ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Ford Edge L មានតម្លៃលក់ចាប់ពីខ្ទង់ ៣ ម៉ឺនដុល្លារ ដល់ ៤ ម៉ឺនដុល្លារជាងនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] រថយន្ត Ford Edge L ជារថយន្តដែលផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-FORD ដែលមាន ៧ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៦ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានការរចនាផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Sharp World L ស្រដៀងរថយន្ត Explorer អបដោយចង្កៀងរាងស្តើង LED និងអំពូល Daytime running light ប្រភេទ LED ផងដែរ ។ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ដៃទា្វរបង្គប់ កាង Spoiler ខាងក្រោយ និងចង្កៀងរាងជាអក្សរ L ប្រភេទ LED ជាដើម។

ចូលទៅមើលនៅផ្នែកខាងក្នុងវិញ រថយន្តប្រភេទ SUV កៅអី ៣ ជួរ មាន ៧ កៅអី ឃើញមានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២៧ អ៊ីញដ៏ធំ ដែលរួមមានកុងទ័របង្ហាញព័ត៌មានបើកបរ Full LCD និងអេក្រងកំសាន្ត touchscreen ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ SYNC+ និងគ្រឿងបរិក្ខាទំនើបៗមួយចំនួនទៀតផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញរថយន្តមានមកជាមួយម៉ាស៊ីន ២ ជម្រើសដូចជា៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ  turbocharged ដែលអាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ  ៨ វគ្គ ជាមួយកម្រិតស៊ីសាំង ៨ លីត្រ/ ១០០ គម។
  • ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,០ លីត្រ បំពាក់ម៉ូទ័រអគ្គិសនីខាងមុខ ផ្គួបជាមួយអាគិយលីចូមរបស់ BYD ផលិតកម្លាំងបាន ២៧០ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីមានកម្លាំង ១៨៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦ ទៅ ៧ លីត្រ/ ១០០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៧,១ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រវាងរថយន្តប្រភេទ Crossover និងប្រភេទ SUV ខ្នាតតូច តើអ្នកគួរតែជ្រើសរើសយកមួយណា? តើរថយន្តប្រភេទមួយណាជាជម្រើសដ៏ល្អសម្រាប់អ្នក?

រថយន្ត MG ZS គឺជារថយន្តប្រភេទ crossover ដែលពេញនិយមខ្លាំងក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា, វាមានការរចនាផ្នែកខាងក្រៅដ៏ទាន់សម័យ, មានភាពប្រណិតនៃផ្នែកខាងក្នុង និងមានលក្ខណះពិសេសដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលនិងផាសុកភាព។ MG ZS បានទទួលនូវកេរ្តិ៍ឈ្មោះល្បីក៏ដូចជាដំណើរការនៃការបើកបរយ៉ាងល្អ, មានលក្ខណះពិសេសដ៏ទំនើបលើសគេ ហើយនឹងមានការរចនាបែបថ្មីយ៉ាងទាក់ទាញដែលបានឆក់យកបេះដូងអ្នកប្រើប្រាស់ជាច្រើនក្នុងប្រទេសកម្ពុជា។

ទោះបីជាមានការលេចឡើងនូវរថយន្តប្រភេទ crossover ថ្មីៗជាច្រើនក្នុងទីផ្សារកម្ពុជាក៏ដោយក៏រថយន្ត MG ZS នៅតែជាជម្រើសដ៏ពេញនិយម ហើយអ្នកប្រើប្រាស់តែងតែហៅវាថាជារថយន្តដែល “ពិតប្រាកដ” នៃរថយន្តប្រភេទ crossover។ ខាងក្រោមនេះជាចំនុចពិតប្រាកដទាំង៤ចំណុចដែលពន្យល់ពីមូលហេតុដែលធ្វើឱ្យរថយន្តមួយនេះទទួលបានការពេញនិយមខ្លាំង:

