ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃលក់ចាប់ពី ៦មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Expedition ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៦០ ០០០ ដុល្លារឡើងទៅនៅទីផ្សារសហរដ្ឋអាមេរិក ។

Ford Expedition ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost V6 Twin-turbo អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost Twin-turbo អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩៧ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៩៤១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ខណៈផ្នែកខាងក្រៅមានប៉ាណារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្រោបដោយសំបកទំហំ ៣៣អ៉ីញប្រភេទ Off-road និងមានសមត្ថភាពអូសសណ្តោងបានដល់ ៤ ៣៥៤គីឡូក្រាម ។

ចំពោះនៅផ្នែកខាងក្នុងវិញបន្ថែមនៅទំហំធមជាងមុន មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ២៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធ Google built-in ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូររូបរាងថ្មី បន្ថែមជម្រើសម៉ាស៊ីន Plug-in hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៥ ជាមួយការផ្លាស់ប្តូររូបរាងថ្មី គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ។

Ford Territory ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ​ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ ដែលរំពឹងថានឹងអាចប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ក្រុមហ៊ុន Ford ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តអគ្គីសនី AION Cambodia ចុះអនុស្សរណៈជាមួយធនាគារវីង ដើម្បីផ្តល់កម្ចីដល់ពលរដ្ឋទិញរថយន្តអគ្គីសនី

ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ  100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។

លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia បានលើកឡើងថា « ក្រុមហ៊ុន GAC GROUP គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ទៅលើការផលិតរថយន្តជិត 80 ឆ្នាំ និងជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅប្រទេសចិនផ្នែកគុណភាព និងចំណាត់ថ្នាក់លេខ ៣ ទៅលើផ្នែកលក់ ទូទាំងពិភពលោក។​ ហើយក្រុមហ៊ុន AION គឺជាក្រុមហ៊ុនរដ្ឋចិន ដែលទទួលបានការអភិវឌ្ឍន៍យ៉ាងលឿន និងការគិតគូរយ៉ាងម៉ត់ចត់ក្នុងការផលិតដែលគិតគួរពីគុណភាពមុននឹងសំរេចចិត្តដាក់ចូលក្នុងទីផ្សារចិន និងនាំចេញទៅលើទីផ្សារអន្តរជាតិ។ នេះហើយជាហេតុដែលធ្វើឲ្យ AION មានសក្តានុពលខ្លាំងនិងទទួលបានការចាប់អារម្មណ៍ជាច្រើន នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន ហេង ហ៊ុយ បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION New Energy Co., ltd ពីប្រទេសចិនតាំងពីឆ្នាំ២០២៣ ស្របតាមភាពរីកចំរើន និងសារៈសំខាន់ចំពោះការពន្លឿនដល់ការផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសយើង ការប្រើប្រាស់រថយន្តអគ្គិសនី គឺមានភាពងាយស្រួល ថែទាំ សន្សំសំចៃ និងជួយកាត់បន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថានដែលជាតម្រូវការរបស់ពិភពលោក។

លោក ម៉េង ហុង បានបញ្ជាក់ថា ក្រុមហ៊ុន AION CAMBODIA បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណង “ផ្ដល់កិច្ចសហប្រតិបត្តិការផ្ដល់សេវាឥណទានរថយន្ត” ។​ ក្នុងកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់យើងអាចទទួលបាននូវសេវាឥណទានរថយន្តដោយផ្ទាល់ជាមួយធនាគារវីង ដែលធ្វើឱ្យដំណើរការទិញរថយន្តកាន់តែមានភាពរហស័ និងមានប្រសិទ្ធភាព ដោយសារភាពជាដៃគូរជាមួយធនាគារវីងបានជួយសម្រួល និងផ្តល់ដំណោះស្រាយឥណទានជូនដល់អតិថិជន​ AION បានកាន់តែជិតស្និត និងមានភាពងាយស្រួលជាងមុខ។

កិច្ចសហប្រតិបត្តិការនេះគឺជាការកំណត់ទិសដៅនិងស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើក​កម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឲ្យកើនដល់ជាង ៣០ម៉ីនគ្រឿងក្នុងឆ្នាំ ២០៣០ យោងលើគោលនយោបាយជាតិការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤ ដល់ ២០៣០។ AION Cambodia បានត្រៀមខ្លួនរួចជាស្រេចកក្នុងការគាំទ្រ ចូលរួមចំណែក និងជួយការបំពេញផែនការរបស់គោលនយោបាយរដ្ឋាភិបាលខាងលើតាមរយៈនាំយកនូវរថយន្តអគ្គិសនីម៉ាក AION ច្រើនជំរើស រថយន្តមានគុណភាព មានតម្លៃសមរម្យ និងមានការធានារយៈពេលយូរពីរោងចក្រដោយផ្ទាល់ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ក្នុងបំណងសន្សំសំចៃនិងទទួលយកបទពិសោធន៍ថ្មីក្នុងយុគសម័យរថយន្តអគ្គិសនីដ៏ទំនើបនេះ។”

