ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Nissan Z9 ប្រភេទ PHEV ចាក់សាំងពេញ បូកទាំងថាមពលអគ្គិសនី អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Nissan Z9 ស៊េរីថ្មីចុងក្រោយ គ្រោងនឹងចូលផលិតកម្មជាផ្លួវការក្នុងខែនេះ នៅប្រទេសចិន ។

Nissan Z9 ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីន plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៣៥ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដោយចាក់សាំងពេញ បូកទាំងថាមពលអគ្គិសនី អាចបើកបរបានចម្ងាយ ១១០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៥២០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមាន ប៉ាណាមុខឌីស្សាញបែប Unique ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ Z ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្តទាំងស្រុង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! បែកធ្លាយរថយន្ត Hyundai Staria ប្រភេទ Minivan ប្រើប្រាស់អគ្គិសនីសុទ្ធ EV នៅប្រទេសកំណើត

[បរទេស] កាលពីពេលថ្មីៗនេះ ប្រទះឃើញរថយន្ត Hyundai Staria ប្រភេទ Minivan ដែលត្រូវបានជឿជាក់ថា ជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ EV កំពុងចតនៅចំណតរថយន្ត នៅប្រទេសកូរ៉េខាងត្បូង ។

តាមរូបភាពបានបង្ហាញពីរូបរាងផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Staria ប្រើម៉ាស៊ីនចំហេះក្នុង ដោយប្រើប្រាស់នៅប៉ាណាមុបិទជិត ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់តូចមួយនៅចំកណ្តាលកាង ជាប់ជាមួយរន្ធសាកថ្ម ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ។

Hyundai Staria EV
Hyundai Staria ម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង

Hyundai Staria រំពឹងអាចបំពាក់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ទី ៤ ដូចគ្នាទៅនឹងម៉ូដែល Ioniq 5 N, Ioniq 5 និង Kia EV6។ លើសពីនេះទៅទៀត ក៏អាចភ្ជាប់មកជាមួយប្រព័ន្ធ 800V architecture របស់ LCVs គាំទ្រការសាកថ្មល្បឿនលឿន និងមុខងារផ្ទេរថាមពល V2L។

គួរបញ្ជាក់ផងដែរថា Hyundai Staria ប្រភេទអគ្គិសនីសុទ្ធនេះ គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅដើមឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ជេញឡាន EV ថ្មី គ្រោងចេញលក់នៅឆមាសទី១ នេះ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្ត Xpeng G7 ប្រភេទ SUV អគ្គិសនី  គ្រោងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆមាសទី១ នេះ ខណៈតម្លៃអាចនឹងចាប់ពី ២៧ ៣០០ ដុល្លារ។

Xpeng G7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយ Lithium iron phosphate ខណៈចម្ងាយបើកបរ ទំហំអាគុយ និងព៌ត័មានលម្អិតផ្សេងទៀតមិនទាន់ដាក់បង្ហាញនៅឡើយទេ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩២ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប Hawk AI ថ្មីរបស់ Xpeng ដែលផ្តល់នូវសមត្ថភាពបើកបរដ៏ឆ្លាតវៃ ដោយមិនត្រូវការប្រព័ន្ធរ៉ាដាថ្លៃទៀតផង។

គួរឲដឹងថា Xpeng G7 មានទំហំធំជាងបើប្រៀបធៀបទៅនឹង G9 ដោយវាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលប្រើប្រាស់ក្នុងទីក្រុង ខណៈពេលដែលផ្នែកខាងក្នុងរក្សាបាននូវភាពធំទូលាយ រួមជាមួយនឹងតម្លៃកាន់តែប្រកួតប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ជេញ Aito M8 ប្រភេទ EREV ជិះបាន ២៤០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ សុីប្រេង ០,៥លីត្រ ក្នុង ១០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] Chinese MIIT បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់់រថយន្ត Aito M8 ប្រភេទ EREV  នៅទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចម្ងាយបើកបរចំនួន៣ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Aito M8 ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២១ និង ៣០៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៦ និង ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦១, ២៣៥ និង ២៤០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ០,៥ និង ០,៨ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ និងមាន top speed ២០០គ.ម/ម៉ោង។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ(ប្រភេទ xPixel )-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei Harmony Smart Cockpit ដោយរួមបញ្ជូលនូវអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 អាចអង្គុយបាន ៥ ឬ ៦ នាក់ រួមទាំងអ្នកបើកបរផងដែរ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! Tesla បង្ហាញរូបរាងថ្មីរបស់ Tesla Model Y ជាផ្លូវការ និងបើកទទួលកក់នៅទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញរូបរាងជាផ្លូវការ ជាមួយការបើកទទួលការបញ្ជាទិញទុកមុននៃរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៣៥ ៩៤០ ដុល្លារ ដល់ ៤១ ៣៩៣ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ បើយោងតាមគេហទំព័រផ្លូវការ Tesla.CN ។

Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩៧ ម.ម ទទឹង ២ ១២៩ ម.ម កំពស់ ១ ៦២៤ ម.ម ។ ការផ្លាស់ប្តូរផ្នែកខាងក្រៅ គួរឲ្យកត់សម្គាល់បំផុតចំពោះម៉ូដែល Y គឺទទួលបានការបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប Unique រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ៗ! បែកធ្លាយ Tesla Model Y ជំនាន់ថ្មី កំពុងធ្វើតេស្តសាកល្បង មុនពេលចូលផលិតកម្មក្នុងខែនេះ

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្តអគ្គិសនីសុទ្ធ Tesla Model Y ជំនាន់ថ្មី ត្រូវបានប្រទះឃើញកំពុងធ្វើតេស្តបើកបរសាកល្បងនៅផ្លូវទឹកកក ខណៈផលិតកម្មនឹងធ្វើឡើងនៅក្នុងខែនេះ នៅរោងចក្ររបស់ Tesla ក្នុងប្រទេសចិន ។

តាមរូបភាពដែលថតបាន បានផ្តល់នៅរូបរាងច្បាស់បំផុតនៅផ្នែកខាងមុខដែលបានធ្វើទទួលបានការផ្លាស់ប្តូរថ្មី ជាមួយចង្កៀងមុខ LED រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ។ លើសពីផ្នែកខាងក្នុងក៏នឹងត្រូវបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ក touchscreen រាងស្តើងជាងមុន ។

គួរឲ្យដឹងថា Tesla Model Y Juniper ត្រូវបានគេរំពឹងថានឹងដាក់ចេញលក់នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ ដោយមិនច្បាស់ទេថាតើម៉ូដែលនេះ នឹងមានលក់នៅសហរដ្ឋអាមេរិកដែរឬទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រចនាថ្មីទាន់សម័យ បច្ចេកវិទ្យាកាន់តែច្រើន Genesis GV60 EV សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ៥មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Genesis GV60 EV សេរ៊ីឆ្នាំ២០២៥ ផ្តល់ជូននូវការរចនាថ្មីទាន់សម័យ បច្ចេកវិទ្យាកាន់តែច្រើន ជាមួយតម្លៃលក់ចាប់ពី ៥២ ៣៥០ ដុល្លារ ដល់ ៦៩ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយគ្រោងចេញលក់នៅក្នុងត្រីមាសទី១ នេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅ GV60 ថ្មីនេះ មានបំពាក់នូវចង្កៀងមុខ Two Line ជាមួយនឹងបច្ចេកវិទ្យា Micro Lens Array (MLA) ដែលបង្ហាញនៅលើម៉ូដែល Electrified GV70 រួមជាមួយកាង​មុខ​ថ្មី និងការរចនាម៉ូដ “Athletic Elegance” ថ្មីជាដើម។

ខណៈនៅផ្នែកខាងក្នុងវិញ មានការរចនាដ៏ប្រណិតឲឈ្មោះថា “Beauty of the White Space” រួមបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំហំ ២៧ អ៊ីញ ដៃចង្កូតបែបស្ព័រ 3-spoke ថ្មី និងការរចនាថ្មីលុបបំបាត់គែម bezel រវាងអេក្រង់ cluster, audio, visual និង navigation (AVN)។ ម្យ៉ាង​ទៀត ផ្ទៃ​ខាង​ក្នុង​ក៏មាន​ភាពធំ​ទូលាយ​ជាងមុខផងដែរ។

ទាក់ទងនឹងចម្ងាយបើកបរវិញ រថយន្តនេះ ទទួលបានជម្រើសប៉ុង ១ FWD អាចបើកបរបានចម្ងាយ ៤៧៣ គីឡូម៉ែត្រ និងប៉ុង ២ AWD អាចបើកបរបានចម្ងាយ ៤២៤ គីឡូម៉ែត្រ សម្រាប់ Standard AWD, ៣៩៩ គីឡូម៉ែត្រ សម្រាប់ Advanced AWD និង ៣៧៨ គីឡូម៉ែត្រ សម្រាប់ Performance AWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Mazda បង្ហាញពីគម្រោងបង្កើតរថយន្ត EV លើកដំបូងរបស់ខ្លួនហើយ ត្រៀមផលិតនៅក្នុងប្រទេសជប៉ុន!

ក្រុមហ៊ុន Mazda ត្រូវបានគេរាយការណ៌ថា កំពុងតែបង្កើតរថយន្ត EV ជាលើកដំបូងរបស់ខ្លួន។ ក្នុងនោះ រថយន្ត EV ថ្មីរបស់ Mazda នេះ នឹងផលិតនៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្តង ដោយផ្អែកលើគ្រោងឆ្អឹងថ្មីរបស់ពួកគេ។

ជាមួយគ្នានេះ ក្រុមហ៊ុន Mazda បានបង្ហាញកាលពីថ្ងៃចន្ទថា ពួកគេនឹងសាងសង់រោងចក្រផលិតម៉ូឌុល និងកញ្ចប់ថ្ម EV ថ្មីមួយនៅក្នុងប្រទេសជប៉ុន ដោយពួកគេនឹងប្រើប្រាស់កោសិកាថ្មលីចូម-អ៊ីយ៉ុងរបស់ក្រុមហ៊ុន Panasonic Energy សម្រាប់ផលិត និងមានសមត្ថភាពរហូតដល់ ១០ជីហ្គាវ៉ាត់ម៉ោង ប្រចាំឆ្នាំ។

