ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេលតែ ២ខែប៉ុណ្ណោះ រថយន្តគ្រឿងទី ៩លានរបស់ BYD បានរំកិលចេញពីរោងចក្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តគ្រឿង ៩លានរបស់ខ្លួនគឺម៉ូដែល BYD Yangwang U9 ប្រភេទ supercar អគ្គិសនីសុទ្ធ បានរំកិលចេញពីរោងចក្រ ដែលមានតម្លៃលក់ ២៣៩ ១០០ ដុល្លារនៅប្រទេសចិន  ។

ក្នុងនោះ សម្រាប់រថយន្តគ្រឿងទី ៩លាននេះ ក្រុមហ៊ុន BYD ប្រើរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីបានផលិតរថយន្តចំនួន ៨លានគ្រឿង ដែលជាម៉ូដែល BYD Dolphin មកពីរោងចក្រថៃដែលទើបនឹងបើកថ្មីរបស់ BYD ។

គួរបញ្ជាក់ផងដែរ សម្រាប់ BYD Yangwang U9 ប្រភេទ supercar អគ្គិសនីសុទ្ធ គ្រឿងទី ៩លាននេះ ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសុប ១២៨៧ សេះ និងកម្លាំងរមួល ១៦៨០ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលថ្មពេញម្តង ។

មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ U9 គឺប្រព័ន្ធ suspension ដែល BYD ហៅវាថា Disus-X system ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​រថយន្ត​អាចបើកបរដោយប្រើប្រាស់​ដោយ​កង់​បី ហើយ​វា​ថែមទាំង​អាច​លោត​ឡើង​ចុះ​បាន​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញលក់ឡានអគ្គិសនីដំបូងរបស់ខ្លួននៅជប៉ុន តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Avenger នៅក្នុងទីផ្សាប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារ។

ចំពោះមូលហេតុនៃការនាំយករបស់ពួកគេទៅលក់នៅក្នុងទីផ្សារប្រទេសជប៉ុន គឺមានគោលបំណងចង់ពង្រីកទីផ្សារនៃការលក់រថយន្តរបស់ខ្លួន និងចង់ដណ្តើមទីផ្សារនៃការលក់រថយន្តនៅក្នុងប្រទេសជប៉ុនផ្ទាល់ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា Toyota, Honda និង Nissan ជាដើម។

ស្របពេលនេះផងដែរ ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនទី១ ដែលកំពុុងគ្រប់គ្រងទីផ្សារ និងមានចំណែកជិត ៥០ភាគរយ នៅក្នុងការលក់រថយន្តក្នុងប្រទេសជប៉៉ុន។

គួរឲដឹងថា រថយន្ត SUV អគ្គិសនី Jeep Avenger ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ១៥៤ សេះ ផ្គួបជាមួយអាគុយទំហំ ៥៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេលម្តង និងភ្ជាប់មកជាមួយមុខងារ Selec-Terrain ជាមួយនឹងរបៀបបើកបរចំនួន៦ ដូចជា Eco, Sport និង Sand ជាដើម។ លើសពីនេះទៅទៀត រថយន្តនេះ ក៏បំពាក់ជាមួយមុខងារ ADAS ដែលមានសមត្ថភាព Stop & Go ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកែច្នៃរបស់អូស្រ្តាលី បានប្រែភីកអាប់ Toyota Hilux ​ទៅ​ជា​រថយន្តយោធាប្រភេទកង់ 6×6

[បរទេស] ក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Supacat ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានធ្វើការកែឆ្នៃភីកអាប់ Toyota Hilux ទៅជារថយន្តប្រភេទយោធា Toyota Hilux-based 6×6 truck ។

ភីកអាប់នេះផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame platform បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ឬអូតូ ។ លើសពីនេះ អាចផ្ទុកបានដល់បានទំងន់ដល់ទៅ ៣តោន ។

សម្រាប់រថយន្តនេះ ត្រូវបានអភិវឌ្ឍឡើងនៅលើភីកអាប់ប្រភេទ dual-cab version របស់ Toyota Hilux ព្រមទាំងបំប្លែងទៅជារថយន្តកង់ 6×6 មានទំងន់ដល់ទៅ ៦,៥ តោន នឹងមានគ្រឿងបរិក្ខាបន្ថែមដូចជា របាការពារផ្នែកខាងមុខ, អំពូល LED បន្ថែមផ្នែកខាងមុខ, ថាសកង់ស្រោបដោយសំបកប្រភេទ Off-road, ឈ្នាន់ជើងចំហៀងដែក, អង់តែន GPS និងតួខ្លួនតុបតែជាមួយពណ៌តំណាងឲ្យយោធា។ មិនត្រឹមតែប៉ុណ្ណោះ ឃ្លុបខាងក្រោយត្រូវបានផ្តល់នៅកន្លែងធំទូលាយសម្រាប់សព្វាវុធ និងបរិក្ខារយោធា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Ford ប្រកាសបើករោងចក្ររបស់ខ្លួននៅឥណ្ឌាឡើងវិញ ដើម្បីផលិតឡានអគ្គិសនី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ពួកគេគ្រោងនឹងបើករោងចក្រផលិតរថយន្ត Chennai នៅប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីសម្រាកអស់រយៈពេល ៣ឆ្នាំ។

