ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ចិន ជាប្រទេសទី១ ដែលកាន់កាប់ចំណែកទីផ្សារអាគុយអគ្គិសនីចំនួនជាង ៨០ភាគរយ នៅលើពិភពលោក

កាលពីពេលថ្មីៗនេះ បើយោងតាមទិន្នន័យរបស់សារព៌ត័មាន Nikkei Asai បាននិយាយថា នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនចិនបានកាន់កាប់ចំណែកទីផ្សារធំបំផុតនៃការផលិតសមាសធាតុសំខាន់ៗជាច្រើនរបស់អាគុយលីចូម-អ៊ីយ៉ុង ពោលមានចំនួនជាង ៨០ភាគរយ នៅលើពិភពលោក។

សមាសធាតុទាំងនោះ រួមមាន Cathode, Anode, Electrolyte និង Separator ដែលជាផ្នែកសំខាន់ៗរបស់អាគុយលីចូម-អ៊ីយ៉ុង។

គួរបញ្ជាក់ផងថា ចំណែកទីផ្សារនៃការផលិតសមាសធាតុសំខាន់ៗជាច្រើនរបស់អាគុយលីចូម-អ៊ីយ៉ុងរបស់ប្រទេសចិនបានបន្តកើនឡើងជាខ្លាំងដោយសារតម្រូវការក្នុងប្រទេសមួយនេះ និងតម្រូវការទីផ្សារពិភពលោក កំពុងមានតម្រូវការក្នុងការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid។ ទន្ទឹមនឹងនេះផងដែរ ការប្រើប្រាស់រថយន្តនៅក្នុងប្រទេសចិនចំនួនជាង ៣០ភាគរយ គឺជារថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid ។

ក្នុងនោះ ក្រុមហ៊ុនចិន មិនត្រឹមតែផ្តោតទៅលើទីផ្សារក្នុងស្រុកនោះទេ ពួកគេក៏បានពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងទីផ្សារបរទេសផងដែរ ដូចជាការវិនិយោគទឹកប្រាក់ចំនួន ៧០០ លានដុល្លារនៅក្នុងប្រទេសម៉ារ៉ុក សម្រាប់ការផលិតសមាសធាតុ Cathode និង Anode ដែលគ្រោងសម្រាប់នាំចេញទៅទីផ្សារតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតត្រឹមពេលនេះ Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេនៅប្រទេសថៃ

[បរទេស] ការលក់រថយន្តទូទៅនៅក្នុងទីផ្សារប្រទេសថៃគិតចាប់ពីមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ដោយលក់បានចំនួនសរុប ៣៩៩ ០៨៨ គ្រឿង ខណៈក្រុមហ៊ុនផលិតរថយន្ត Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនលក់ដាច់គេទាំង ១០ នៅប្រទេសថៃ ៖

  • ក្រុមហ៊ុន Toyota លក់រថយន្តបានសរុប ១៥១ ៩០៧ គ្រឿង
  • ក្រុមហ៊ុន Isuzu លក់រថយន្តបានសរុប ៥៩ ១៨៩ គ្រឿង
  • ក្រុមហ៊ុន Honda លក់រថយន្តបានសរុប ៥៣ ៩៤៦ គ្រឿង
  • ក្រុមហ៊ុន BYD លក់រថយន្តបានសរុប ២០ ៨៧៨ គ្រឿង
  • ក្រុមហ៊ុន Mitsubishi លក់រថយន្តបានសរុប ១៨ ២៦៣ គ្រឿង
  • ក្រុមហ៊ុន Ford លក់រថយន្តបានសរុប ១៤ ៧៥៧ គ្រឿង
  • ក្រុមហ៊ុន MG លក់រថយន្តបានសរុប ១១ ៦៧១ គ្រឿង
  • ក្រុមហ៊ុន Nissan  លក់រថយន្តបានសរុប ៦ ៧៦៨ គ្រឿង
  • ក្រុមហ៊ុន Mazda  លក់រថយន្តបានសរុប ៦ ៤៥៤ គ្រឿង
  • ក្រុមហ៊ុន Changan លក់រថយន្តបានសរុប ៥ ៨៥៥ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Geely Geome សាកម្តងរត់បាន ៤១០គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Geely Geome ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី ជាមួយតម្លៃលក់ចាប់ពី ១១ ១០០ ដុល្លារ ដល់ ១៥ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសសចិន។

រថយន្ត Geely Geome មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ៧៨ សេះ និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ចំណែក High Trim វិញ អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣០,១២ និង ៤០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១០ និង ៤១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ២២នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ C និងអក្សរ O ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រទំហំ ១៦អ៊ីញ រួមជាមួយនឹងកាង Spoiler ជាប់ដំបូលលយចេញមកខាងក្រៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ និងជម្រើសអេក្រង់កំសាន្ត Touchscreen ទំហំ ១០,១ អ៊ីញ និង ១៤,៦អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto OS ក៏ដូចជាកន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ រួមជាមួយប្រព័ន្ធជំនួយការបើកបរជាច្រើនផងដែរ ពោលគឺប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Wuling Bingo សាកម្តងរត់បាន ៥០០គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Wuling Bingo ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី ជាមួយតម្លៃលក់ចាប់ពី ១០ ៧៥០ ដុល្លារ ដល់ ១៣ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសសចិន។

