ផ្ទាំងផ្សាយពាណិជ្ជកម្ម

សង្ក្រាន្តនាំសំណាង កក់ភ្លាម បានភ្លាម ព្រមទាំងឈ្នះភ្លាមៗ ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ទន្ទឹមនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែជិតចូលមកដល់ ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) មានការផ្តល់ជូនពិសេសទៅកាន់អតិថិជនដែលមានគម្រោងជាវរថយន្តយកទៅប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ដោយកម្មវិធីនេះ មានឈ្មោះថា សង្ក្រាន្តនាំសំណាង។

ទាន់សម័យតែមិនភ្លេចបុរាណ ដោយក្រុមហ៊ុន បានរៀបចំស្មុកចំនួន ៣ ដែលមាន កូនបាល់ ៣ ពណ៌នៅក្នុងនោះ។

១. ពណ៌លឿងតំណាងឲ្យរង្វាន់ជាការស្នាក់នៅកោះសង្សារ

២. ពណ៌ក្រហមតំណាងឲ្យរង្វាន់ជាខ្សែកមាស ៤ ជី​

៣. ពណ៌ស្វាយតំណាងឲ្យរង្វាន់ជាកាតសាំងតម្លៃ ១ ពាន់ដុល្លារ

រាល់ពេលអតិថិជនអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្តទាំង ៥ សាខារបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) លោកអ្នកនឹងមានឱកាសចំនួន ១ ដង ក្នុងការបើកស្មុកសំណាងរបស់ក្រុមហ៊ុន ហើយទទួលរង្វាន់បានភ្លាមៗតែម្តង។

លក្ខខណ្ឌនៃការទទួលសិទ្ធិក្នុងការចាប់រង្វាន់នេះ អតិថិជនគ្រាន់តែកក់រថយន្ត៖ Toyota Hilux Revo, Toyota Fortuner, Toyota Corolla Altis, Toyota Corolla Cross និង Toyota Rush។

លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយទាំងនេះបានភ្លាមៗ៖

១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856

២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956

៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431

៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455

៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415 ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Verna ស៊េរីថ្មីចុងក្រោយ ទំ​នើបជាងមុន តម្លៃលក់ចាប់ពីខ្ទង់ ១ ម៉ឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Verna ស៊េរីឆ្នាំ ២០២៣ ដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៣ ៣២១ ដុល្លារ ដល់ ២១ ២៤៤ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ។

Hyundai Verna ជំនាន់ថ្មី មានការរចនាកាន់តែទាក់ទាញ ដោយបានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Parametric Jewel grille ថ្មី ជាប់សងខាងចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃត្រូវបានរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ពណ៌ខ្មៅ​ អង់ទែនព្រុយត្រីឆ្លាម និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ ។

ចំណុចលេចធ្លោនៅផ្នែកខាងក្នុងរបស់រថយន្តនេះ គឺកុងទ័របង្ហាញព័ត៌មានឌីជីដល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះបញ្ឈរទំហំ ១០,២៥ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ៨ ចំនុច ដៃចង្កូតស្រោបដោយស្បែក និងភ្លើងលម្អជាច្រើនពណ៌ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីន Hyundai Verna ស៊េរីឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា មានជម្រើសម៉ាស៊ីនចំនួន ២ គឺ

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ MPi ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយលេខអូតូ iVT និងលេខដៃ ៦ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងលេខដៃ ៦ វគ្គ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសឈប់លក់រថយន្ត Toyota Camry នៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Japan បានប្រកាសពីគម្រោងបញ្ឈប់ការលក់រថយន្ត Toyota Camry ប្រភេទ sedan នៅលើទីផ្សារប្រទេសជប៉ុន នេះជាការបញ្ចប់នៃរយៈពេល ៤៣ ឆ្នាំរបស់ Camry នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ១៩៨០ ដោយការលក់នៅក្រៅប្រទេសនឹងត្រូវបន្តដដែល។

ការ​លក់​រថយន្ត TOYOTA CAMRY មាន​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយសារភាពពេញនិយមនៃរថយន្តប្រភេទ SUV និងរថយន្តធុនតូច ក៏ដូចជារថយន្ត Kei Car កំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជាហេតុធ្វើ​ឲ្យ​រថយន្ត​ដូច​ជា CAMRY ចាប់​ផ្ដើម​ពិបាកក្នុងការលក់។

យោងតាមសមាគមអ្នកចែកចាយរថយន្តជប៉ុន ការលក់ក្នុងឆ្នាំសារពើពន្ធ ២០២១ ដោយលក់បានចំនួន ៨,៩៣៣ គ្រឿង តិចជាង ១/២០ នៃរថយន្ត Toyota Yaris ប្រហែល ១៩១,០០០ គ្រឿង។ ម្យ៉ាងវិញទៀត នៅសហរដ្ឋអាមេរិក ចិន និងតំបន់អាស៊ានជាដើម TOYOTA CAMRY ក៏មានប្រជាប្រិយភាពផងដែរ ដោយចំណែកការផលិត និងលក់ត្រូវបានបន្ត។ ខណះ​ផលិតកម្មក្នុងស្រុកសម្រាប់ការនាំចេញត្រូវបានរំពឹងថានឹងបន្តផងដែរ។