– ស្ដង់ដាវិមាត្រ: MG ZS គឺជារថយន្តប្រភេទ crossover ដែលមានធំជាងគេក្នុងចំណោមរថយន្ត crossover ផ្សេងៗជាច្រើនដែលបានដាក់លក់លើទីផ្សារ, ជាមួយនឹងប្រវែងបណ្តោយ ៤ ៣២៣ ម.ម, ទទឹង ១ ៨០៩ ម.ម, កំពស់ ១ ៦៥៣ ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៥៨០ ម.ម ហើយកាប៊ីនខាងក្នុងមានភាពធំទូលាយដោយទំហំនៃការដាក់ជើងគឺធំល្អរហូតដល់ ១០៧០ មម និងទំហំមានឃ្លុបក្រោយចំណុះ ៤៧០ លីត្រ ដែលពិតជាធំទូលាយ និងមានភាពងាយស្រួលជាងដៃគូប្រគួតប្រជែងដូចជា Toyota Raize, Ford Ecosport, និង Mazda CX3 ដែលមានទំហំតូចជាង។

– ចំណុចផាសុកភាព និងភាពងាយស្រួល: MG ZS ជារថយន្តដែលមានដំណើរការនៃការបើកបរយ៉ាងល្អប្រសើរក្នុងលក្ខខណ្ឌនៃលក្ខណៈពិសេសដ៏ទំនើបៗដែលមានដូចជា: ប្រព័ន្ធសោរឆ្លាតវៃជាមួយនឹងការចេញចូលរថយន្តដោយមិនបាច់ប្រើសោ, ប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាពនិងម៉ាស៊ីនត្រជាក់មុខក្រោយ, កៅអីពូកស្បែកអមនឹងមុខងារកម្ដៅកៅអី, កៅអីអេឡិចត្រូនិចសម្រាប់អ្នកបើកបរ, កញ្ចក់ចចំហៀងក្តោបអូតូ, ដំបូងលើបិទបើកបែប panoramic sunroof, ប្រព័ន្ធ Android Auto និង Apple car play , អេក្រង់កម្សាន្តទំហំ ១០,១ អ៊ីញ, ឧបករណ៍បំពងសំឡេង ៦ គ្រប់និងសំឡេងប្រភេទ 3D, ចង្កៀងមុខបិទបើកភ្លើងអូតូ។ វាគឺមានចំណាត់ថ្នាក់កំពូលក្នុងទីផ្សាររថយន្តប្រភេទ crossover បើសិននិយាយអំពីលក្ខណៈពិសេសនៃបច្ចេកវិទ្យាជាមួយនឹងអត្ថប្រយោជន៏ធំជាងគេ។

– ប្រព័ន្ធសុវត្ថិភាព: រថយន្ត MG ZS ផ្តោតសំខាន់ទៅលើលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាព ដែលអាចផ្តល់ទំនុកចិត្តខ្ពស់និងសុវត្ថិភាពជាចម្បងក្នុងការបើកបរ ដែលរួមបញ្ចូលជាមួយពោងសុវត្ថិភាព៦គ្រាប់, កាមេរ៉ា៣៦០ជាមួយនឹងសេនស័រសម្រាប់ជំនួយពេលចតរថយន្ត, ប្រព័ន្ធត្រួតពិនិត្យពេលបើកបរ, ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយប្រព័ន្ធ Auto Hold, ហ្វ្រាំង ABS, EBD, សេនស័រសម្ពាធកង់ TPMS, EBA, ESP, ប្រព័ន្ធចុះចំណោទ, សញ្ញាខ្សែក្រវាត់សុវត្ថិភាព, មុខងារផ្តល់ដំណឹងអំពីម៉ាស៊ីនដំណើរការ ។ល។ បើប្រៀបធៀបទៅនឹងដៃគូរប្រគួតប្រជែងដូចជា Toyota Raize, Ssang Yong Tivoli, Mazda Cx3, Chevrolet Tracker មិនមានបំពាក់កាមេរ៉ា ៣៦០ និងហ្វ្រាំងដៃអេឡិចត្រូនិចទេ, ដែលជាហេតុធ្វើឱ្យ MG ZS គឺមានផាសុកភាពនិងសុវត្ថិភាពក្នុងការធ្វើការចតរថយន្ត។