ចំពោះការសម្រេចចិត្តនេះ ស្ថិតក្នុងផ្នែកមួយនៃផែនការ Ford+ ដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់ការនាំចេញទៅលក់នៅលើទីផ្សារពិភពលោក និងកែលម្អការដំណើរការលក់ជាសកលរបស់ពួកគេ និងបង្កើនប្រាក់ចំណេញរបស់ខ្លួនស្របពេលការលក់រថយន្តនាពេលបច្ចុប្បន្នកំពុងមានបញ្ហាប្រឈមជាច្រើន ជាពិសេសការដណ្តើមទីផ្សារលក់រថយន្តរបស់ប្រទេសចិន ពោលគឺក្រុមហ៊ុន BYD។

ក្នុងនោះក្រុមហ៊ុន Ford បានដាក់ប្រកាសដាក់លិខិតបង្ហាញពីចេតនា (LOI) ទៅកាល់រដ្ឋាភិបាលរដ្ឋ Tamil Nadu ហើយ ដើម្បីស្នើរក្នុងការបើកដំណើរការរោងចក្រនេះឡើងវិញ។

គួរឲដឹងថា រថយន្តអគ្គិសនីដែលផលិតនៅក្នុងរោងចក្រផលិតរថយន្ត Chennai នៅប្រទេសឥណ្ឌានេះ នឹងត្រូវនាំចេញទៅលក់នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Audi និង SAIC ចាប់ដៃគ្នាផលិតឡានអគ្គិសនីរួមគ្នានៅប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi និង SAIC Motor បានប្រកាសបង្កើតរថយន្តអគ្គិសនី (BEV) ដំបូងរួមគ្នា ដែលគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះរថយន្តអគ្គិសនី (BEV) ដំបូងរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Audi និង SAIC នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform (ADP) ក្នុងនាមជារថយន្ត SUV អគ្គិសនីខ្នាតកណ្តាល ដែលពួកគេនឹងចំណាយ​ពេល ១៨ខែ ​លើ​ដំណើរ​ការ​អភិវឌ្ឍ​រថយន្តនេះ។

លើសពីនេះទៅទៀត រថយន្តអគ្គិសនីនេះ នឹងត្រូវដាក់បង្ហាញចេញនូវគំរូរូបរាង ឫ Concept នៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ នេះ។ គួរបញ្ជាក់ថា រថយន្តអគ្គិសនី BEV នេះ នឹងមិនប្រើប្រាស់នូវឡូហ្គូលរង្វង់បួនរបស់ Audi ទេ។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិនដែលកាន់កាប់សិទ្ធិគ្រប់គ្រង់ដោយរដ្ឋ។ ក្នុងនោះ ក្រុមហ៊ុនមួយនេះផងដែរក៏កំពុងប្រព្រឹត្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្ត Volkswagen និង GM។ ហើយក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនផងដែរគឺ Rising Auto និង IM Motors៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចេញហើយ! Chery Tiggo 9 សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Tiggo 9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV លក្ខណៈគ្រួសារ ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២១ ៧៥០ ដុល្លារ ដល់ ២៩ ០០០​​ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ២៥៧ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូចំនួន ៧ និង ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Real-Time 4WD ជាមួយកម្រិតសុីប្រេង ៧,៥ ទៅ ៨,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េអបនឹងចង្កៀងមុខ-ក្រោយ LED សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារអគ្គិសនី ថាសកង់ស្ព័រទំហំ ១៨​ ដល់ ២០អ៊ីញ និងដំបូលកញ្ចក់។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជាក់ HUD ទំហំ ៥០អ៊ីញ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ កៅអីម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Haval H9 ជំនាន់ទី២ តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ទី២ ប្រភេទរថយន្ត SUV ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣២ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេស​ចិន។

Haval H9 ជំនាន់ទី២ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង២ 4WD។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធជំនួយការបើកបរកម្រិតទី២ និងអាចផ្ទុកទម្ងន់បាន ៨០០គីឡូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន SAIC-GM និង CATL ចាប់ដៃគ្នាផលិតថ្មឡានអគ្គិសនីសុទ្ធ សាក ៥នាទី ជិះបាន ២០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM បានសហការការគ្នាជាមួយក្រុមហ៊ុនផលិតថ្ម CATL គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅថ្មអាគុយប្រភេទលីចូមថ្មីជាលើកដំបូង 6C ultra-fast charging battery នៅឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។

