ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck ស្រោបតួខ្លួនបន្ទះសូឡា អាចជិះបានឆ្ងាយជាងមុន តែត្រូវថែម ១មុឺនដុល្លារពីលើតម្លៃរថយន្ត

[បរទេស] ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះសូឡាដែលមានឈ្មោះថា Sunflare Solar នៅប្រទេសសហរដ្ឋអាមេរិក បានធ្វើការស្រោបបន្ទះសូឡានៅលើតួខ្លួនរបស់រថយន្តភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck ទាំងស្រុង ដែលអាចផ្តល់នៅចម្ងាយនៃការបើកបរបានឆ្ងាយជាងមុន ។

សម្រាប់ការស្រោបបន្ទះសូឡាលើតួខ្លួនរបស់ Tesla Cybertruck នេះ អាចផលិតថាមពលពីពន្លឺព្រះអាទិត្យរហូតដល់ ១,៥ គីឡូវ៉ាត់ ព្រមទាំងទាំងផ្តល់នៅចំងាយនៃបើកបបាន ២៤ គីឡូម៉ែត្របន្ថែមក្នុងមួយថ្ងៃ ដូចគ្នាទៅនឹងអ្វីដែលលោក Elon Musk ធ្លាប់បានអះអាងពីមុន ។

គួរឲ្យដឹងថា ការស្រោបតួខ្លួនបន្ទះសូឡាទាំងស្រុងនៅលើភីកអាប់អគ្គិសនីសុទ្ធរបស់ Tesla នេះ មានតម្លៃដល់ទៅ ១ម៉ឺនដុល្លារបន្ថែមពីលើតម្លៃលក់របស់ Tesla Cybertruck និងភ្ជាប់មកជាមួយដុំផ្ទុកថាមពលថ្ម ៥ គីឡូវ៉ាត់ ដើម្បីបញ្ជូនថាមពលទៅកាន់រថយន្ត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Tesla Model Y បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤!

ក្នុងឆ្នាំ ២០២៤ រថយន្តអគ្គិសនី Tesla Model Y បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន ដោយមានចំនួនលក់សរុប ៤៨០ ៣០៩ គ្រឿង កើនឡើង ៥,២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលលក់បានចំនួន ៤៥៦ ៣៩៤ គ្រឿង ប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៤ ១០០ ដុល្លារ។

ជាមួយគ្នានេះ រថយន្តអគ្គិសនី BYD Qin Plus ដែលជាគូរប្រកួតប្រជែងមួយរបស់ Tesla Model Y ក៏មានចំនួន លក់ប្រហាក់ប្រហែលនឹង Tesla Model Y ផងដែរ ពោលគឺមានចំនួន ៤៨០ ០២៥ គ្រឿង ដោយគ្រាន់តែខ្វះ ២៨៤ គ្រឿង ប៉ុណ្ណោះ។

ខណៈនៅពេលថ្មីៗនេះ ក្រុមហ៊ុន Tesla ក៏បានប្រកាសចេញម៉ូដែលថ្មី Tesla Model Y “Juniper” ផងដែរ ដោយបើកទទួលការបញ្ជាទិញទុកមុន នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៣៥ ៩៤០ ដុល្លារ ដល់ ៤១ ៣៩៣ ដុល្លារ និងទទួលបានកក់មុនដល់ទៅ ៥០ ០០០ គ្រឿង ក្នុងថ្ងៃតែមួយតែម្តង។

គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y បានក្លាយជាម៉ូដែលដែលមានឥទ្ធិពលខ្លាំងមួយនៅទីផ្សារចិន ដោយសារតម្លៃសមរម្យ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងយុទ្ធសាស្ត្រនៃទីផ្សារដែលមានប្រសិទ្ធភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD វ៉ាដាច់ Toyota លក់រថយន្តអគ្គិសនីបានច្រើនជាងនៅក្នុងទីផ្សារប្រទេសជប៉ុន!

នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ វិស័យរថយន្តអគ្គិសនី (EV) បានបង្ហាញការផ្លាស់ប្តូរដ៏សំខាន់នៅទីផ្សារប្រទេសជប៉ុន ស្របពេលដែលក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីបានចំនួន ២ ២២៣ គ្រឿង កើនឡើង ៥៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកឯ Toyota ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនវិញ លក់បានត្រឹមតែ ២ ០៣៨ គ្រឿង ប៉ុណ្ណោះ​ ធ្លាក់ចុះ ៣០ភាគរយ និងមានអត្រាលក់ទាបជាងក្រុុមហ៊ុន BYD ។