លោក ធីម គ្រីនថល ដែលជានាយកគ្រប់គ្រងទីផ្សារនៃ វីង បានថ្លែងថា៖ “ធនាគារ វីង សហការជាមួយ AION​ Cambodia នឹងធ្វើឱ្យការទទួលយកប្រើប្រាស់រថយន្តអគ្គិសនីទំនើប AION នៅប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល។ ភាពជាដៃគូនេះជំរុញឱ្យមានការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត ខណៈពេលដែលផ្តល់ជូននូវជម្រើសហិរញ្ញវត្ថុដែលអាចបត់បែនបាន ដែលជំរុញធ្វើឱ្យអតិថិជនទូទាំងប្រទេស ធ្វើដំណើរជាមួយរថយន្តមិនបំពុលបរិស្ថានបានកាន់តែច្រើនឡើង។ លោក ធីម គ្រីនថល បានបន្ថែមទៀតថា ដើម្បីអបអរសាទរភាពជាដៃគូនេះ និងការលើកកម្ពស់រថយន្តអគ្គិសនី នៅកម្ពុជា ធនាគារវីងនឹង ផ្តល់ប្រាក់កម្ចីរហូតដល់ 90% នៃតម្លៃរថយន្តសរុប  ហើយថែមទាំងអាចបង់រំលោះរហូតដល់ 72 ខែ ឬ 6 ឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងលក្ខខណ្ឌដែលអាចបត់បែនបាន។

សូមជម្រាបថា AION គឺជារថយន្តអគ្គិសនីសុទ្ធ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដ៏ឆ្លាតវៃ។ រថយន្តអគ្គិសនី AION ត្រូវបានបានបង្កើតឡើងឲ្យរោងចក្រ​ AION ផ្ទាល់ទាំងអាគុយ និងគ្រឿងបង្គុំសំខាន់ៗដទៃទៀត។ បើនិយាយពីអាគុយ Magazine របស់ AION គឺជាអាគុយដែលមានស្ថេរភាព និងគុណភាពបំផុតទីមួយក្នុងពិភពលោក ដោយខាងរោងចក្របានធ្វើតេស្តយ៉ាងម៉ត់ចត់ និងត្រឹមត្រូវរួមមានការធ្វើតេស្ត ដោយបាញ់គ្រាប់កាំភ្លើង ហើយជាលទ្ធផលនៃការធ្វើតេស្តជាច្រើនសារ មិនបានបង្ហាញនូវសញ្ញារងគ្រោះនៃការផ្ទុះឬឆេះឡើយ ដែលនេះបានបង្ហាញពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ដ៏គួរឲ្យកត់សម្គាល់របស់អាគុយរថយន្តនេះធៀបទៅនិងអាគុយរថយន្តដទៃ។  ហើយលើសពីនេះទៅទៀតអាគុយនេះបានបំពាក់នូវបច្ចេកវិទ្យានានារួមមាន ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធរំសាយកំដៅកម្រិតខ្ពស់ ប្រព័ន្ធរក្សារអាយុកាលប្រើប្រាស់នៃអាគុយ និងមានការរចនាសម្ព័ន្ធអាគុយដោយស្រោបឲ្យអាលុយមីញូមគុណភាពខ្ពស់ការពារការប៉ះទង្គិចវត្ថុរឹងពេលបើកបរ ឬសត្វចង្រៃខាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DFSK Motors បោះជំហានថ្មី នាំយករថយន្តរចំនួន ២ម៉ូដែល ទៅកាន់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត DFSK Motors បានបោះជំហានដ៏អស្ចារ្យថ្មីមួយចូលទៅកាន់ទីផ្សារតំបន់អឺរ៉ុប ដោយបានធ្វើការដាក់បង្ហាញចេញនៅរថយន្តចំនួន ២ម៉ូដែល នៅអាគារតាំងបង្ហាញរថយន្តរបស់ខ្លួនចំនួន ២៥ទីតាំងទូទាំងទីផ្សារប្រទេសអេស្ប៉ាញ ។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏មានការចូលរួមដោយផ្ទាល់ពីសំណាក់លោក Joe Zhou នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន DFSK Motors ទូទាំងពិភពលោក ជាភ្ញៀវពិសេសសម្រាប់ឱកាសដ៏សំខាន់ ក្នុងការបង្ហាញពង្រឹងការប្តេជ្ញាចិត្តរចំពោះការអភិវឌ្ឍន៍ថ្មី រួមទាំងបច្ចេកវិទ្យា និងនិរន្តរភាពនៅក្នុងទីផ្សារប្រទេសអេស្ប៉ាញ ។

