Truck of the Year™) ។

Ford Ranger ដែលត្រូវបានរចនាឡើងក្រោមគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដែលនាំអោយរថយន្ត Ford Ranger មានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់​ ដោយត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ជុំវិញពិភពលោក ដូចជា តំបន់ដាច់ស្រយាលរបស់អូស្ត្រាលី រហូតដល់ផ្លូវ High-way របស់អាមេរិក រហូតដល់ទទួលបានលទ្ធផលមួយដ៏ពេញលេញ និងអាចបើកបរគ្រប់ស្ថានភាពផ្លូវ​សម្រាប់​ការផ្សងព្រេងស្ទើរតែគ្រប់ទ្វីបទាំងប្រាំមួយ។

ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី 2.0L Bi-Turbo ដែលផលិតឡើងសម្រាប់បើកបរផ្លូវឆ្ងាយ និង​សាកសម​បំផុតសម្រាប់អតិថិជនរថយន្ត Pick-Up ។ Ford Ranger មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត និងផ្ទៃខាងក្នុងថ្មីជាមួយនឹងអេក្រង់ឌីជីថលដ៏ធំ និងមាន​ប្រព័ន្ធ​សុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

រីឯរថយន្ត Ford Ranger Raptor គឺត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្តដែលធ្លាប់​ទទួលបាន​ជ័យ​ជំនះ​ក្នុង​កម្មវិធី Finke Desert Race 2023 និង 2024 និងកម្មវិធី 2022 SCORE-International Baja 1000 បច្ចេកវិទ្យាទំនើបៗដែលមាន​​បំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​  ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX ២,៥ អ៉ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំង​អស់​។

សម្រាប់អតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើរថយន្ត Ford Ranger​​ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​ 
  • សាខាទឹកថ្លា 095 939 939 
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027 
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 
ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក សម្រេច​ចេញ​ច្បាប់​ហាមឃាត់នាំចូលរថយន្ត និងបច្ចេកវិទ្យាដែលផលិតដោយប្រទេសចិន

[បរទេស] រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឈានទៅដល់ជិតការហាមឃាត់រថយន្ត និងបច្ចេកវិទ្យាដែលផលិតដោយប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខជាតិ ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ចារកម្មរបស់ចិនមកមលើសហរដ្ឋអាមេរិក។

នៅក្រោមច្បាប់ថ្មីនេះ កំណត់ថា បច្ចេកវិទ្យា រួមទាំងប្រព័ន្ធ software, hardware ដែលផលិត ឬផ្គត់ផ្គង់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយប្រទេសចិន និងរុស្សី រួមមានប្រព័ន្ធតភ្ជាប់ VCS ដែលអនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០២៧ និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ADS អនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០៣០ នឹងត្រូវបានហាមឃាត់មិនឲ្យនាំចូល ឬប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់គ្រឿងបន្លាស់ រួមទាំងបច្ចេកវិទ្យាពីក្រុមហ៊ុនមានទំនាក់ទំនងជាមួយប្រទេស ២ នេះ ក៏ត្រូវបានហាមឃាត់ផងដែរ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសចិន ឬប្រើប្រាស់បច្ចេកវិទ្យាចិននៅក្នុងផលិតផលរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ច្បាប់នេះអនុវត្តចំពោះតែរថយន្តប្រភេទ Passenger Car ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលកំពុងស្វែងរកការអនុវត្តអ្វីដែលស្រដៀងនឹងរថយន្តប្រភេទពាណិជ្ជកម្ម ក៏ដូចជាយានយន្តដែលមានទម្ងន់លើសពី ៤ ៥០០ គីឡូក្រាមផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC និង Huawei ចាប់ដៃគ្នាផលិតឡានថ្មីតម្លៃខ្ទង់ ៤មុឺនដុល្លារ ប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Huawei

