ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 5 N ប្រភេទអគ្គិសនីសុទ្ធ ត្រៀមចេញលក់នៅទីផ្សារក្បែរប្រទេសកម្ពុជាឆាប់ៗនេះ

បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Ioniq 5 N ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Hyundai N division នៅទីផ្សារសហរដ្ឋអាមេរិក ខណៈពេលនេះ រថយន្តនេះគ្រោងនឹងមានវត្តមាននៅទីផ្សារប្រទេសនៅក្នុងឆ្នាំ ២០២៤ ផងដែរ ។

Hyundai Ioniq 5 N ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៥០ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨វគ្គ ផ្គួបជាមួយអាគុយទំហំ ៨៤ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៤ វិនាទី គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ០-៨០% ចាយពេលតែ ១៨ នាទីប៉ុណ្ណោះ ខណៈការបើកបរប្រើថាមពលអគ្គីសនីនៅមិនដឹងនៅឡើយទេ ។

សម្រាប់រថយន្តនេះមានទំហំធំជាងម៉ូដែលស្តង់ដារ ៤០ ម.ម វែងជាង ៨០ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ២០ ម.ម ដោយនៅផ្នែកខាងមុខមានរន្ធខ្យល់រាងជាសំណាញ់ទំហំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាមួយដុំហ្វ្រាំងថ្មីផងដែរ ។ យ៉ាងណាមិញ មានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

A klasse Auto យានដ្ឋានក្នុងស្រុកដំបូងបំផុត ចាប់ដៃគូជាមួយក្រុមហ៊ុន Denso លើសេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តតាមស្តង់ដារអន្តរជាតិ

នាថ្ងៃទី ១៤ ខែធ្នូ ២០២៣ កន្លងទៅនេះ យានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកទទួលបានវិញ្ញាបនបត្រ ISO ដំបូងគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់រួមគ្នាជាមួយក្រុមហ៊ុនជប៉ុន Denso Internation Asia PTE. LTD. លើការចាប់ដៃគូសហប្រតិបត្តិការ មជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត

ការចាប់ដៃគូសហការរវាង A klasse Auto នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ស្របតាមស្តង់ដារបច្ចេកទេសពី Denso ដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ និងឧបករណ៍បញ្ចូលហ្កាសរបស់ Denso ដែលមានការធានាលើគុណភាពនិងទំនុកចិត្ត សម្រាប់រថយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា

លោក សៀង ពិសិដ្ឋ អគ្គនាយក A klasse Auto បានមានប្រសាសន៍ថាការចាប់ដៃគូសហការពី Denso ជាមួយ A klasse Auto ផ្នែកជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់នេះ ត្រូវបានធ្វើឡើងជាលើកដំបូងបំផុត ដោយសារ ក្រុមហ៊ុនជប៉ុននិងអន្តរជាតិដូច Denso ផ្តល់សិទ្ធលើការប្រើប្រាស់គ្រឿងបន្លាស់ផ្លូវការរបស់ខ្លួន ចំពោះតែយានដ្ឋានដែលមានបត្រដ្ឋានស្តង់ដារត្រឹមត្រូវប៉ុណ្ណោះ តួយ៉ាងដូចជាយានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកដំបូងបំផុតទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពី ស្តង់ដារ គុណភាព និង ជំនាញច្បាស់លាស់លើការជួសជុលនិងថែទាំរថយន្ត

លោក សៀង ពិសិដ្ឋ អគ្គនាយក A klasse Auto

នៅក្នុងពិធិចុះអនុស្សរណៈយោគយល់នេះ លោក Toshihira Katsu អគ្គនាយករងក្រុមហ៊ុន Denso International Asia PTE. LTD. បានមានប្រសាសន៍ថាក្នុងនាម Denso ជាក្រុមហ៊ុនដែលចែកចាយគ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងនោះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាង Denso និង A Klasse Auto ដែលធ្វើឡើងជាលើកដំបូងនេះ

លោក Toshihira Katsu អគ្គនាយករងក្រុមហ៊ុន Denso International Asia PTE. LTD

ក្នុងនោះដែរ លោក Steven Sim នាយកគ្រប់គ្រងក្រុមហ៊ុន Autoserve Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខផលិតផល Denso នៅប្រទេសកម្ពុជា បានលើកឡើងថា “A klasse Auto Denso AC Service Dealer នេះ ត្រូវបានធ្វើឡើងដោយមានអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពី Denso ដោយផ្ទាល់ រងចាំផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តគុណភាពខ្ពស់បំផុត ក្នុងនោះដែរ ការចាប់ដៃគូសហការនេះ នឹងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំង នៅពេលអតិថិជនយករថយន្តមកទទួលសេវាកម្មជាមួយពួកយើង