– តម្លៃនិងការធានា: MG ZS មានតម្លៃសមរម្យដែលប្រគួតប្រជែងលើទីផ្សារជាមួយតម្លៃត្រឹមតែ ២៩ ៩៩០ ដុល្លារ ជាមួយនឹងការធានារហូតដល់រយៈពេល ៥ឆ្នាំ ឬក៏ ១០០ ០០០ គីឡូម៉ែត្រ ដែលការធានានេះគឺមានរយៈពេលយូរជាងម៉ាករថយន្តដទៃផងដែរ។ ចំណុចនេះគឺបានផ្ដល់ជូនទៅដល់អតិថិជននូវភាពជឿទុកចិត្តកាន់តែខ្ពស់និងតម្លៃដ៏សមរម្យសម្រាប់រថយន្តប្រភេទ crossover។

ភាពជោគជ័យរបស់រថយន្ត MG ZS ត្រូវបានសន្មតថាជាភាពរឹងមាំនៃផលិតផលរបស់ខ្លួនដោយសាររថយន្តនេះគឺមានភាពលេចធ្លោជាងគេនៅក្នុងថ្នាក់នៃប្រភេទរបស់វា។ កាប៊ីនខាងក្នុងដ៏ធំទូលាយ, ការរចនាយ៉ាងឆើតឆាយ, លក្ខណៈពិសេសនៃសុវត្ថិភាពខ្ពស់ និងរយៈពេលនៃការធានាត្រូវបានបន្ថែម ដែលជាហេតុផលមួយចំនួនដែលបង្ហាញថារថយន្ត MG ZS បានក្លាយជាអ្នកនាំមុខគេនៅក្នុងផ្នែកនៃប្រភេទ Crossover នៅកម្ពុជា។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់រថយន្តប្រភេទ Crossover ហើយកំពុងស្វែងរករថយន្តដែលផ្តល់នូវលក្ខណៈស្តង់ដារនិងអត្ថប្រយោជន៏ខ្ពស់ជាងគេ នោះរថយន្ត MG ZS គឺជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកដឹងទេថា គ្រាន់តែលាបពណ៌រថយន្ត Bugatti ចាយពេលរហូតដល់ទៅ ៧០០ម៉ោង?

តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ហេតុអ្វីបានរថយន្តរបស់ Bugatti មានតម្លៃថ្លៃ? គឺដោយសារ រថយន្ត Bugatti ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ជាមួយការដំណើរការជាច្រើនដំណាក់កាល ជាក់ស្តែងដូចជាការលាបពណ៌នៃរថយន្ត Bugatti ចំណាយពេល ៦០០-៧០០ ម៉ោង ឬជាង ១ខែ ដើម្បីបង្កើត និងលាបពណ៌ទៅលើរថយន្តនីមួយៗ ជាមួយដំណើរការរួមបញ្ជូលគ្នាចំនួនប្រាំបីស្រទាប់ ហើយវាជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលរថយន្តទំនើបរបស់ Bugatti មានតម្លៃខ្ពស់។

ឧទាហរណ៍រថយន្ត Chiron ត្រូវចំណាយពេល ៩ខែពីការកំណត់រចនាសម្ព័ន្ធរហូតដល់ការដឹកចេញពីរោងចក្រ ជាមួយនឹងផ្នែកជាង ១ ៨០០ ត្រូវបានផ្គុំឡើយដោយសិប្បករជំនាញចំនួន ២០នាក់។

ដំណើរការចាប់ផ្តើមយ៉ាងហ្មត់ចត់ មុនពេលថ្នាំត្រូវបានលាប ជាមួយការពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថាគ្មានប្រហោង ឬរន្ធ ដែលប៉ះពាល់។ សម្រាប់យីហោនេះប្រើអ្នកជំនាញផ្នែកវាស់ស្ទង់ដោយខ្លួនឯង (អ្នកវិទ្យាសាស្ត្រដែលមានឯកទេសខាងវិទ្យាសាស្ត្រនៃការវាស់វែង) Gregoire Haller-Meyer ដែលការងារតែមួយគត់គឺធានាថាគ្រប់បន្ទះនៃតួររថយន្តទាំងអស់គឺល្អឥតខ្ចោះតាមដែលអាចធ្វើទៅបាន។