ក្រុមហ៊ុន GAC Group និង Huawei បានប្រកាសសហការណ៍គ្នាក្នុងការបង្កើតគម្រោង ឫក៏ក្រុមហ៊ុនផលិតរថយន្តបុត្រសម្ព័ន្ធថ្មីមួយមានឈ្មោះថា GH Project ដើម្បីបង្កើតរថយន្តថាមពលថ្មី (NEV) ដែលមានលក្ខណៈប្រណិត ឆ្លាតវៃ និងសន្សំសំចៃ នៅក្នុងប្រទេសចិន។ ក្នុងនោះ គម្រោងនេះមានដើមទុនចុះបញ្ជីចំនួន ១.៥ ពាន់លានយន់ ឫប្រហែលនឹង ២០៤,៦ លានដុល្លារអាមេរិក។

សម្រាប់រថយន្តម៉ូដែលដំបូងរបស់ក្រុមហ៊ុន GH គឺជារថយន្តដែលមានតម្លៃប្រហែល ៣០០ ០០០ យន់ ឫ ៤០ ៩២០ ដុល្លារ និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Huawei សម្រាប់ប្រព័ន្ធជំនួយបើកបរ និងប្រព័ន្ធព័ត៌មានកម្សាន្ត។

គួរឲដឹងថា ការសហការណ៍រវាងក្រុមហ៊ុន GAC Group និង Huawei គឺស្ថិតនៅក្នុងទម្រង់កិច្ចសហប្រតិបត្តិការ “Huawei Intelligence + GAC Manufacturing” ដែលបង្ហាញពីការបញ្ជូលបច្ចេកវិទ្យារបស់ Huawei និងសមត្ថភាពផលិតរថយន្តរបស់ GAC ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac ដាក់គោលដៅ​ក្លាយជា​ក្រុមហ៊ុន Luxury EV Brand ​ដែល​លក់​ដាច់​បំផុត​នៅ​អាមេរិក​ក្នុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានដាក់គោលដៅរបស់ខ្លួន ចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ EV បែប Luxury ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥  ។

ក្នុងនោះ យោងតាម John Roth អនុប្រធានក្រុមហ៊ុនរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ បានលើកឡើងពីភាពជោគជ័យរបស់ រថយន្តអគ្គិសនីសុទ្ធ Cadillac Lyriq ដែលឃើញថាការលក់នៅទីផ្សារសហរដ្ឋអាមេរិកបានចំនួន ២៨ ៤០២ គ្រឿង កើនឡើង ២១០,៣% កាលពីឆ្នាំមុន ព្រមទាំងក្លាយជារថយន្ត SUV ប្រណិតខ្នាតមធ្យមដែលលក់ដាច់បំផុតនៅអាមេរិក ។

ក្រោពីនេះ Lyriq ក៏មានរថយន្តអគ្គិសនីសុទ្ធ Escalade IQ រួមទាំងម៉ូដែល Optiq និង Vistiq នឹងមកដល់ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ដែលនឹងនឹងឲ្យក្រុមហ៊ុន Cadillac មានជម្រើសរថយន្តអគ្គិសនីសុទ្ធនក្នុងគ្រប់ផ្នែករថយន្ត SUV ដ៏ប្រណីត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Cadillac នឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ EV ជាច្រើនម៉ូដែលបន្ថែមទៀតនៅពេលខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចូលទីផ្សារកូរ៉េខាងត្បូងជាមួយការលក់រថយន្តអគ្គិសនី BYD Atto 3 ក្នុងតម្លៃ ២មុឺនដុល្លារ!