គួរបញ្ជាក់ផងដែរ Toyota បានលក់រថយន្ត Toyota Camrys បានប្រហែល ១,៣ លានគ្រឿងក្នុងប្រទេសជប៉ុន ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៨០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យសោកស្តាយ ! ឡានស្ព័រ Chevrolet Camaro នឹងត្រូវអស់ជីវិតបន្ទាប់ពីម៉ូដែលឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុន GM បានធ្វើការប្រកាសថាពីគម្រោងចុងក្រោយនៃការផលិតរថយន្ត Chevrolet Camaro ជំនាន់ទី ៦ នឹងបញ្ចប់ជាផ្លូវការបន្ទាប់ពីឆ្នាំ ២០២៤ ជាមួយនឹងផលិតកម្មដែលមានកំណត់ “Collector’s Edition” សម្រាប់ឆ្នាំម៉ូដែល ២០២៤ ផងដែរ។

ក្នុងនោះ លោក Scott Bell អនុប្រធានក្រុមហ៊ុន Chevrolet បាននិយាយថា “ខណៈពេលដែលយើងមិនទាន់ប្រកាសអ្នកស្នងតំណែងភ្លាមៗនៅពេលនេះទេ ហើយនេះក៏មិនមែនជាចុងបញ្ចប់របស់ Camaro ឡើយ។” អ្វី​ដែលសំខាន់​​នោះ គឺត្រូវ​រង់ចាំមើលទាំងអស់គ្នា ។

ក្រុមហ៊ុន Chevrolet បានឲ្យដឹងថារថយន្ត Camaros ម៉ូដែលចុងក្រោយនឹងចាប់ផ្តើមផលិតនៅរោងចក្រ Lansing Grand River Assembly Plant នៅខែមករាឆ្នាំ ២០២៤ ។ ដូចដែលបានបញ្ចាក់នោះ ក្រុមហ៊ុន Chevrolet នឹងផ្តល់ជូនម៉ូដែលពិសេស នោះគឺ​ Chevy Collector Edition មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​រថយន្តនៅឡើយទេ​ ប៉ុន្តែអាចប្រើបានជាកញ្ចប់សម្រាប់ម៉ូដែល RS, SS និង ZL1 សម្រាប់ឆ្នាំ ២០២៤។

ជាមួយគ្នានេះ ក្រុមហ៊ុន Chevrolet បាននិយាយនថា ឈ្មោះ “Camaro” នឹងបន្តត្រូវបានប្រើនៅក្នុងរថយន្តស៊េរីប្រណាំងដូចជា NASCAR, IMSA, SRO, NHRA និង Supercars Championship ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ ចេញតម្លៃលក់នៅប្រទេសជប៉ុន ចាប់ពីខ្ទង់ ១០ ម៉ឺនដុល្លារ ដល់ ២០ ម៉ឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបើកទទួលការកក់ទុកមុនសម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែកុនថ្មីបន្ថែមជាមួយតម្លៃលក់ចាប់ ១០៤ ៧៨៨ ដុល្លារ ដល់ ២២២ ១៥២ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

ក្នុងនោះ ក្រុមហ៊ុន Nissan កត់សំគាល់ថា ខ្លួននឹងផលិតចំនួនមានកំណត់នៃ រថយន្តស្ព័រ NIssan GT-R ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារជប៉ុន ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ថានឹងផលិតចំនួនប៉ុន្មាននោះទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Nissan GTR ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៦៥ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dual-clutch ៦ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ។ ខណះ ត្រូវបានអាប់ឌែតទៅលើម៉ូដែល Nismo និង Nismo Special Edition អាចផលិតកម្លាំងបានដល់ទៅ ៦០០ សេះ និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃរបស់រថយន្ត Nissan GT-R ស៊េរីថ្មីនេះ មិនទាន់ត្រូវបានប្រកាសនៅដំណាក់កាលនេះទេសម្រាប់ទីផ្សារសហរដ្ឋអាមរិក ។ យ៉ាងណាមិញ មានតែរងចាំមើលទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ដាក់បង្ហាញចេញគំរូភីកអាប់ Mitsubishi XRT Concept ដែលជារថយន្តគំរូរបស់ភីកអាប់ Triton ថ្មីទាំងស្រុង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានបញ្ជាក់ពីការដាក់បង្ហាញចេញនៅម៉ូដែលថ្មីចំនួន ១៦ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ហើយឥឡូវនេះបានដាក់បង្ហាញគំរូភីកអាប់ Mitsubishi XRT Concept ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show 2023 ចន្លោះថ្ងៃទី ២២ ខែមីនាដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ប្រទេសថៃ។