នៅពេលដែលបន្ទះត្រូវបានគេចាត់ទុកថាល្អឥតខ្ចោះនោះ គឺដល់ដំណាក់កាលនៃការខាតអោយរលោងម្តងហើយម្តងទៀត តាមតែការចាំបាច់ បន្ទាប់ពីធ្វើការលើសពី ១០០ ម៉ោងបន្ទះទាំងនោះត្រូវបានបញ្ចូនចេញដើម្បីធ្វើការលាបពណ៌។

ថ្នាំលាបត្រូវបានលាប ហើយបន្ទាប់មកក្រុមការងារធ្វើការវិភាគលើបន្ទះនីមួយៗ ដើម្បីធានាថាពណ៌គឺដូចគ្នាបេះបិទ ឬបន្ទះត្រូវបានបញ្ជូនត្រឡប់មកវិញដើម្បីលាបពណ៌ឡើងវិញ។ ដំណើរការនេះអាចមានភាពលំបាកដោយសារពណ៌រថយន្តមានច្រើនខុសៗគ្នា។

ទោះយ៉ាងណាក៏ដោយ ការងារនេះមិនត្រូវបានបញ្ចប់ទេ នៅពេលដែលរថយន្តត្រូវបានលាបពណ៌ហើយ ដោយចាយរយៈពេល ៤ថ្ងៃបន្ថែមទៀតដើម្បីដំណើរលើការប៉ូលា បន្ទាប់មករថយន្តត្រូវបានត្រួតពិនិត្យនៅក្រោមភ្លើងនៃ Light tunnel របស់ក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោង រហូតទាល់តែការលាបពណ៌ត្រូវបានបញ្ចប់ដោយជោគជ័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំថ្មីរបស់ Toyota ចង់ផលិតរថយន្តដើរដោយថាមពលចំហាយទឹកជាជាងអគ្គិសនីសុទ្ធ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ Automotive News បានឲ្យដឹងថា នាយកប្រតិបត្តិថ្មីរបស់ Toyota ដែលគ្រោងនឹងចូលកាន់តំណែងខាងមុខលោក Koji Sato បាននិយាយនៅក្នុងកម្មវិធី Endurance Race ថាគាត់មានបំណងនៅពេលដែលគាត់ចូលកាន់តំណែងជា CEO របស់ Toyota គឺការស្វែងរកដំណោះស្រាយថ្មីដែលមិនមែនជារថយន្តអគ្គិសនីសុទ្ធ។

លោកបាននិយាយថា “យើងចង់ធានាថាថាមពលអុីដ្រូសែន FCEV គឺជាដំណោះស្រាយដែលអាចធ្វើទៅបាន។ យើងត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ហើយយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្កើតថាមពលជំនួស វា​ក៏​ត្រូវ​បាន​គួប​ផ្សំ​ជាមួយ​រថយន្ត​កូនកាត់ hybrid និង​រថយន្ត​អគ្គិសនី​ជាមួយនឹង​ផលិត​​ដើម្បី​បំពេញតម្រូវការដើម្បីឆ្លើយតបនឹងភាពខុសគ្នានៅក្នុងទីផ្សារផ្សេងៗគ្នា”

គួរឲ្យដឹងដា រថយន្ត Toyota Mirai តំណាងឱ្យផលិតផលថាមពលអុីដ្រូសែនសុទ្ធ ដែលជាម៉ូដែលតែមួយគត់របស់ក្រុមហ៊ុន Toyota ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ហើយត្រូវបានលក់តែនៅក្នុងរដ្ឋ California ប៉ុណ្ណោះ។ ក្នុងនោះ ម៉ូដែលនេះក៏បន្តជោគជ័យនៃការចាប់ផ្តើម Mirai ជំនាន់ទី ២ ដែលបានអាប់ដេតនៅឆ្នាំ ២០២០ ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ ២០២២ រថយន្ត Toyota Mirai ចំនួន ២ ០៩៤ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota មានរថយន្តអគ្គិសនីតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកគឺ bZ4x និងរថយន្តអគ្គិសនី bZ3 EV បានផលិតរួមគ្នាជាមួយក្រុមហ៊ុន BYD នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ២០២៤ ចេញហើយ អាប់ដេតតិចតួច តែតម្លៃថ្លៃជាងមុន