យោងតាមក្រសួងវិទ្យាស្ថានជាតិស្រាវជ្រាវបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់នូវវិញ្ញាបនបត្រដល់ក្រុមហ៊ុនផលិតរថយន្ត BYD ក្នុងការលក់រថយន្តអគ្គិសនី BYD Atto 3 នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងជាផ្លូវការហើយ  ហើយគ្រោងនឹងបន្ថែមសម្រាប់ម៉ូឌែល BYD Seal, Dolphin និង Sealion 7 បន្ថែមទៀតផងដែរ ខណៈការស្នើសុំកំពុងដំណើរការ។

ជាមួយគ្នា BYD ត្រូវបានគេរំពឹងថានឹងរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសជាផ្លូវការនូវការចូលទៅក្នុងទីផ្សាររថយន្តរបស់កូរ៉េខាងត្បូងរបស់ពួកគេ។ ខណៈការលក់ BYD Atto 3 ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ៣៥ លានវ៉ុន ឫប្រហែលនឹង ២៣ ៩៥០ ដុល្លារ អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ នៅពេលពេញម្តង (ក្រោមលក្ខខណ្ឌធម្មតា) និង ៣០៩ គីឡូម៉ែត្រ (ក្រោមលក្ខខណ្ឌសីតុណ្ហភាពទាប)។

គួរឲដឹងថា BYD ត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅលក់ប្រចាំឆ្នាំចំនួន ១០ ០០០ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយគ្រោងនឹងបង្កើតកន្លែងលក់រថយន្តចំនួន ១៥ទីតាំង នៅក្នុងទីក្រុង Seoul, Gyeonggi, Busan និង Jeju ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG M9 ប្រភេទ MPV ប្រើអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងសប្តាហ៍នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ MG M9 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍ MGB Expo 2025 ដែលធ្វើឡើងនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ។

MG M9 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈការសាកថ្មល្បឿនលឿន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

គួរឲ្យដឹងថា MG M9 គឺជា MPV អគ្គិសនីដែលប្តូរពី Maxus Mifa 9 ហើយត្រូវបានលក់នៅលើទីផ្សារអន្តរជាតិមួយចំនួនដូចជា សិង្ហបុរី អូស្ត្រាលី និងហ្វីលីពីន ដែលស្ថិតនៅក្រោមក្រុមហ៊ុន SAIC ដោយផលិតផលនៅលើគ្រោងឆ្អឹងដូចគ្នា ដោយគ្រាន់តែមានឈ្មោះផ្សេងគ្នាអាស្រ័យលើទីផ្សារប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គីសនីសុទ្ធ MG M9 ស៊េរីថ្មីចុងក្រោយ រំពឹងថា នឹងមានតម្លៃលក់ចាប់ពី ៦៩ ៩០០ ដុល្លារ ដល់ ៧៥ ៧០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំមាស! ការផលិត និងលក់រថយន្តរបស់ប្រទេសចិន បានសរុបលើសពី ៣០លានគ្រឿង ក្នុងឆ្នាំ​ ២០២៤

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានប្រកាសថា នៅក្នុងឆ្នាំ ២០២៤ ប្រទេសចិនផលិតរថយន្តបានចំនួនច្រើនជាង ៣១ លានគ្រឿង កើនឡើង ៣,៧% និងការលក់បានចំនួនសរុបច្រើនជាង ៣១ លានគ្រឿង កើនឡើង ៤,៥% បើធៀបទៅនឹងឆ្នាំ ២០២៣ ។

យោងតាម ប្រភពដដែលនេះ បានឲ្យដឹងថា រថយន្តថាមពលថ្មី NEV បានប្រកាសពីដំណើរការផលិត និងការលក់លើសពី ១២ លានគ្រឿងជាលើកដំបូង កើនឡើង ៣៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹងជាង ៤០,៩ ភាគរយនៃការលក់សរុបរថយន្តថ្មី ។ លើសពីនេះ ការលក់រថយន្តអគ្គិសនីសុទ្ធ BEV ធ្លាក់ចុះ ១០,៤ ភាគរយ ខណៈរថយន្តប្រភេទ PHEV កើនឡើង ១០,៤ ភាគរយធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ទិន្នន័យបានបង្ហាញថាកាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញរថយន្តចំនួន ៥ ៨៥៩ ០០០ លានគ្រឿង កើនឡើង ១៩,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Escape ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម ចេញលក់នៅសហរដ្ឋអាមេរិកតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Ford Escape ស៊េរីថ្មីចុងក្រោយ ប្រភេទ compact-SUV ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២៨ ១៥០ ដុល្លារ ដល់ ៣៦ ៥៤០ ដុល្លារ ។