សម្រាប់ថ្មអាគុយសម្រាប់រថយន្តអគ្គិសនីសុទ្ធនេះ បានធ្វើការអភិវឌ្ឍន៍ឡើងនៅលើ Autoneng quasi-900V high-voltage battery architecture ដែលធ្វើឲ្យប្រសើរជាងមុននៅពេលសាកថ្ម និងអាចបើកបរបានចម្ងាយដល់ទៅ ២០០ គីឡូម៉ែត្រ នៅពេលសាកថ្មត្រឹមតែ ៥នាទីប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនជាច្រើនទទួលបានជោគជ័យជាខ្លាំងទៅលើការដាក់បង្ហាញចេញនៅថ្មអាគុយប្រភេទ 5C Supercharged batteries ប៉ុន្តែមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលបានប្រកាសគម្រោងផលិតថ្មអាគុយ 6C supercharged batteries ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលើកដំបូង GAC ចាប់ដៃ Huawei បញ្ចេញគំរូឡានអគ្គិសនី បំពាក់បច្ចេកវិទ្យាទំនើបកប់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត GAC 1 Concept ប្រភេទអគ្គិសនី EREV ជាការផលិតរួមគ្នាលើកដំបូងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យប្រទេសចិនគឺ Huawei គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥១២៨ មម និងប្រវែងកម្លាតកង់មុខ-ក្រោយ ៣០០០ មម បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ រួមទាំងអាគុយទំហំ ៥៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី គាំទ្រដោយប្រព័ន្ធសាកថ្ម 800v platform ។

លើសពីនេះ គំរូរថយន្ត The 1 Concept ក៏បានបំពាក់នៅបច្ចេកវិទ្យា “GAC Super Range Extension” ថ្មី ដោយប្រើ AI ជំនួយទៅដល់ប្រព័ន្ធ Start/Stop engine អាចកាត់បន្ថយសំឡេងរំខាន និងភាពរំញ័រ ៣០% ក៏ដូចជាកាត់បន្ថយនៅកម្រិតស៊ីប្រេង ១៥%, ចំងាយបើកបរដោយប្រើអគ្គិសនីសុទ្ធត្រូវបានកើនឡើង ១២% ហើយឧប្បត្តិហេតុនៃកង្វះថាមពល SoC ទាបគឺជិត ០% ។

សម្រាប់រូបរាងផ្នែកខាងក្រៅ ត្រូបបានប្រើភាសារចនាជំនាន់ទី ៣ របស់ GAC ឲ្យឈ្មោះថា “Hidden Edge in Run” ដោយផ្នែកខាងមុខ​ប៉ាណាទំហំធម ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ឡូហ្គោត្រូវបានហ៊ុំព័ទ្ធដោយអំពូល LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។ ចំពោះនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Qiankun ADS 3.0 របស់ក្រុមហ៊ុន Huawei ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតរថយន្តរបស់ Geely នៅប្រទេសវៀតណាម នឹងដំណើរការក្នុងឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុន Geely Group គ្រោងនឹងធ្វើការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួននៅប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ តាមរយៈដៃគូសហការគ្នារវាងក្រុមហ៊ុន Tasco ជាមួយទឹកប្រាក់វិនិយោគសរុប ១៦៨ លានដុល្លារ ។

ការវិនិយោគរោងចក្រនេះ មានភាគហ៊ុនក្រុមហ៊ុន Tasco ចំនួន ៦៤% ខណៈ Geely ចំនួន ៣៥% នឹងសាងសង់នៅលើផ្ទៃដី ៣០ហិកតា ជាមួយសមត្ថភាពអាចផលិតរថយន្តបាន ៧៥ ០០០ គ្រឿង/ឆ្នាំ សម្រាប់ដំណាក់កាលទី ១។ ម៉ូដែលដំបូងដែលបានដំឡើងជាកម្មសិទ្ធិរបស់ម៉ាក Geely និង Lynk & Co ដែលបម្រើតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាម។

ជាមួយគ្នានេះ នៅពេលអនាគត រោងចក្រនេះអាចពង្រីកដើម្បីប្រមូលផ្តុំម៉ាកយីហោផ្សេងទៀត ដោយរថយន្តទាំងអស់ដែលបានដំឡើងនៅក្នុងរោងចក្រនេះមានទម្រង់ CKD មានន័យថា គ្រឿងបន្លាស់នាំចូលទាំងស្រុង។ រថយន្ត​ពាណិជ្ជកម្ម​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អតិថិជន​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​រំពឹង​ទុក​នៅ​ដើម​ឆ្នាំ ២០២៦។

គួរឲ្យដឹងថា បន្ថែមពីលើការកាន់កាប់ក្រុមហ៊ុនផលិតរថយន្ត Geely Auto ក្នុងនោះក្រុមហ៊ុន Geely Holding មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតដូចជា Volvo (រថយន្តដឹកអ្នកដំណើរ), Zeekr, Lynk & Co, Proton, Lotus, smart រួមទាំង Polestar ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+