គួរបញ្ជាក់ថា BYD បានចូលទីផ្សារជប៉ុនក្នុងឆ្នាំ ២០២៣ ដោយដាក់លក់ម៉ូឌែល Crossover Atto 3, Dolphin និង Seal EV ។ បន្ថែមពីនេះ គម្រោងរបស់ BYD សម្រាប់ឆ្នាំ ២០២៥ គឺដាក់បង្ហាញម៉ូឌែលថ្មី BYD Sealion 07 EV ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ និងបើកហាងលក់ចំនួន ១០០ទីតាំង នៅក្នុងប្រទេសជប៉ុន។

គួរឲដឹងថា ការទទួលយក ឫក៏ការប្រើប្រាស់រថយន្ត EV នៅក្នុងប្រទេសជប៉ុន គឺមានអត្រាធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រឈមជាមួយការធ្លាក់ចុះចំណែកទីផ្សារចុះក្រោម ២ភាគរយ ក្នុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Tesla Model Y Juniper ដឹកមកដល់កម្ពុជាតម្លៃចាប់ពីជិត ៥មុឺនដុល្លារឡើងទៅ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Lan Kh បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិត ព្រមទាំងបើកទទួលការបញ្ជាទិញទុកមុននៃរថយន្ត Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ទាំង ២ម៉ូដែល សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

  • សម្រាប់ម៉ូដែល Standard មានតម្លៃលក់ ៤៩ ៨០០ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ខណៈម៉ូដែល Long range មានតម្លៃលក់ ៥៥ ៨០០ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

Tesla Model Y Juniper ទទួលបានការឌីស្សាញថ្មីទៅលលើចង្កៀងមុខ-ក្រោយ ប្រភេទ LED រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។ លើសពីនេះ ក៏បានដៃចង្កូតអាប់ដេតថ្មី, កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Facebook មានឈ្មោះថា Lan Kh ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NHTSA របស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៦ លានគ្រឿង ដែលកំពុងមានបញ្ហាទាក់ទង់នឹងមុខងារគ្មានអ្នកបើកបរ!

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៦ លានគ្រឿង ដែលកំពុងមានបញ្ហាទាក់ទង់នឹងការប្រើប្រាស់មុខងារគ្មានអ្នកបើកបរ “Actually Smart Summon”។ ក្នុងនោះ ការស៊ើបអង្កេតនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍អំពីការគាំងមួយចំនួនពាក់ព័ន្ធនឹងមុខងារនេះ ប៉ុន្តែមិនបានបញ្ជាក់អំពីព៌ត័​មានលម្អិតនោះឡើយ។

ជាមួយគ្នានេះ នេះគឺជាការស៊ើបអង្កេតដ៏ធំទី២ របស់ NHTSA នៅក្នុងរយៈពេល ៤ខែចុងក្រោយពាក់ព័ន្ធនឹងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ Tesla ។ ទន្ទឹមនឹងនេះ កាលពីខែតុលា NHTSA ក៏បានបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៤ លានគ្រឿង ផងដែរ ដែលមានកម្មវិធី Full Self-Driving (FSD) បន្ទាប់ពីមានរបាយការណ៍ប៉ះទង្គិចជាច្រើនរួមទាំងករណីស្លាប់។

គួរឲដឹងថា Smart Summon គឺជាបច្ចេកវិទ្យាដែលអាចឱ្យអ្នកប្រើប្រាស់បញ្ជាពីចម្ងាយ ដើម្បីផ្លាស់ទីយានជំនិះទៅកាន់ទីតាំងផ្សេងដោយប្រើកម្មវិធីស្មាតហ្វូនរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Hyundai Inster សាកថ្មម្តងជិះបានជិត ៤០០ គីឡូម៉ែត្រ ចេញលក់នៅប្រទេសជប៉ុនតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការចេញលក់នៅរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ស៊េរីថ្មីចុងក្រោយ នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ ដល់ ២២ ៧០០ ដុល្លារ ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ២ប្រភេទរួមមាន៖

  • ប្រភេទ Standard Range Motor  ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៣២៧ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ សម្រាប់ម៉ូដែល ២ នេះ ប្រើប្រាស់ការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០% ទៅ ៨០% ដោយចំណាយពេលប្រមាណ ៣០នាទី ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គោ Hyundai នៅចំកណ្តាល, ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៥ អ៉ីញ ដល់ ១៧ អ៉ីញជាដើម៕

ខណៈផ្នែកខាងក្នុងមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែ រួមទាំងប្រព័ន្ធផ្ទេរថាមពល V2L និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធម៉ូដែលថ្មីស្រឡាង BYD e7 ទំនងនឹងប្រើប្រាស់ជាតាក់ស៊ីនៅក្នុងប្រទេសចិន

[បរទេស] រថយន្តអគ្គិសនីសុទ្ធម៉ូដេលថ្មីរបស់ក្រុមហ៊ុន BYD ដ៏អាថ៌កំបាំងមួយ ដែលបានបង្ហាញដោយពីក្រសួងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនកាលពីឆ្នាំ ២០២៤ ខណៈពេលនេះ ព័ត៌មានចុងក្រោយបង្ហាញថា ជាម៉ូដែល e7 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២៥ ។