រថយន្ត Wuling Bingo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tianyu M Modular Architecture មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៩ | ៣៧,៩ | ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ | ៤០១ | ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ៣៥នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រទំហំ ១៥អ៊ីញ និងកាង Spoiler ជាប់ដំបូលលយចេញមកក្រៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត Touchscreen ទំហំ ១០,២៥ អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ LING OS system រួមជាមួយប្រព័ន្ធជំនួយការបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari បញ្ចេញឡានសម្រាប់ដាក់តាំងលេង ឯតម្លៃដឹងហើយហួសចិត្ត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ferrari សហការ​ជាមួយ​ក្រុមហ៊ុន Amalgam ដើម្បី​ដាក់​បង្ហាញ​រថយន្ត​ទំនើប Ferrari 12Cilindri ខ្នាតសម្រាប់ដាក់តាំង ដោយផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១៩៩ គ្រឿង​មាន​តម្លៃ ១៨ ២២០ ដុល្លារ។

សម្រាប់រថយន្តប្រភេទចំលងនីមួយៗទាំងអស់នេះ ត្រូវបានតុបតែជាមួយតួខ្លួក្រហម ព្រមទាំងបានធ្វើដោយដៃផ្ទាល់ចំណាយពេលជាង ៣០០ម៉ោងដើម្បីសម្រេច ។ ខណៈផ្នែកខាងក្នុង ​ស្រោប​ដោយ​ស្បែក​ពិតប្រាកដ លើសពីនេះ ដៃចង្កូត ប្រអប់លេខ ប៊ូតុង និងអេក្រង់មានលក្ខណៈដូចគ្នាទៅលើម៉ូដែលពិតប្រាកដ ។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃ ១៨ ២២០ ដុល្លារនេះ គឺមានតម្លៃខ្ពស់ជាងរថយន្ត Nissan Versa ដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកដែលមានតម្លៃត្រឹមតែ ១៧ ១៩០ ដុល្លារប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៥ បើកទទួលការបញ្ជាទិញទុកមុននៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បាន​ធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៥ ព្រមទាំងបើកទទួលការបញ្ជាទិញទុកមុននៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤៥ ៣០០ ដុល្លារ ដល់ ៧៧ ៨៦៥ ដុល្លារ  ។

Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ

  • ម៉ាស៊ីនចំណុះ ៦,៨ លីត្រ V8 អាចផលិតកម្លាំងបាន ៤០៥ សេះ និងកម្លាំងរមួល ៦០៣ ញ៉ូតុនម៉ែត្រសម្រាប់ម៉ូដែល XL, XLT និង Lariat
  • ម៉ាស៊ីនចំណុះ ៧,៣ លីត្រ V8 អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៦៥៧ ញ៉ូតុនម៉ែត្រសម្រាប់ម៉ូដែល King Ranch និង Platinum ។

សម្រាបម៉ូដែលឆ្នាំ ២០២៥ នេះ មិនមានការផ្លាស់ប្តូរច្រើននោះ ដោយទទួលបានប៉ាណាទំហំធំតុបតែងជាក្រូមេអបសងខាងដោយចង្កៀងមុខ LED រចនាបែប C-clap ក៏ដូចជាថាសកង់ស្រោបដោយសំបកប្រភេទ Off-road និង ចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាកៅអីស្រោបដោយស្បែក កញ្ចក់បែបឯកជន និងប្រព័ន្ធផ្ទេរថាមពល Pro Power Onboard system កម្លាំង ៧,២ គីឡូវ៉ាត់ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng គ្រោងនឹងបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធថ្មី មានប្រសិទ្ធភាពបំផុតមួយលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធថ្មីម៉ូដែល P7+ ដែលជារថយន្តអគ្គិសនីសុទ្ធមានប្រសិទ្ធភាពបំផុតមួយលើពិភពលោក អាចបើកបរបានគ្រប់ស្ថានភាពសម្រាប់នៅទីផ្សារប្រទេសចិន ។

សម្រាប់ប្រសិទ្ធភាពរបស់រថយន្តប្រភេទ Sedan នេះ គឺផ្អែកលើការធ្វើចេញពីតេស្ត CLTC របស់ប្រទេសចិន ដែលផ្តល់តួលេខដែលខ្ពស់ជាងការប៉ាន់ស្មានរបស់ EPA ប្រហែល ៣៥% ។ ដោយគិតពីចំណុចនេះ P7+ នឹងមានប្រសិទ្ធភាពស្រដៀងគ្នាទៅនឹងរថយន្ត Tesla Model 3 និងប្រហែលដូចគ្នាទៅនឹង Hyundai Ioniq 6 ។