លោក Steven Sim នាយកគ្រប់គ្រងក្រុមហ៊ុន Autoserve Cambodia

គួរបញ្ជាក់ថា A klasse Auto ជាយានដ្ឋានខ្មែរសុទ្ធសាធ ដែលត្រូវបានបង្កើតឡើងដោយសហគ្រិនក្នុងស្រុកជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ និងបានស្ថិតនៅជួរមុខគេក្នុងការប្រឡូកដោយផ្ទាល់ក្នុងវិស័យជួសជុលនិងថែទាំរថយន្ត បង្កើតឡើងក្នុងគោលបំណង ផ្ដល់ផលិតផល និងសេវាកម្មជួសជុលយានយន្តដែលមានគុណភាពខ្ពស់ ជាមួយនឹងអ្នកឯកទេសដែលមានជំនាញខ្ពស់ និងតម្លៃសមស្របបំផុត ក្នុងគោលបំណងផ្ដល់នូវទីកន្លែងមួយ ដែលម្ចាស់យានយន្តគ្រប់រូប អាចទុកចិត្តបានទាំងស្រុង ទាំងផ្នែកសេវាកម្ម គុណភាព និងជំនាញវិជ្ជាជីវៈ

ក្នុងនោះដែរ Denso ជាក្រុមហ៊ុនជប៉ុនមួយ ផ្គត់ផ្គង់គ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្ត ដែលមានបទពិសោធន៍តាំងពីឆ្នាំ ១៩៤៩ មកម្លេះ ជាពិសេស Denso ជាម៉ាកយីហោមួយដែលទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងខ្លាពីអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាផងដែរ

ឆ្លៀតក្នុងឱកាសចុះអនុស្សារណៈយោគយល់រួមគ្នានេះ A klasse Auto ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនផងដែរ រយៈពេល ខែពេញ ( ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៤ រួមមាន

  • សេវាកម្មត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
  • លាងសម្អាតកញ្ច្រែងម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់ដោះតាបឡូ (ចំណេញទឹកលាងសម្អាតប៊ិចតម្លៃ ៩ដុល្លារ)
  • ប្តូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (បញ្ចុះតម្លៃ ១០%)
  • ផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ (ទទួលបានការបញ្ចូលហ្គាស ម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ ចំណេញ ៣៥ ដុល្លារ ដល់ ៨០ ដុល្លារ)
  • លើសពីនេះទៅទៀត រាល់ការប្តូរគ្រឿងបន្លាស់ម៉ាក Denso នឹងមានការបញ្ចុះតម្លៃ ១០% បន្ថែម


ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Yaris Cross មកពីក្រុមហ៊ុន Changan ចេញលក់ជាផ្លូវការ ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan សហការគ្នាជាមួយក្រុមហ៊ុន Qoyuan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Changan Q05 ប្រភេទ SUV ប្រភេទ plug-in hybrid ជាគូប្រជែងជាមួយ Yaris Cross មាន ៥ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ១៦ ៩៤២ ដុល្លារ ដល់ ២១ ១៨១ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ Crossover នេះមានការឌីស្សាញនៅផ្នែកខាងក្រៅ បំពាក់ប៉ាណាបិទជិតជាមួយរន្ធខ្យល់នៅជាប់កាងខាងក្រោម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងទា្វឃ្លុបក្រោយបើកបិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប៊្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយទំហំ ១៨,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះ ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីចំនួន ៩ ម៉ូដែលរបស់ប្រទេសចិន ជាប់ចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពប្រចាំតំបន់អឺរ៉ុប Euro NCAP

[បរទេស] នៅក្នុងឆ្នាំ ២០២៣ អង្គភាពវៃតម្លៃធ្វើតេស្តផ្នែកសុវត្ថិភាពប្រចាំនៅអឺរ៉ុប Euro NCAP បានធ្វើតេស្តសាកល្បងរថយន្តចំនួន ១៧ ម៉ូដែលដោយមាន ៩ ម៉ូដែល​ក្នុង​ចំណោម​រថយន្ត​ទាំង​នោះ​ជា​រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេស​ចិន ដែលរួមមានដូចជា៖

  • Xpeng G9 ស៊េរីឆ្នាំ ២០២៤

  • XPeng P7 ស៊េរីឆ្នាំ ២០២៤

  • BYD Tang EV ស៊េរីឆ្នាំ ២០២៤

  • BYD Seal-U ស៊េរីឆ្នាំ ២០២៤

  • BYD Seal ស៊េរីឆ្នាំ ២០២៤

  • BYD Dolphin ស៊េរីឆ្នាំ ២០២៣

  • Nio EL7 ស៊េរីឆ្នាំ ២០២៤

  • Nio ET5 ស៊េរីឆ្នាំ ២០២៣

  • Smart #3 ស៊េរីឆ្នាំ ២០២៣

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage Hybrid ស៊េរីឆ្នាំ ២០២៤ មានតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Kia បានធ្វើការបញ្ចេញនៅព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត Kia Sportage ស៊េរីឆ្នាំ ២០២៤ ម៉ូដែលកូនកាត់ Hybrid ​ជាមួយ​នឹងការ​អាប់ដេត​បន្ថែម ដែលមានតម្លៃ​លក់ចាប់​ផ្តើម​ខ្ពស់​ជាងមុន ពោលគឺមានតម្លៃចាប់ពី