Ford Escape ស៊េរីថ្មីចុងក្រោយ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ៣ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងជម្រើសម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
  • ម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៩២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
  • ម៉ាស៊ីន Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១០ សេះ ផ្គួបជាមួយអាគុយទំហំ ១០.៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០ គីឡូម៉ែត្រ ។ ទាំងអស់នេះ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណារាងជាសំណាញ់មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ រួមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក B&O ១០ចំនុច និងកាមេរ៉ា ៣៦០ដឺក្រេជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើករ Co-Pilot360 driver assists system ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

AION Cambodia គ្រោងបើកសម្ពោធជាផ្លូវការនៃ រថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ ២០២៥

ដោយមានការគាំទ្រពីសំណាក់អតិថិជន និងការជំរុញពីរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរពីរថយន្តថាមពលឥន្ធនៈផូស៊ីលទៅកាន់ រថយន្តថាមពលអគ្គិសនីឬថាមពលបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្នុងស្មារតីរួមចំណែកដល់ការការពារបរិស្ថានកម្ពុជា និងពិភពលោក ហើយថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និង ពង្រឹងសន្តិសុខថាមពល។

ដើម្បីចូលរួមចំណែកនិងឆ្លើយតបនឹងការកើនឡើងនេះ AION Cambodia គ្រោងដាក់សម្ពោធនូវរថយន្តថ្មីរបស់ខ្លួនគឺកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ ២០២៥ នៅថ្ងៃទី ១៨, ១៩ និង ២០ ខែ មករា ឆ្នាំ ២០២៥ វេលា ១០ ព្រឹកដល់ ១០ យប់ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បរិវេណចំណតរថយន្តខាងមុខផ្សារដ៏ធំទូលាយ។ លើសពីនេះទៅទៀតក៏មាន កម្មវិធីប្រគុំតន្ត្រី និងអញ្ជើញចូលរួមសម្ដែងបទចម្រៀងផ្ទាល់ពីផលិតកម្ម K’ve Entertainment ដោយសិល្បៈករ និងសិល្បៈការនីល្បីៗ និងក្រុមអ្នកផលិតមាតិកាល្បីៗ ក៍មានក្រុមអ្នកជំនាញបច្ចេកទេសរថយន្ត (CAR Reviewers) លំដាប់ប្រទេសជាច្រើនចូលរួម។ ហើយអ្វីដែលកាន់តែពិសេស តើ Presenter ថ្មីរបស់ AION Cambodia គឺជានរណា? ហើយកំពូករថយន្តស្ព័រទំនើប AION Hyptec HT & AION V ស៊េរីឆ្នាំ ២០២៥ នេះមានលក្ខណៈពិសេសអ្វីខ្លះ?
សូមភ្ញៀវកិត្តិយសទាំងអស់កុំភ្លេចមកចូលរួមអោយបានច្រើនកុះករ ហើយចាំអ៊ុតមើលទាំងអស់គ្នា!!!

លោកអ្នកដែលអញ្ជើញចូលរួមក៏អាចធ្វើការបើកបរសាកល្បងរថយន្តដ៏ទំនើបនេះបានដែរ។ ក្នុងកម្មវិធីផ្ទាល់ក៏មានការលេងហ្គេមកម្សាន្តដើម្បីទទួលបានកាដូ ហើយអ្នកតាមដានការ Livestream ក៏មានឱកាសឈ្នះទូរស័ព្ទ iPhone 16 Pro និង កាដូហ្វ្រីៗជាច្រើនពី AION Cambodia ផងដែរ ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 061 933 333 | 087 929 333
AION Channel: https://linktr.ee/aioncambodia

វីដេអូ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+