[បរទេស] ក្រុមហ៊ុន Lexus បានធ្វើការបញ្ចេញនូវម៉ូឌែលឆ្នាំ២០២៤ នៃត្រកូល NX ជាមួយការអាប់ដេតទៅលើផ្នែកមួយចំនួន និងជម្រើសពណ៌ថ្មី និងជម្រើសម៉ាស៊ីន ៤ជម្រើស។

ចាប់តាំងពីរថយន្តប្រភេទ Crossover ត្រូវបានផ្លាស់ប្តូរថ្មីសម្រាប់ម៉ូឌែលឆ្នាំ២០២២ ទើបឆ្នាំនេះរថយន្តបានទទួលនូវការអាប់ដេតថ្មីដែលតិចតួច រួមទាំងផ្នែកខាងក្នុង ជាមួយការផ្តល់នូវជម្រើសពណ៌ថ្មី (ពណ៌ខ្មៅ, ខ្មៅលាយទឹកដោះគោ, Palomino និង Rioja Red) និងដំបូលកញ្ចក់ Moonroof ឬ Panoramic Glass roof សម្រាប់កញ្ចប់ F Sport Luxury នៅលើម៉ូឌែល NX 350។

សម្រាប់រថយន្ត Lexus NX សេរ៊ីឆ្នាំ២០២៤ ត្រូវបានចែកចេញជា ៧ជម្រើសម៉ូឌែល៖

  • Lexus NX 250 ប្រភេទធម្មតាមានតម្លៃ ៤០ ២០៥ដុល្លារ និងប្រភេទ Premium មានតម្លៃ ៤៣ ២៥៥ដុល្លារ
  • Lexus NX 250 AWD ប្រភេទធម្មតាមានតម្លៃ ៤១ ៨០៥ដុល្លារ និងប្រភេទ Premium មានតម្លៃ ៤៤ ៨៥៥ដុល្លារ
  • Lexus NX 350 AWD ប្រភេទធម្មតាមានតម្លៃ ៤៣ ៩៦៥ដុល្លារ, ប្រភេទ Premium មានតម្លៃ ៤៧ ០១៥ដុល្លារ និងប្រភេទ Luxury មានតម្លៃ ៥០ ១០៥ដុល្លារ
  • Lexus NX 350 AWD F Sport មានតម្លៃ ៤៩ ០៦៥ដុល្លារ
  • Lexus NX 350h ប្រភេទធម្មតាមានតម្លៃ ៤៣ ៨០៥ដុល្លារ, ប្រភេទ Premium មានតម្លៃ ៤៣ ៨៥៥ដុល្លារ និងប្រភេទ Luxury មានតម្លៃ ៤៩ ៩៤៥ដុល្លារ
  • Lexus NX 450h+ ប្រភេទ Luxury មានតម្លៃ ៥៨ ៦៥៥ដុល្លារ
  • Lexus NX 450h+ F Sport មានតម្លៃ ៥៩ ៩០៥ដុល្លារ។

ចំណែកជម្រើសម៉ាស៊ីនគឺទទួលបាននូវជម្រើស ៤ប្រភេទគឺ

  • ម៉ូឌែល NX 250 បំពាក់ដោយម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally aspirated ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ។
  • ម៉ូឌែល NX 350 បំពាក់ដោយម៉ាស៊ីនចំណុះ ២,៤លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ប្រភេទប៉ុង២ ស្តង់ដា។
  • ម៉ូឌែល NX 350h បំពាក់ដោយម៉ាស៊ីនកូនកាត់ហាយប្រ៊ីដចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៤០សេះ និងមានកម្រិតស៊ីសាំង ៦លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម។
  • ម៉ូឌែលខ្ពស់បំផុត NX 450h+ បំពាក់ដោយម៉ាស៊ីន PHEV ចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ នៅខាងក្រោយ និងកញ្ចប់អាគុយ Iithium-ion ទំហំ ១៨,១គីឡូវ៉ាត់ ដោយអាចផលិតកម្លាំងបាន ៣០២សេះ និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) រៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតសម្រាប់អតិថិជនរបស់ខ្លួន

