ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តជាសកលនឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈការផលិតអាចនឹងធ្លាក់ចុះ

[បរទេស] បើយោងតាមក្រុមអ្នកវិភាគបានជឿថារថយន្តធុនស្រាលថ្មីចំនួន ៨៨,៣ លានគ្រឿងអាចនឹងត្រូវបានលក់នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ ដោយសារឧស្សាហកម្មនៅតែបន្តការងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត Covid-19 និងកង្វះខ្សែសង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ គេហទំព័រ S&P Global Mobility បានឲ្យដឹងថា ការលក់រថយន្តធុនស្រាលថ្មីសកលនឹងកើនឡើង ២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដែលពួកគេត្រូវបានព្យាករណ៍ថានឹងឈានដល់ជិត ៨៦ លានគ្រឿង កើនឡើង ៨,៩% ពីឆ្នាំ ២០២២ ហើយនៅឆ្នាំក្រោយការលក់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងទីផ្សារសំខាន់ៗរួមមានអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន បើទោះបីជាហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងតម្លៃរថយន្តដែលនៅតែខ្ពស់ក៏ដោយ៖

  • នៅអឺរ៉ុបការលក់អាចកើនឡើង ២,៩% ស្មើនឹង ១៥,១ លានគ្រឿង
  • នៅសហរដ្ឋអាមេរិក ការលក់ត្រូវបានគេរំពឹងថានឹងកើនឡើង ២% ស្មើនឹងចំនួន ១៥,៩ លានគ្រឿង
  • នៅក្នុងប្រទេសចិន ការលក់អាចកើនឡើង ៤,២% ស្មើនឹងចំនួន ២៦,៤ លានគ្រឿង

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពដដែល ជឿជាក់ថាការផលិតរថយន្តធុនស្រាលសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំ២០២៤ ដែលអាចនឹងធ្លាក់ចុះ ០,៤% មកត្រឹមចំនួន ៨៩,៤ លានគ្រឿង ។ ខណៈនៅឆ្នាំ ២០២៣ ឧស្សាហកម្មនេះនឹងផលិតបានប្រហែល ៨៩,៨ លានគ្រឿង កើនឡើង ៩% ពីឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Dolphin ជាឡានប្រទេសចិនដំបូងគេឈ្នះពានរង្វាន់នៅអឺរ៉ុប The Best Buy Car of Europe 2024

[បរទេស] កាលពីនេះថ្មីៗនេះ រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ BYD Dolphin ត្រូវបានបោះឆ្នោតជ្រើសរើសជារថយន្តឈ្នះពី “AUTOBEST 2024” ដែលជាពានរង្វាន់អឺរ៉ុបសម្រាប់ The Best Buy Car of Europe ឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុសរុប ២០,៥៧ បានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងក្នុងរយៈពេល ២៣ ឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបានឈ្នះ ដែលធ្វើឡើងនៅប្រទេសបែលហ្សិក។

ក្នុងនោះ BYD Dolphin បានឈ្នះពានរង្វាន់នេះជាមួយនឹងពិន្ទុសរុប ២០,៥៧ ដែលត្រូវបានបោះឆ្នោតដោយអ្នកកាសែតចំនួន ៣០ នាក់មកពីគេហទំព័រ AUTOBEST ដែលមកពីអ៉រ៉ុបចំនួន ៣០ ប្រទេស ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៦០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ។ លើសពីនេះ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងប្តឹងទៅតុលាការ ចំពោះម្ចាស់ភីកអាប់ Cybertruck ណាដែលហ៊ានធ្វើរឿងនេះ

[បរទេស] កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Tesla បានបន្ថែមច្បាប់មួយទៅក្នុងកិច្ចសន្យាលក់នៃភីកអាប់ Cybertruck ក្នុងកិច្ចព្រមព្រៀងនេះចែងថាអតិថិជនណាលក់រថយន្តឡើងវិញក្នុងកំឡុងឆ្នាំដំបូងគិតចាប់ពីថ្ងៃដឹកជញ្ជូន នោះ Tesla មានសិទ្ធិប្តឹងទៅតុលាការ ឬពិន័យជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារ ឬច្រើនជាងនេះ។

ទោះជាបីជា កិច្ចព្រមព្រៀងនេះបណ្តាលឲ្យមានភាពចម្រូងចម្រាស នឹងមានការប្រឆាំងពីអតិថិជនរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុន Tesla នៅតែចេញច្បាប់នេះដដែល ដែលមានន័យថា អតិថិជននឹងមិនអាចលក់ Cybertruck ឡើងវិញក្នុងឆ្នាំដំបូងដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី Tesla បានទេ។

Tesla បានសម្រេចចិត្តចាត់វិធានការដែលអាចធ្វើទៅបានដើម្បីការពារម្ចាស់ Cybertruck ពីការលក់រថយន្តរបស់ពួកគេឡើងវិញយ៉ាងឆាប់រហ័សដើម្បីទទួលបានប្រាក់ចំណេញ។ ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជាវិធីសាស្រ្តនេះមិនជោគជ័យទេ ដោយសារមនុស្សជាច្រើននៅតែអាចស្វែងរកវិធីដើម្បីបំពានកិច្ចសន្យា។