គួរឲដឹងថា ក្រុមហ៊ុន Mazda បាននិយាយថា ពួកគេកំពុងរៀបចំយុទ្ធសាស្ត្រថ្មី មានវិធីសាស្រ្ត ៣ដំណាក់កាលរហូតដល់ឆ្នាំ២០៣០ ដែលដំណាក់កាលទី១ អំពាវនាវឱ្យមានការប្រើប្រាស់នូវបច្ចេកវិទ្យាដែលមានស្រាប់ ចំណែកដំណាក់​កាល​ទី​២ Mazda នឹង​ណែនាំ​ប្រព័ន្ធ​កូនកាត់​ថ្មី និង​រថយន្ត​ EV នៅ​ក្នុង​ប្រទេស​ចិន និងដំណាក់កាលទី៣ គឺផលិតរថយន្ត EV ចែកចាយរថយន្ត EV និងថ្ម EV របស់ពួកគេទាំងស្រុង។ ខណៈនៅឆ្នាំ២០៣០ Mazda រំពឹងថា ការប្រើប្រាស់រថយន្ត EV នឹងមានចំនួនពី ២៥ភាគរយ ទៅ ៤០ភាគរយ នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ថា ពួកគេនឹងបញ្ចេញវ៉ារ្យ៉ង់តួវែងរបស់ X3 នៅក្នុងប្រទេសចិន ក្នុងត្រីមាសទី ១ នេះ!

ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសចាប់ផ្តើមការផលិតវ៉ារ្យ៉ង់តួវែងរបស់រថយន្ត BMW X3 នៅក្នុងប្រទេសចិនជាផ្លូវការហើយ ដោយវាមានប្រវែង ៩០ ម.ម វែងជាង X3 ស្តង់ដាររបស់ទីផ្សារពិភពលោក ហើយគ្រោងនឹងចាប់ផ្តើមលក់នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៥ នេះ។

ចំពោះរថយន្តនេះ នឹងបង្កើតឡើងនៅក្នុងរោងចក្រ Tiexi ក្នុងទីក្រុង Shenyang របស់ BMW-Brilliance Joint Venture មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៦៤ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម 4 ធំជាងវ៉ារ្យ៉ង់ស្តង់ដាររបស់ X3 ពោលគឺមានប្រវែងស្មើនឹង BMW X5។

ទាក់ទងនឹងផ្នែកម៉ាសុីន BMW X3 ដំណើរការដោយម៉ាស៊ីន ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៨៣ សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិចំនួន ៨ វគ្គ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយភាសារចនាចុងក្រោយបង្អស់របស់ BMW ពោលគឺមានផ្នែកខាងមុខធំ និងភ្លឺចែងចាំង អមជាមួយទ្វារដៃប្រភេទ flush door handles និងដំបូលប្រភេទ slanted roofline និងប្រើប្រាស់នូវចង្កៀងក្រោយរាងអក្សរ X ។ ចំណែកផ្នែកខាងក្នុងវិញ រថយន្តនេះ ទទួលបានអេក្រង់កោងទំហំ ១៤,៩ អ៊ីញ និងភ្លើងលម្អដ៏ទំនើប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ជេញឡាន MPV ៧កៅអី ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ បើកបាន ១៨០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី គឺ BYD Xia ជាមួយតម្លៃលក់ចាប់់ពី ៣៤ ១០០ ដុល្លារ ដល់ ៤២ ២៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២០,៤ និង ៣៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៥,៤លីត្រ/១០០គ.ម និងអាចបើកបរបានចម្ងាយសរុប ១ ០៦០ គីឡូម៉ែត្រ។

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងសេនស័រចំនួន ២៩ចំនុច ជុំវិញរថយន្ត។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមាន អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់បញ្ជាព៌ត័មាន touchsreen ទំហំ ១៥,៦អ៊ីញ និងអេក្រង់កម្សាន្ត touchsreen សម្រាប់អ្នកដំណើរទំហំ ១២,៣ អ៊ីញ ក៏ដូចជាកញ្ចក់ការពារសំឡេង កន្លែងសាកថ្មឥតប្រើខ្សែ កៅអីជួរទី១ និង ២ មានមុខងារកំដៅ/ខ្យល់ចេញចូល និងជំនួយចង្កេះ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ កៅអីជួរទី៣ អាចបត់បាន និងអាចលៃតម្រូវបាន ទូទឹកកកមានមុខងារត្រជាក់/កំដៅ តុបត់ចុះក្រោមសម្រាប់អ្នកដំណើរជួរទី២ ប្រព័ន្ធអូឌីយ៉ូ DiSound ចំនួន ២៨គ្រាប់ កៅអីស្បែក Nappa ដៃចង្កូតមានមុខងារកំដៅ និងប្រព័ន្ធជំនួយការបើកបរ DiPilot 100ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+