ភ្នំពេញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធី ចាប់រង្វាន់ដ៏ធំបំផុតមួយសម្រាប់អតិថិជន ដែលបានជាវរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រព្រឹត្តធ្វើឡើងនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់អតិថិជិនដែលបានជាវរថយន្ត ដូចជា Toyota Hilux Revo ២០២៣, Toyota Fortuner ២០២៣, Toyota Corolla Cross ២០២៣ និង Toyota Rush ២០២៣ ក្នុងរយៈពេល៣ខែនេះ។ភ្ញៀវកិតិ្តយសដែលបានចូលរួម ក្នុងកម្មវិធី ចាប់រង្វាន់នេះ មានចំនួនច្រើនជាង ១ ០០០នាក់ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

រង្វាន់ធំៗដែលត្រូវប្រគល់ជូនអតិថិជនក្នុងកម្មវិធីចាប់រង្វាន់នេះរួមមាន៖

១. ឈុតគ្រឿងខ្សែកពេជ្រ និងក្រវិលពេជ្រ តម្លៃ ១០ ០០០ ដុល្លារ ចំនួន ១រង្វាន់

២. ខ្សែកពេជ្រ តម្លៃ ៥ ០០០ដុល្លារ ចំនួន ២រង្វាន់

៣. ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ចំនួន ១៥រង្វាន់

៤. iPhone 14 Pro Max 256GB ចំនួន ២០រង្វាន់។

សូមជម្រាបថា កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ គឺជាលើកដំបូងរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដែលមានការរចាប់រង្វាន់ជាគ្រឿងពេជ្រ តម្លៃដល់ ១០ ០០០ដុល្លារ សម្រាប់ ផ្តល់ជូនអតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុន។

បន្ថែមពីនេះទៀត អតិថិជនពុំចាំបាច់រង់ចាំរថយន្តយូរនោះទេ រាល់ពេលទិញរថយន្តភ្លាមអតិថិជន អាចយករថយន្តចេញបានភ្លាមៗតែម្តង។ ជាមួយគ្នានេះដែរ លោកអ្នកក៏អាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយ ទាំងនេះបានភ្លាមៗ៖

១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856

២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956

៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431

៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455

៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415

ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម

Facebook: Toyota Cambodia

Telegram: Toyota Cambodia

Youtube: Toyota Cambodia

Website: Toyota Cambodia

Instagram: Toyota Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DongFeng Venucia V ប្រភេទ Plug-in hybrid ជិះ ១០០ គីឡូម៉ែត្រស៊ីសាំងតែ ៤ លីត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បញ្ចេញចេញជាផ្លូវការនៅរថយន្ត Venucia V DD-i ប្រភេទ plug-in hybrid នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឺង VSA modular platform មានប្រវែងតួខ្លួនសរុប ៤ ៥៦២ ម.ម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការេចនានៅផ្នែកខាងក្រៅ Venucia V DD-i ភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំរាងអក្សរ V តុបតែងដោយក្រូម៉េ ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រប្រភេទ 6-spoke alloy , កញ្ចក់ចំហៀងខ្មៅ និងចង្កៀងក្រោយ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

Venucia V DD-i ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងជាមួយពណ៌បៃតង និងពណ៌ប្រផេះ បំពាក់​កៅអីប្រភេទ gravity-free seat ​​នៅផ្នែកខាងមុខភ្ជាប់មកជាមួយមុខងារខ្យល់ត្រជាក់ និងកំដៅនៃកៅអីផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Plug-in hybrid ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៩០ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៧ វិនាទី ជាមួយកម្រិតស៊ីសាំ ៤ លីត្រក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី SsangYong Torres EVX គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SsangYong Motor បានធ្វើការដាក់បញ្ចេញនៅរូបភាពដំបូងនៃរថយន្ត SsangYong Torres EVX ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៣០ ខែមីនា នៅឯកម្មវិធី Seoul Mobility Show ឆ្នាំ ២០២៣ រួមជាមួយគំរូរថយន្ត និងផលិតកម្មមួយចំនួនធំ ។