គួរឲ្យដឹងថា តាមពិតទៅ ក្រុមហ៊ុនរថយន្តផ្សេងទៀតដែលពិន័យអតិថិជនចំពោះការរំលោភលើលក្ខខណ្ឌនៃការលក់រថយន្តដូចក្រុមហ៊ុន Tesla ក៏មានផងដែរ ប៉ុន្តែកម្រមានណាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Toyota Fortuner និង Isuzu MU-X របស់ក្រុមហ៊ុន Chery គ្រោងនឹងចេញនៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Jaecoo 8 ស៊េរីឆ្នាំ ២០២៤  ដែលជាគូប្រជែងថ្មីរបស់ Toyota Fortuner និង Isuzu MU-X គ្រោងនឹងចេញនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសថៃ ។

Chery Jaecoo 8 មានប្រវែងតួខ្លូនសរុប ៤ ៨២០ មម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦៩៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដែលមានប្រវែងសរុបវែងជាង Fortuner ២៥ មម ទទឹង ៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៧០ ម.ម ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តប្រភេទ SUV នេះមានភាពប្រណិតបែប Classy ដែលអាចបើកបរបបានគ្រប់ស្ថានភាពផ្លូវ ព្រមទាំងផ្នែកខាងក្នុងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដូចជាបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំដល់ទៅ ៥០ អ៉ីញជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ  ដែលអាចផលិតកម្លាំងបាន ២៥៧ សេះ ខណៈព័ត៌មានលម្អិតបន្ថែមទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈប់​លក់​ម៉ូដែលមួយ​ចំនួន ​ព្រោះ​​ផលិត​មិន​ទាន់​ដោយសារតម្រូវការច្រើនលើសលុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្លាក់ចូលទៅក្នុងស្ថានភាពមិនធម្មតានៃការបដិសេធតម្រូវការអតិថិជនសម្រាប់ពាក់កណ្តាលនៃម៉ូដែលរថយន្តសំខាន់ៗរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដោយសារតែការផលិតមិនទាន់តម្រូវដើម្បីបំពេញតាមចំនួននៃការបញ្ជាទិញដែលខ្លួនមានច្រើនលើសលប់។

ជាមួយគ្នានេះ សារព័ត៌មាន Nikkei បានបង្ហាញអំពីស្ថានភាពនៃការលក់រថយន្តដែលលក់ដាច់បំផុតទាំង ២០ ម៉ូដែល ដោយក្រុមហ៊ុន​លែង​ទទួល​យក​ការ​កុម្ម៉ង់​ដូច​ជា​ម៉ូដែល Alphard minivan តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ក្រុមហ៊ុន Toyota ក៏បានឈប់ទទួលការបញ្ជាទិញសម្រាប់ Land Cruiser 300 ផងដែរ។

ក្រុមហ៊ុនផលិតជប៉ុន បានកំណត់ការលក់ម៉ូដែលមួយចំនួននៅក្នុងប្រទេសកំណើតរបស់ខ្លួន ដើម្បីអាចបំពេញតាមចំនួនការបញ្ជាទិញដែលខ្លួនបានទទួលដោយសារតម្រូវការគឺលើសពីទិន្នផល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volkswagen ID7 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ Volkswagen ID7 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Volkswagen ID7 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៨ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨០ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

Volkswagen ID7 ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង modular electric platform បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max ឈរកំពូលតារាងជាភីកអាប់ដែលលក់បានច្រើនជាងនៅប្រទេសថៃ

[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅទីផ្សារប្រទេសថៃគិតចាប់ពីខែកមរា ដល់ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ដោយលក់បានចំនួន ២៤៥ ១០៦ គ្រឿង ។ ខាងក្រោមនេះជារថយន្តភីកអាប់ដែលលក់បាន ៖

១) Isuzu D-Max លក់បានសរុបចំនួន ១០៧ ៧២៩ គ្រឿង

២) Toyota Hilux Revo លក់បានសរុបចំនួន ៩៧ ៧៥៧ គ្រឿង

៣) Ford Ranger លក់បានសរុបចំនួន ២២ ៥៨៤ គ្រឿង

៤) Mitsubishi Triton លក់បានសរុបចំនួន ១២ ១៤៩ គ្រឿង

៥) Nissan Navara លក់បានសរុបចំនួន ៣ ២០១ គ្រឿង

៦) MG Extender លក់បានសរុបចំនួន ៨៨២ គ្រឿង

៧) Mazda BT-50 លក់បានសរុបចំនួន ៨០៤ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដែល GAC និង Honda ផលិតរួមគ្នា សាកភ្លើងម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC-Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda e:NP2 ប្រើថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ។