  • សម្រាប់ម៉ូដែល LX មានតម្លៃលក់ ២៩ ៦១៥ ដុល្លារ ដោយម៉ូដែលឆ្នាំមុនមានតម្លៃ ២៨ ៨១៥ ដុល្លារ
  • សម្រាប់ម៉ូដែល EX AWD មានតម្លៃលក់ចាប់ពី ៣៣ ៣១៥ ដុល្លារ
  • សម្រាប់ម៉ូដែល SX Prestige AWD មានតម្លៃលក់ចាប់ពី ៣៨ ៥១៥ ដុល្លារ

គ្រប់ម៉ូដែល Kia Sportage Hybrid ស៊េរីឆ្នាំ ២០២៤ ទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ និងអាគុយទំហំ ១,៤៩ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦៩ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Kia ក៏បានដាក់បង្ហាញ Sportage ស៊េរីឆ្នាំ ២០២៤ ប្រភេទប្រើ់សាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ។ គួររំលឹកដែរថា សម្រាប់រថយន្តប្រភេទ Crossover បច្ចុប្បន្នគឺជាម៉ូដែលលក់ដាច់បំផុតរបស់ Kia ជាមួយនឹងការលក់បានសរុប ១២៤ ២៤៥ គ្រឿងកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹងតម្លៃលក់ផ្លូវការរបស់​ Lexus GX ជំនាន់ថ្មី ឆ្នាំ​២០២៤ មុនពេលចេញលក់នៅដើមឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានប្រកាសថារថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ នឹងមានលក់តម្លៃចាប់ពី ៦៤ ២៥០ ដុល្លារ ដល់ ៧៧ ២៥០ ដុល្លារ ថ្លៃជាងជំនាន់ជាង ៤ ០០០ ពាន់ ដុល្លារ ដែលមានតម្លៃ ៦០ ២២៥ ដុល្លារ គ្រោងនឹងធ្វើការចេញលក់នៅដើមឆ្នាំក្រោយ។

Lexus GX ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មានប្រវែងតួខ្លួនសរុប ៥ ០០៤ ម.ម, ទទឹង ២ ១១៧ ម.ម, កំពស់ ១ ៩៣៥ ម.ម និងប្រវេងតួខ្លួនសរុប ២ ៨២៩ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេស និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ និងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។

សម្រាបម៉ូដែលកូនកាត់ hybrid ដែលគ្រោងនឹងមកដល់នៅពេលក្រោយ ដែលមានម៉ាស៊ីន hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Lexus GX ស៊េរីឆ្នាំ ២០២៤ មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើស ដោយទទួលបានប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលឆ្នាំថ្មីភ្លាម ក្រុមហ៊ុន Honda នឹងបញ្ចប់ជីវិតរថយន្តអគ្គិសនីរបស់ខ្លួនមួយនេះភ្លាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងធ្វើការបញ្ចប់ការផលិតនៃរថយន្ត Honda E ដែលរថយន្តប្រើថាមពលអគ្គិសនីសុទ្ធខ្នាតតូចដំបូងរបស់ខ្លួននៅដើមឆ្នាំ ២០២៤ នៅទីផ្សារជប៉ុន និងអឺរ៉ុប ដោយសារតែរថយន្តនេះ មានតម្លៃថ្លៃជាមួយការបើកបរបានចម្ងាយតិច ។

សម្រាប់រថយន្តអគ្គីសនីខ្នាតតូចនេះ បានបំពាក់ជាមួយអាគុយទំហំ ៣៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយត្រឹមតែ ២២០ គីឡូម៉ែត្រប៉ុណ្ណោះនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ដល់ទៅជាង ៣៥ ០០០ ដុល្លារ ដល់ជាង ៤០ ០០០ ដុល្លារ និង