គំរូរថយន្តនេះ បាន​បំពាក់​ដោយ​គ្រឿង​បន្ថែម​សម្រាប់បើកបរលើផ្លូវលំបាកៗ ឬ​ Off-Road ជាមួយការបិទបាំងតួខ្លួន ដែលត្រូវបានបំផុសគំនិតដោយ lava inspired ។ តាមរូបភាព បានបង្ហាញឲ្យឃើញថា Mitsubishi XRT Concept ឬ All-new Triton បានរក្សានៅការរចនាផ្នែកខាងមុខ Dynamic Shield ជាមួយប៉ាណាមុខរាងជាសំណាញ់​ ជាប់ជាមួយសំណុំចង្កៀង LED និងកាងខាងមុខរចនាថ្មីទាំងស្រុង។

គួរឲ្យដឹងថា ភីកអាប់ Mitsubishi Triton គឺជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Mitsubishi Motors ដែលនាំចេញទៅកាន់ប្រទេសជាង ១៥០ ជុំវិញពិភពលោក ដោយរថយន្ត Triton ជំនាន់ទី ៦ ដែលត្រូវបានដាក់តាំងបង្ហាញនាពេលនេះ ហើយគឺជារថយន្តដែលបានរចនាឡើងវិញទាំងស្រុងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ គ្រោងនឹងចេញលក់នៅក្នុងប្រទេសថៃនៅឆ្នាំ ២០២៣ មុនពេលដាក់លក់នៅទីផ្សារផ្សេងទៀតនៅជុំវិញពិភពលោក។

លើសពីនេះ ក្រុម Mitsubishi RallyArt ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2023 ជាមួយនឹងរថយន្តគំរូទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លូយកប់! Ford ចាប់ដៃ Volkswagen ដាក់បង្ហាញឡានអគ្គិសនី Ford Explorer EV ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង Volkswagen សហការគ្នាក្នុងការផលិតរថយន្តរថយន្តអគ្គិសនី Ford Explorer EV ស៊េរីថ្មីដែលផ្អែកលើស្ថាបត្យកម្ម MEB architecture របស់ក្រុមហ៊ុន VW បានបង្ហាញខ្លួនជាផ្លូវការ គ្រោងនឹងបានដាក់លក់នៅទីផ្សារអឺរ៉ុបឆាប់ៗនេះ។

ផ្នែកខាងក្រៅមានសភាពដូចទៅនឹងរថយន្ត VW ID ដោយមានការរចនាដ៏ទាក់ទាញ ជាមួយប៉ាណាមុខដែលបិទជិតជាប់ជាមួយសំណុំចង្កៀង LED រាងអក្សរ L និងឡូហ្គោ Ford ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាង​អក្សរ C  ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន ពោរពេញទៅបច្ចេកវិទ្យាជាច្រើន បំពាក់ដៃចង្កូតរាងស្វែរ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៉ីញអាចលៃតម្រូវបាន ៣ ទីតាំង ភ្ជាប់មុខងារប្រតិបត្តិការ SYNC Move គាំទ្រមុខងារ Apple CarPlay និង Android Auto ។ ចំនុចពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងភ្លើងលម្អ ១០ ពណ៌ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនរបស់រថយន្ត Ford Explorer បើយោងតាមគេហទំព័រ Auto Express និយាយថា  Explorer បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ​ ៥២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៦៨ សេះ អាចបើកបរបានចម្ងាយ ៣៥១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ជម្រើសផ្សេងទៀតរួមមានម៉ូទ័រអគ្គិសនីចំនួន ១ ដែលមានកម្លាំង ២២៨ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៩ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។  ខណៈពេលដែលម៉ូដែលលឿនបំផុតគឺប្រភេទ Dual-motor AWD version ដែលមានកម្លាំង ៣៣៥ សេះ អាចបើកបរបានចម្ងាយ ៤៩១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ជាលើកដំបូងដែលបានរួមបញ្ចូលនៅប្រព័ន្ធជំនួយអ្នកបើកបរ ADAS កម្រិតខ្ពស់នៅក្នុង Ford Europe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់ទាស់! ត្រឹមរយះពេល ១ ថ្ងៃ Mazda CX-50 ទទួលបានការកក់ទុកមុនច្រើនជាង ៣ពាន់គ្រឿង

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការបើកការកក់ទុកមុនសម្រាប់រថយន្ត MAZDA CX-50 ដោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះ រថយន្តនេះទទួលបានការកក់ទុកបានជាង ៣ ០៦៧ គ្រឿង នៅក្នុងទីផ្សារប្រទេសចិន។