Honda e:NP2 ផលិតឡើងនៅលើតួគ្រោង pure electric architecture ដ៏ឆ្លាតវៃ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញ ដោយការសាកថ្មគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០-៨០% ប្រើរយៈពេល ៣០ នាទី ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ Honda Connect 4.0 ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពជាច្រើន ដែលក្រុមហ៊ុន Honda បានធ្វើឲ្យប្រសើរឡើងក្នុងគោលបំណងកាត់បន្ថយនៅអត្រាគ្រោះថ្នាក់មកត្រឹមកម្រិតទាបបំផុត ។

រីឯបច្ចេកវិទ្យាដែលមានបំពាក់នៅផ្នែកខាងក្នុងរួមមាន ប្រព័ន្ធប្រតិបត្តិការណ៍ Honda Connect 3.0 ដែលអាចបញ្ជាមុខងារផ្សេងតាមរយៈតាមសំលេង ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ Honda Sensing 360 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដែល Honda ផលិតក្នុងរោងចក្ររបស់ខ្លួននៅប្រទេសថៃ បានរំកិលចេញពីរោងចក្រជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda Automobile (Thailand) Company Limited បើកដំណើរការផលិតកម្មរថយន្តអគ្គិសនីសុទ្ធ Honda e:N1 នៅរោងចក្រ Honda Rojana Industrial Park ខេត្ត Prachinburi ប្រទេសថៃ បានរំកិលចេញពីរោកចក្រជាលើកដំបូង ។

ជាមួយគ្នានេះ ក្រុមហ៊ុន Honda បានចាត់ទុកថារោងចក្រនេះគឺជា BrandCarsJapan គឺជាប្រទេសសំខាន់ដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាលើកដំបូងនៅប្រទេសថៃ ក្រោមស្តង់ដារផលិតកម្មជាមួយនឹងបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ Honda ខណៈ​ពេល​ដែល​កាលវិភាគ​ចេញ​លក់​នឹង​ត្រូវ​បង្ហាញ​នៅ​ដើម​ឆ្នាំ ២០២៤។

ក្រុមហ៊ុន Honda បានបញ្ជាក់ថា ការបើកខ្សែសង្វាក់ផលិតកម្ម Honda e:N1 នៅក្នុងប្រទេសថៃ គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Honda ដែលបានបង្កើតតម្លៃបន្ថែមសម្រាប់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ ទាំងពីការផលិត និងការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក។

គួរឲ្យដឹងថា ក្រុមហ៊ុន Honda កំពុងរៀបចំឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ របស់ខ្លួនក្នុងការផលិត និងលក់រថយន្តដើរដោយថាមពលអគ្គិសនី (BEVs) ជាមួយនឹងសមាមាត្រនៃរថយន្តមិនតិចជាង ២ លានគ្រឿងនៅទូទាំងពិភពលោក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តយក្យរបស់សហរដ្ឋអាមេរិក កំពុងបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអ្នកផឹកច្រើនមិនអាចបញ្ឆេះរថយន្តបាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់សហរដ្ឋអាមេរិក GM បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើតបច្ចេកវិទ្យា Anti-Drunk Driving technology ដែលនឹងការពារអ្នកបើកបរដែលផឹកស្រាច្រើនពេក ពីប្រតិបត្តិការរថយន្តរបស់ពួកគេផ្ទាល់។

ក្នុងនោះ យោងតាមសារព័ត៌មាន Auto News បានរាយការណ៍ថា ប្រធានក្រុមហ៊ុន GM អ្នកស្រី Barra បានប្រាប់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ Economic Club ក្នុងទីក្រុង Washington, DC ដោយសំដៅទៅលើប្រព័ន្ធត្រួតពិនិត្យជាតិអាល់កុលថា “យើងកំពុងធ្វើការជាមួយនិយតករលើរឿងនោះ យើងមានបច្ចេកវិទ្យាដើម្បីធ្វើដូច្នេះ ហើយខ្ញុំ​គិត​ថា​វា​ជា​បច្ចេកវិទ្យា​ដែល​មក​ដល់​ដែល​ខ្ញុំ​គិត​ថា​នឹង​ល្អ​សម្រាប់​អ្នក​រាល់​គ្នា”។

គួរឲ្យដឹងថា ព័ត៌មាននេះ គឺកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិហៅកាត់ថា NHTSA បានធ្វើការផ្លាស់ប្តូរលើកដំបូងរបស់ខ្លួនឆ្ពោះទៅរកការទាមទារបច្ចេកវិទ្យាប្រឆាំង anti-impairment technology ដែលសំគាល់ជាតិអាកុលក្នុងដង្ហើមមនុស្សបំពាក់នៅក្នុងរថយន្តថ្មី ដែលក្រុមហ៊ុនផលិតរថយន្តទាំងអស់ត្រូវតែចាប់ផ្តើមធ្វើជានាពេលអនាគត ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន GM បញ្ជាក់ថា បច្ចេកវិទ្យានេះនឹងមកដល់នាពេលខាងមុខ បើទោះបីជាវាអាចត្រូវបានចនាយរយៈពេលជាច្រើនឆ្នាំមុនពេលផលិតរថយន្តត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹងមិនអនុញ្ញាតឱ្យយើងបើកវានៅពេលលើសពីដែនកំណត់ក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+