រថយន្ត SUV ពីមុនត្រូវបានគេស្គាល់ថាជាគម្រោង U100 ដែលឈ្មោះផលិតកម្ម Torres EVX គឺជាការរួមបញ្ចូលគ្នានៃអក្សរ EV (ដំណាងរថយន្តអគ្គិសនី) និងអក្សរ X (eXtreme) ។ ម៉ូដែលនេះមើលទៅខុសប្លែកពីរថយន្តប្រើថាមពលចំហេះក្នុង ដោយផ្នែកមុខដែលបានរចនាឡើងវិញ ដែលប្រើភាសារចនា “Powered by Toughness” មានរបារអំពូលបំភ្លឺពេលថ្ងៃ LED ជំនួសប៉ាណាមុខបិទជិតរចនាប័ទ្មរបស់ Jeep ជាមួយនឹងភ្លើងបំភ្លឺចំនួន ៦, កាង​ក៏​មាន​លក្ខណៈ​ពិសេស​សម្រាប់ EVX អបសងខាងជាមួយ​នឹង​ចង្កៀង​មុខ​​ ​កាងការពារបាតក្រោម​ ថាសកងស្ព័រថ្មី និងផ្នែកខាងក្រោយក្រុមហ៊ុននៅមិនទាន់​បាន​បង្ហាញ​​ទេ ។

ផ្នែកខាងក្នុងក៏ត្រូវបានកែលម្អជាមួយការបញ្ចូលរចនាប័ទ្មឈើនៅលើផ្ទាំងគ្រប់គ្រង និងអេក្រង់ភ្លោះថ្មីជាដើម ។ ក្នុងនោះ ក្រុមហ៊ុននិយាយថា ផ្ទៃតាឡូថ្មីនឹងធ្វើអោយប្រសើរឡើងនៅភាពទិដ្ឋភាបទាំងមូល” និងពណ៌នាអំពី UX ថ្មីថា ergonomic ជាងមុន។

យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈជាក់លាក់របស់ Torres EVX នោះទេ ប៉ុន្តែរំពឹងថារថយន្ត SUV អាចនឹងត្រូវបានបំពាក់ជាមួយនឹងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខចំនុន ១ ដែលផលិតកម្លាមបាន ១៩០ សេះ ផ្គួបជាមួយអាគុយទំហំ​ ៦១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Xpander Cross 2023 កំពុងអង្រួនបេះដូងអតិថិជនដែលស្រលាញ់រថយន្តតម្លៃជាង ៣ម៉ឺនដុល្លារ

គ្រាន់តែ​មកដល់ប្រទេសកម្ពុជាភ្លាម រថយន្តប្រភេទ MPV/SUV ចំនុះ ៧ កៅអី Mitsubishi Xpander Cross ស៊េរីថ្មី ២០២៣ នេះបានទទួលចំណាប់អារម្នណ៍ជាច្រើនពីសំណាក់អតិថិជន​ ជាពិសេសសំរាប់អ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារតម្លៃខ្ទង់​ ៣ ម៉ឺនដុល្លារតែម្តង។

រថយន្ត Xpander Cross ស៊េរីថ្មីឆ្នាំ ២០២៣ ដែលទើបមកដល់ថ្មីៗនេះ មានការរចនាថ្មីទាំងស្រុង ជាពិសេសចង្កៀងមុខនិងក្រោយត្រូវបានផ្លាស់ប្តូរទៅជាការរចនារាងអក្សរ T ការរចនាយ៉ាន់ថ្មីទំហំ ១៧ អុីញ ព្រមទាំងមានជម្រើសពណ៌ថ្មីផងដែរ។