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន រថយន្តអគ្គិសនីសុទ្ធ Xpeng P7+ អាចបំពាក់ជាមួយអាគុយទំហម ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះ នៅមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថៃ ថា ការផលិត និងការលក់រថយន្តរបស់ពួកគេបានធ្លាក់ចុះជាង ២០ភាគរយ នៅក្នុងខែសីហា

កាលពីពេលថ្មីៗនេះ បើយោងតាមស្ថិតិពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ការផលិត និងការលក់យានយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះជាង ២០ភាគរយ នៅក្នុងខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះលោក Surapong Phaisitpattanapong ដែលជាទីប្រឹក្សា និងជាអ្នកនាំពាក្យក្លឹបរថយន្តរបស់ FTI បាននិយាយថា ក្នុងខែសីហា គឺមានរថយន្តចំនួនតែ ១១៩ ៦៨០ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត ពោលគឺធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ២០,៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះចំនួន ៤,១២ភាគរយ បើធៀបនឹងខែមុន។

ចំពោះការធ្លាក់ចុះនេះ គឺដោយសារតែការថយចុះនៃយានយន្តដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក គឺមានតែចំនួនត្រឹមតែ ៣៦ ៨៩២ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៤០,៤៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ រថយន្តដែលត្រូវបានផលិតសម្រាប់ការនាំចេញ គឺចំនួនត្រឹមតែ ៨២ ៨៧៨ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៦,៦២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរ រថយន្តដែលត្រូវបានលក់ក្នុងស្រុកក្នុងខែសីហាមានចំនួនត្រឹមតែ ៤៥ ១៩០ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឲដឹងថា បើរាប់ចាប់​ពី​ខែ​មករា​ ដល់​ខែ​សីហា​ ចំនួន​រថយន្ត​សរុប​ដែលត្រូវបាន​ផលិត​មានចំនួន ១ ០០៥ ៧៤៩ គ្រឿង បើធៀប​នឹង​ឆ្នាំ​ចាស់ ពោលគឺធ្លាក់ចុះចំនួន ១៧,៦៩ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកនឹងហាមឃាត់រថយន្តទាំងអស់ដែលបំពាក់ប្រព័ន្ធប្រតិបបត្តិការរបស់ប្រទេសចិន

[បរទេស] រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដឹកនាំដោយលោក Joe Biden បានដាក់ចេញច្បាប់ថ្មី ដែលធ្វើការហាមឃាត់ទៅលើរថយន្តទាំងអស់ដែលមានបំពាក់ប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសចិន Chinese-built ដោយសារមានការព្រួយបារម្ភអំពីហានិភ័យដល់ហេដ្ឋារចនាសម្ព័ន្ធអាមេរិក ។

ដោយមើលឃើញពីហានិភ័យនេះ ច្បាប់បានកំណត់គោលដៅលើប្រព័ន្ធរថយន្តដែលបានតភ្ជាប់ ក៏ដូចជាការផលិត ឬផ្គត់ផ្គង់ដោយអង្គភាពដែលមានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ដែលមានដូចជាប៊្លូធូស, Wi-Fi និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជាដើម ។

ច្បាប់ដែលបានស្នើឡើងនឹងហាមឃាត់ការលក់ ឬការនាំចូលរថយន្តដែលបានតភ្ជាប់បច្ចេកវិទ្យាពីប្រទេសចិន ឬរុស្ស៊ី អាចប៉ះពាល់ដល់ម៉ូដែលរថយន្តពេញនិយមមួយចំនួន រួមទាំង Lincoln Nautilus ដែលជារថយន្តដែលលក់ដាច់បំផុតរបស់ Lincoln នៅអាមេរិក  ។

គួរបញ្ជាក់ផងដែរថា ច្បាប់មិនទាន់ត្រូវបានដាក់បញ្ចេញនៅឡើយទេ និងរួមបញ្ចូលការលើកលែងដែលអាចកើតមាន ទាំងនេះត្រូវបានបម្រុងទុកដើម្បីកាត់បន្ថយការរំខានដែលមិនបានរំពឹងទុក និងមិនចាំបាច់ចំពោះឧស្សាហកម្ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! រថយន្តភីកអាប់ Ram HD សេរ៊ីឆ្នាំ២០២៥

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Ram HD សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ នឹងទទួលបានជម្រើសម៉ាសុីនចំនួន២ រួមមាន៖

  • ម៉ាសុីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥១ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ ផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ១ ៤៥៦ ញ៉ូតុនម៉ែត្រ ផងដែរ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ។
  • ម៉ាសុីនសុាំង HEMI ចំណុះ ៦,៤ លីត្រ V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ។

ចំពោះរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានភាពអំណាចខ្លាំង និងភាពហាប់ណែនខ្លាំង បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំតុបតែងថ្មីមានឡូហ្គូ RAM នៅចំកណ្តាល អមដោយចង្កៀងមុខ និងចង្កៀងក្រោយថ្មី ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ ដល់ ២០អ៊ីញ រួមជាមួយសំបក់កង់ប្រភេទថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលបានអេក្រង់បង្ហាញព៌ត័មានទំហំ​១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ថ្មីទំហំ ១៤,៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំឡេង កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+