BYD e7 នេះមានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់ព័ត៌មានលម្អិត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបើយោងតាមការចុះបញ្ជីបង្ហាញថា រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ដែលអាចឲ្យរថយន្តមាន Top-speed ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយប្រភេទ BYD Blade batter ខណៈទំហំ និងចម្ងាយនៃការបើកបរ មិនទាន់មានទិន្នន័យដូចគ្នា ។

គួរបញ្ជាក់ផងដែរ សម្រាប់រថយន្តអគ្គិសនីសុទ្ធ BYD e7 អាចនឹងប្រើប្រាស់ជាប្រភេទរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Tesla Model Y Juniper ទទួលបានការបញ្ជាទិញទុកមុន ៥ម៉ឺនគ្រឿង ក្នុងថ្ងៃបើកទទួលការកក់

[បរទេស] កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅទីផ្សារប្រទេសចិន បានដាក់បញ្ចេញ ជាមួយនឹងការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ដោយទទួលបានកក់ដល់ទៅ ៥០ ០០០ គ្រឿងក្នុងថ្ងៃតែមួយ ។

Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២៖

  • សម្រាប់ម៉ូដែល standard RWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៣៩ ៩៥០ ដុល្លារ (យោងតាមអាត្រាប្តូរប្រាក់បច្ចុប្បន្ន)
  • សម្រាប់ម៉ូដេល Long-range បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៤១ ៤០០ ដុល្លារ (យោងតាមអាត្រាប្តូរប្រាក់បច្ចុប្បន្ន)

សម្រាប់រថយន្ត Tesla Model Y Juniper ទទួលបានការឌីស្សាញថ្មីទៅលើចង្កៀងមុខ-ក្រោយប្រភេទ LED បំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។ លើសពីនេះ ក៏បានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ប្រកាសចេញ Fulwin T8 តម្លៃ ១មុឺនដុល្លារជាង អាចរត់បាន ១៣០គ.ម ដោយអគ្គិសនីសុទ្ធ ស៊ីប្រេង ១,៣០លីត្រ/១០០គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin T8 ប្រភេទ SUV plug-in hybrid ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ០០០ ដុល្លារ ដល់ ២១ ៤០០ដុល្លារ។

Chery Fulwin T8 មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដំណើរការដោយ៖

  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ​ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១០១ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ FWD ទំហំ ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ។ ផ្គួបជាមួយជម្រើសអាគុយ ១៨,៤៦ និង ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥ និង ១៣០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ​ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ FWD ទំហំ ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ រថយន្តនេះ ទទួលបានជម្រើសអាគុយ ១៨,៤៦ និង ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥ និង ១៣០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើពេល ១៩នាទី និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ១ ២០០ គីឡូម៉ែត្រ និងគាំទ្រមុខងារបើកបរ HEV, EV, normal, economy និង sports ។

ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានប្រព័ន្ធកាប៊ីន Lion 5.0 smart cockpit system គាំទ្រការភ្ជាប់ 4G មុខងារ voice recognition/control និង mobile phone APP remote control ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ កម្រិត 2.5K ដំណើរការដោយឈីប Qualcomm Snapdragon 8155 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត កន្លែងសាកថ្មឥតប្រើខ្សែ មុខងារកំដៅ/ខ្យល់/ម៉ាស្សា ពោងសុវត្ថិភាពចំនួន ៩ចំនុច ប្រព័ន្ធអូឌីយ៉ូ Sony Speaker ចំនួន ១២គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ 18+ កម្រិត 2+ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Mazda EZ-6 នឹងចេញលក់នៅទីផ្សារតំបន់អឺរ៉ុប ជាមួយឈ្មោះ Mazda 6e EV

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Mazda 6e EV ស៊េរីថ្មីចុងក្រោយ នៅទីផ្សារតំបន់អឺរ៉ុប (Mazda EZ-6 នៅប្រទេសចិន) គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Mazda 6e EV ផ្តល់នៅជម្រើសអាគុយចំនួន ២ រួមមាន

  • ប្រភេទអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២២ នាទី និងប្រើម៉ូទ័រអគ្គិសនីមានកម្លាំង ២៥៥ សេះ ប្រអប់លេខអូតូ
  • ប្រភេទអាគុយទំហំ ៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៤៥ នាទី និងប្រើម៉ូទ័រអគ្គិសនីមានកម្លាំង ២៤១ សេះ ប្រអប់លេខអូតូ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ Mazda 6e EV របស់អឺរ៉ុប មានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលលក់នៅប្រទេសចិន ដោយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED រាងស្លីម ក៏ដូចជាប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៉ីញ, ដៃទ្វារគ្មានស៊ុម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង រួមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+