ក្រៅពីការរចនារូបរាងខាងក្រៅថ្មីទាំងស្រុង រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែរដូចជា កុងទ័រឌីជីថល ដែលអាចប្តូរម៉ូតបានរហូតដល់៣ម៉ូត ចង្កូតត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធ Active Yaw Control ផងដែរ។

រថយន្ត ​Xpander Cross នេះនឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងទំហំ ១,៥ លីត្រ ផ្តល់កម្លាំងសេសបានចំនួន ១០៥ សេស និងកម្លាំងរមួលបានចំនួន ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ដែលមានកម្រិតស៊ីសាំងត្រឹមតែ ៥-៦ លីត្រ ប៉ុណ្ណោះក្នុង​ ១០០ គីឡូម៉ែត្រ ។

លើពីនេះរថយន្ត ​Xpander Cross នេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរដូចជា ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូវនិច ប្រព័ន្ធ Auto Hold ប្រព័ន្ធហ្វ្រាំង ABS និង EBD ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង BA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងរឺរអិល ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ទាក់ទងនឹងតម្លៃ ក្រុមហ៊ុន Mitsubishi បានប្រកាសជាផ្លូវការថា ៣៥ ៥០០ ដុល្លារ គឺរក្សារតម្លៃដដែលដូចទៅនឹងឆ្នាំមុនៗ ។

បច្ចុប្បន្ននេះរថយន្ត Xpander Cross កំពុងដាក់តាំងនៅអគារ Showroom របស់ក្រុមហ៊ុន Mitsubishi ដែលមាន៣ទីតាំង គឺ:

  • ភ្នំពេញ: តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំស្ពានអាកាសផ្សារដីហ៊ុយ
  • សៀមរាប: តាមបណ្តោយផ្លូវជាតិលេខ6 ម្តុំការាសសាំង PTT សៀងណាំ
  • បាត់ដំបង: តាមបណ្តោយផ្លូវជាតិលេខ5 ជិតរង្វង់មូលតាដំបងក្រញ៉ូង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញភីកអាប់ Honda Ridgeline ឆ្នាំ​ ២០២៤ កំពុងធ្វើតេស្តរបើកបរសាកល្បងនៅតាមដងផ្លូវ ជាមួយការកែកុនថ្មី

[បរទេស] កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសពីផែនការពង្រីកត្រកូលភីកអាប់ Ridgeline ដើម្បីរួមបញ្ចូល TrailSport ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ។ ខណះពេលថ្មីៗនេះ ប្រទះឃើញភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ​ ២០២៤ កំពុងធ្វើតេស្តរបើកបរសាកល្បងនៅតាមដងផ្លូវ ។

នោះជារឿងសំខាន់ដែលត្រូវកត់សម្គាល់ ខណៈដែលក្រុមហ៊ុន Honda បាននិយាយពីមុនថា ភីកអាប់ TrailSport នឹងជួយបង្កើន “សមត្ថភាព និងការរចនាដ៏រឹងមាំ” របស់រថយន្ត។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ ម៉ូដែលនេះត្រូវបានគេរំពឹងថានឹងដើរតាមគន្លងរបស់ Pilot TrailSport និងទទួលយកការកែកុនថ្មីទៅលើប្រព័ន្ធជើងក្រោយឲ្យកាន់តែល្អប្រសើរ។

តាមរូបភាពប្រមាញ់បាន ឃើញមានភ្ជាប់មកជាមួយកាងការពារបាតក្រោម និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញស្រោបដោយសំបកកង់ Continental TerrainContact AT tire, របៀបបើកបរ Trail mode ថ្មី, ប្រព័ន្ធកាមេរ៉ា TrailWatch និងប្រព័ន្ធ Trail Torque Logic ដែលមានថាមពលរហូតដល់ ៧៥% ត្រូវបានបញ្ជូនទៅកង់ជាមួយនឹងការអូសទាញបានយ៉ាងល្អបំផុត។

សម្រាប់ម៉ូដែលបច្ចុប្បន្ន ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ចំណុះ មានកម្លាំង ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+