សម្រាប់ម៉ូដែលដែលបានដាក់បង្ហាញនេះ រួមមានម៉ូដែល DFSK 600 ប្រភេទ SUV ៧កៅអី មានតម្លៃលក់ចាប់ពី ៣៤ ០៩៤ ដុល្លារឡើងទៅ និងម៉ូដែល DFSK E5 ប្រភេទ SUV ៧កៅអី ប្រើប្រាស់ថាមពល Plug-in hybrid មានតម្លៃលក់ចាប់ពី ៣៤ ៧៦៣ ដុល្លារឡើងទៅ ៕

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅទីផ្សារកម្ពុជា ក៏កំពុងមានវត្តមានក្រុមហ៊ុននាំចូលរថយន្តផ្លវការ DFSK Motors Cambodia ផងដែរ ដែលផ្តល់ជូននូវជម្រើសច្រើនប្រភេទ ទៅតាមតម្រូវការរបស់បងប្អូនផងដែរដូចជា៖

  • DFSK K01 S រថយន្តប្រភេទដឹកទំនិញ

  • DFSK 500 បើកទទួលកក់តម្លៃជាង ២ម៉ឺនដុល្លារ និងកំពុងមានកម្មវិធីពិសេស កក់ 3,000$ – 5,000$ ទទួលបាន 3,000$ – 5,000$

  • DFSK Fengon 600

  • និងរថយន្តដែលកំពុងទទួលបានការគាំទ្រខ្លាំងប្រភេទ Plug-in Hybrid រថយន្ត DFSK E5 អាចបើកបរបានចម្ងាយ 1,150km ពេលចាក់សាំងមួយពេញ + អគ្គិសនី តម្លៃចាប់ពីជាង 3 ម៉ឺនដុល្លារ ហើយក៏កំពុងមានការផ្តល់ជូនពិសេស កាតសាំងដែលមានតម្លៃសាច់ប្រាក់ 500$ ផងដែរ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour ចេញរថយន្តថ្មីប្រភេទ Plug-in hybrid ចាក់សាំងពេញ ៦០លីត្រ ជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour Shanhai L7 ប្រភេទ mid-size SUV ប្រើ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៨ ៥០០ ដុល្លារ ដល់ ២២ ៨០០ ដុល្លារនៅប្រទេសចិន ។

Jetour Shanhai L7 បំពាក់ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៦៧ សេះ និងកម្លាំងរមួល ៣៩៥ ញូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ និងចាក់សាំងពេញចំណុះ ៦០លីត្រ បើកបរបានចម្ងាយ ១៣០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ២ វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាសកង់ស្ព័រ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei HiCar system ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chevrolet Blazer EV ឆ្នាំ ២០២៥ បន្ថែមម៉ូដែលថ្មី ឯតម្លៃលក់ចាប់ពីខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤៥ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៦៥ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់ចំងាយបើកបរបាន ៥៣៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏បានបន្ថែមនៅម៉ូដែលថ្មីគឺម៉ូដែល SS ដែលគ្រោងនឹងមកដល់ទីផ្សារសហរដ្ឋអាមេរិកឆ្នាំ ២០២៥ មានតម្លៃលក់ ៦១ ៩៩៥ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៩៥ សេះ និងកម្លាំងរមួល ៨៧៤ ញ៉ូតុនម៉ែត្រ ។

រថយន្តនេះភ្ជាប់មកជាមួយការរចនាបែបស្ព័រ ដោយទទួលបានប៉ាណាមុខបិទជិតសម្រាប់ម៉ូដែល ស្តង់ដារ ខណះម៉ូដែលផ្សេងទៀតមានប៉ាណារចនាថ្មី ចង្កៀងមុខប្រភេទ Full-LED, ដំបូលពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ T ជាដើម។