គួរឲ្យដឹងថា សម្រាប់រថយន្តអគ្គិសនីខ្នាតតូច Honda E ត្រូវបានដាក់បង្ហាញចេញជាលើកដំបូងនៅក្នុងឆ្នាំ ២០២០ ដើម្បីទាញយកទុនលើទីផ្សារដែលកំពុងកើនឡើងសម្រាប់រថយន្តទីក្រុងអគ្គិសនីដូចជានៅអឺរ៉ុប និងជប៉ុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Chery នេះ អត់ទាន់ចេញលក់ទេ តែទទួលបានការកក់ទុកជាង ២មុឺនគ្រឿងមុនបាត់ទៅហើយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ រថយន្តអគ្គីសនីសុទ្ធរបស់ក្រុមហ៊ុន Chery ម៉ូដែល Sterra ES បានទទួលការកក់ទុកមុនដល់ទៅច្រើនជាង ២០ ០០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥១៣ ដុល្លារ ដល់ ៤៩ ៨២១ ដុល្លារ ខណៈការចេញលក់ជាផ្លូវការថ្ងៃទី ២០ ខែឆ្នូ ឆ្នាំ ២០២៣ នៅប្រទេសចិន ។

Chery STERRA ES ផលិតឡើងនៅលើគ្រោងឆ្អឹង All-electric platform ដែលជាប្រភេទ Sedan ខ្នាតកណ្តាលជាមួយប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដែលបានភ្ជាប់មកជាមួយរូបរាងដ៏ប្រណិត និងទាន់សម័យ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ជាដើម ។ លើសពីនេះ ក៏ជារថយន្តដំបូងគេបំពាក់ Chery LION AI មានអាចបញ្ជាដោយសំលេងផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ២ មានកម្លាំង ៤៧៣ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៩០៥ គីឡូម៉ែត្រ ព្រមទាំងប្រើនៅប្រព័ន្ធ​ air suspension ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ប៉ូលីសរបស់ប្រទេសអ៉ីតាលីនឹងប្រើរថយន្ត Lamborghini Urus Performante ដើម្បីដើរល្បាតនៅឆ្នាំក្រោយ

[បរទេស] ប៉ូលីស Polizia di Stato របស់ប្រទេសអ៉ីតាលី គ្រោងនាំយករថយន្ត Lamborghini Urus Performante ដ៏ពិសេសមួួគ្រឿងដើម្បីប្រើប្រាស់សម្រាប់ដើរល្បាត បេសកកម្មពិសេស រួមទាំងការដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់នៅក្នុងឆ្នាំក្រោយ ។

សម្រាប់រថយន្តត្រូវបានតុបតែងជាមួយ​រូបរាង​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​រចនា​ដោយ Lamborghini Centro Stile ដែលរួមបញ្ចូលគ្នានៅតួខ្លួនពណ៌ខៀវ និងសតាមប្រពៃណីដែលប្រើដោយប៉ូលីសរអ៉ីតាលី ជាមួយនឹងក្រុមបីពណ៌ និងនិមិត្តសញ្ញារបស់ប៉ូលីសផងដែរ ។ លើសពីនេះ Urus ត្រូវ​បាន​បំពាក់​ដោយ​របារ​ពន្លឺ LED នៅលើដំបូល​ដែល​ផ្តល់​នូវ​ការ​គ្រប​ដណ្តប់ ៣៦០ ដឺក្រេ និងត្រូវបានបំពាក់ដោយសំឡងស៊ីរ៉ែនទៀតផង។

ចំពោះនៅផ្នែកខាងក្នុង ក៏បានត្រូវបានធ្វើឲ្យប្រសើរឡើង ដោយបានបំពាក់ប៉ូតុង switchgear ដ៏ពិសេស ប្រអប់ដែកការពារអាវុធ ម៉ូដែលនេះក៏មានកន្លែងផ្ទុកដ៏ពិសេសមួយផងដែរ ដែលផ្ទុកនៅឧបករណ៍បន្ទោរបង់ និងទូរទឹកកកចល័តសម្រាប់ដឹកជញ្ជូនសរីរាង្គទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦៥៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ All-wheel Drive អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ៣,៣ វិនាទី និងមាន top-speed ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ​ ២០២៤ កែកុនថ្មីបន្ថែម រីឯតម្លៃលក់ថ្លៃជាងមុនជិត ១ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់ភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ​ ២០២៤ ដែលទទួលបានការកែកុនថ្មីបន្ថែម ជាមួយតម្លៃលក់ចាប់ពី ៣៩ ៧៥០ ដុល្លារ ដល់ ៤៤ ៩៨០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់ភីកអាប់នេះ មានតម្លៃថ្លៃជាងម៉ូដែលមុន ៩៥០ ដុល្លារ ទទួលបានប៉ាណាមុខរចនាឡើងវិញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨ អ៉ីញ និងទ្វារឃ្លុបក្រោយដែលបានកែលម្អជាមួយនឹងអក្សរ “Ridgeline” ។ លើសពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing suit safety និងបច្ចេកវិទ្យាជំនួយការអ្នកបើកបរជាស្តង់ដារទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ HomeLink ព្រមទាំងកុងសូលកណ្តាលថ្មី ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៣ តំបន់ ឧបករណ៍បំពងសំឡេង ៨ ចំណុច ដំបូលកញ្ចក់ moonroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ  ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+