ផ្នែកខាងក្រៅរបស់ CX-50 ប្រើប្រាស់ភាសារចនា Kodo Design ប៉ុន្តែផ្តោតលើការរចនាបែប Off-Road បានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅជាប់ជាមួយសំណុំចង្កៀង LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ចង្កៀងខាងក្រោយ LED កាងខាងក្រោយថ្មី និងបំពង់ស៊ីមាំងរាងមូលសងខាងជាដើម។

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្ត Mazda CX-50 បានរចនាជាមួយ​នឹង​​គ្រឿងបរិក្ខា​កម្រិត​ខ្ពស់​ ដែលមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨,៨ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ដំបូលកញ្ចក់ Panoramic moonroof និងឧបករណ៍បំពងសំឡេង ៨ ចំនុច ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរកាដោយម៉ាស៊ីនសាំង ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Skyactiv-G ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៦៥ សេះ និងកម្លាំង ២១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បង្ហាញគំរូរថយន្តអគ្គិសនី Kia EV5 ថ្មី ជាប្អូនបង្កើតរបស់ Kia EV9

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Kia EV5 និងបានបង្ហាញនៅរថយន្តប្រភេទ Crossover អគ្គិសនីទាំងអស់ដែលរួមបញ្ចូលនៅរូបរាងដូចរថយន្ត EV9 នៅប្រទេសចិន ។

ក្នុងនោះ លោក Karim Habib ប្រធានមជ្ឈមណ្ឌលរចនាសកលរបស់ Kia បាននិយាយថា “Kia Concept EV5 ទទួលបានស្ថាបត្យកម្មដែលបង្កើតឡើងដោយមនុស្ស ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលស្វែងរកគំនិតច្នៃប្រឌិតថ្មី រថយន្ត SUV នាំមកនៅជាមួយនឹងស្ថាបត្យកម្មខាងក្នុងប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអ្នកប្រើប្រាស់”។

គំរូរថយន្តអគ្គិសនី Kia EV 5 ត្រូវបានប្រើប្រាស់ភាសាការរចនា “opposites united” លើសពីការរចនាបែបជាជ្រុងៗ និងថាសកង់ស្ព័រទំហំ ២១ អ៊ីញ និងនៅផ្នែកខាងមុខឲ្យឈ្មោះថា “Digital Tiger Face” ដែលមានប៉ាណាមុខបិទជិត ចង្កៀងប្រភេទ Star Map LED និងទ្វារប្រភេទ Suicide Door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ Kia និយាយថា មានការរចនាបែបអនាគត ខ្លួនបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនប្រភេទនៅខាងក្នុងគំរូរថយន្តអគ្គិសនី EV5 រួមទាំងសារធាតុចម្រាញ់ពីសារ៉ាយ និងដប ដែលបានកែច្នៃនៅលើកៅអី ទ្វារ ផ្ទាំងគ្រប់គ្រង និងពិដានជាដើម។ លើសពីនេះ ដំបូលកញ្ចក់នៃរថយន្តនេះក៏ត្រូវបានបង្កប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។

ក្រុមហ៊ុន Kia បានបញ្ជាក់ថា គំរូរថយន្តអគ្គិសនី Kia EV5 នឹងត្រូវបានប្រែក្លាយទៅជារថយន្តផលិតនៅចុងឆ្នាំនេះ ដោយបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិន។ ខណៈពេលនៅក្នុងទីផ្សារផ្សេងទៀតនឹងប្រកាសនៅពេលក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Honda CR-V ស៊េរីថ្មីចុងក្រោយ តម្លៃលក់ចាប់ពីខ្ទង់ ៤ ម៉ឺនដុល្លារឡើងនៅថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ជំនាន់ទី ៦ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤១ ៦១២ ដុល្លារ ដល់ ៥០ ៧០៣ ដុល្លារ។

ការរចនាផ្នែកខាងក្រៅនៃរថយន្ត Honda CR-V ជំនាន់ថ្មីនេះ បានឌីស្សាញកាន់តែស្រស់សង្ហា និងស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខ​រចនា​ថ្មី​ពណ៌​ខ្មៅ, សំណុំចង្កៀង​មុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ, កាង spoiler ផ្នែកខាងក្រោយ ចង្កៀងក្រោយ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុង បានបំពាក់កៅអីស្បែក កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធបញ្ជាដោយសំឡេង, កន្លែងសាកថ្មឥតខ្សែរ, រន្ធសាក USB ៤ ទីតាំង, អេក្រង់បង្ហាញលើកញ្ចក់, ដំបូលកញ្ចក់បែប panoramic sunroof និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុចជាដើម។ លើសពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing safety technology ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Honda CR-V ស៊េរីថ្មីត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ដែលមានម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ  ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។
  • ម៉ាស៊ីនកូនកាត់ Hybrid  ដែលដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរ Normal, Eco និង Sport ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+