ចំពោះនៅផ្នែកខាងក្នុង មានកៅអីធ្វើស្រោបដោយស្បែកធ្វើពី microfiber ពណ៌ក្រហម Adrenaline មុខមានកំដៅ និងខ្យល់សម្រាប់ផ្នែកខាងមុខ និងនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng ចាប់ដៃ Nissan ផលិតឡានម៉ូដែលថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Qashqai Glory ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី សម្រាប់ទីផ្សារប្រទេសចិន ខណៈតម្លៃត្រវបានគេរំពឹងថាខ្ទង់ ១មុឺនដុល្លារ ។

Nissan Qashqai Glory ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៥ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥១ សេះ និងកម្លាំងរមួល ១៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CTV ៧វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤០១ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៥៩១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤៦ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញថ្មី រួមទាំងកាងក្រោយក៏បានរចនាថ្មីផងដែរ ។

ចំពោះផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ លើសពីនេះ ក៏ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្មានទេពាក្យថា Prime! Toyota ថា Prius និង RAV4 សេរ៊ីឆ្នាំ២០២៥ នឹងដាក់ពាក្យ PHEV មកវិញហើយ

កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota Prius  និង RAV4 នឹងលែងមានឈ្មោះ ឫពាក្យ Prime ទៀតហើយ​ ដោយដាក់មកវិញជាមួយឈ្មោះចាស់របស់ខ្លួនគឺ Toyota Prius Plug-in Hybrid និង RAV4 Plug-in Hybrid សម្រាប់ម៉ូឌែលសេរ៊ីឆ្នាំ២០២៥។

គួរបញ្ជាក់ថា រថយន្ត RAV4 Plug-in Hybrid ទទួលបានជម្រើសចំនួន២ គឺ SE និង XSE ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៤៥ ២៦០ ដុល្លារ ដល់ ៤៩ ១៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ រថយន្តនេះ នឹងត្រូវចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ។

ទន្ទឹមនឹងនោះ រថយន្ត Prius Plug-in Hybrid ទទួលបានជម្រើសចំនួន៣ គឺ SE, XSE, និង XSE Premium ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបានសរុប ២២០ សេះ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៤,៥ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ខណៈតម្លៃលក់ក្រុមហ៊ុន Toyota មិន​ទាន់​បញ្ជាក់នៅឡើយទេ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធកំពូលកម្លាំងរបស់ Hybrid ចេញលក់ជាផ្លូវការ ឯតម្លៃជិត ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធកំពូលកម្លាំង Hyundai Ioniq 5 N ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥៧ ៧០០ ដុល្លារនៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។

Hyundai Ioniq 5 N ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ និងមានមុខងារ N Grin Boost Mode អាចផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨វគ្គ ផ្គួបជាមួយអាគុយទំហំ ៨៤ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៥ វិនាទី គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ០-៨០% ចាយពេលតែ ១៨នាទីប៉ុណ្ណោះ ខណៈការបើកបរប្រើថាមពលអគ្គីសនីនៅមិនដឹងនៅឡើយទេ ។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយមុខងារ N Launch Control, N Pedal prioritizes, N Brake Regen, N Race, N e-shift and N Active Sound+ ។

សម្រាប់រថយន្តនេះមានផ្នែកខាងមុខមានរន្ធខ្យល់រាងជាសំណាញ់ទំហំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាមួយដុំហ្វ្រាំងថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដៃចង្កូតត្រូវបានឌីស្សាញថ្មីជាមួយប៊ូតុងសម្រាប់បញ្ជាមុខងារចំនួន ៤ ចង្កឹះលេខថ្មី កុងស៊ូលកណ្តាលក៏ត្រូវបានរៀបចំថ្មីផងដែរ ។ ក្រុមហ៊ុន Hyundai ក៏បានបំពាក់កៅអីថ្មី និងកន្លែងដាក់ជើងដែលបានរចនាឡើងវិញ។ លើសពីនេះផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយរបស់កែថ្នៃឡើងវិញទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញរូបភាព Teaser ម៉ូដែល Expedition ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មីទាំងស្រុង មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់រថយន្ត All-New Ford Expedition ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៤ ។

តាមរូបភាព Teaser បានបង្ហាញផ្នែកខាងមុខដែលត្រូវបានឌីស្សាញថ្មីទៅប៉ាណា ជាមួយចង្កៀងមុខរាងស្លីមអូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ខណៈការផ្នែកខាងក្រោយ រំពឹងថាអាចទទួលបានទ្វារឃ្លុបក្រោយជាប្រភេទដាច់ចេញគ្នានៅពេលបើក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ អាចទទួលបានម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+