ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Cadillac Escalade ផលិតតែ ៣០គ្រឿងប៉ុណ្ណោះ សម្រាប់តែទីផ្សារនៅតំបន់អាស៊ីមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ Cadillac Escalade ថ្មី ដែលជាម៉ូដែលពិសេសឲ្យឈ្មោះថា Cadillac Escalade White Sport Edition ដោយមានបំណងផលិតត្រឹមតែ ៣០ គ្រឿងជាមួយនឹងតម្លៃលក់ ១២៦ ៧០០ ដុល្លារបូកទាំងតម្លៃពន្ធ គ្រោងដាក់បង្ហាញជាផ្លូវការនៅ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២ សម្រាប់តែទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។

សម្រាប់ម៉ូដែល Cadillac Escalade White Sport Edition នេះគឺផ្អែកលើរថយន្ត Escalade Sport ដោយម៉ូដែលនេះត្រូវបានតុបតែងជាមួយពណ៌ស នឹងពណ៌ខ្មៅទៅលើប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ កាងដែកការពារបាតខាងក្រោម កញ្ចក់មួយជុំរថយន្ត និងដំបូល roof rack ផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Cadillac បានពណ៌នានៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរួមបញ្ចូលគ្នានៃតួខ្លួនពណ៌ស ប៉ាណាមុខរាងជាសំណាញ់ ជាមួយការលាយពណ៌ខ្មៅ នាំមកនៅបុគ្គលិកលក្ខណៈដែលកាន់តែអំណាច ” ។ “អ្នកអាចរីករាយជាមួយការបើកបរដែលមិនធ្លាប់មានដ៏អស្ចារ្យ ដែលត្រូវបានបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ Cadillac”។

គួរឲ្យដឹងថា ពណ៌សដែលតុបតែងទៅលើ Escalade ត្រូវបានគេដាក់ឈ្មោះថា Crystal White Tri-Coat ហើយផ្ទុយស្រឡះជាមួយនឹងផ្ទៃខាងក្នុងដែលគ្របដណ្ដប់ដោយស្បែកពណ៌ខ្មៅ (Jet Black) ស្ទើរតែទាំងស្រុងជាមួយនឹងផ្នែកជាច្រើនបានតុបតែងជាមួយនឹងឈើដ៏ប្រណិត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Cadillac Escalade ជំនាន់ទី ៥ នេះដែលមានលក់នៅក្នុងប្រទេសជប៉ុន មកជាស្តង់ដារជាមួយនឹងម៉ាស៊ីនចំណុះ ៦,២ លីត្រ EcoTec3 V8 ដែលសម្រាប់សហរដ្ឋអាមេរិក (US-Spec) អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar ទទួលបានទឹកប្រាក់បន្ថែម ១,៦ពាន់លានដុល្លារ ដើម្បីជួយដល់ការផលិត

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី Polestar មានផែនការធំសម្បើមសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយដើម្បីអាចសម្រេចផែនការនេះបាន ក្រុមហ៊ុនទើបទទួលបានទឹកប្រាក់បន្ថែម ១,៦ពាន់លានដុល្លារ ដែលទទួលបានតាមរយៈប្រាក់កម្ចី និងតាមរយៈការទ្រទ្រង់ពីម្ចាស់ភាគហ៊ុន។

ពេលនិយាយជាមួយអ្នកវិភាគក្នុងពិធីប្រកាសលទ្ធផលចំណូលប្រចាំត្រីមាស លោក Thomas Ingenlath ជានាយកប្រតិបត្តិបានបង្ហាញថា Volvo បានផ្ដល់ប្រាក់កម្ចី ៨០០លានដុល្លារ រយៈពេល១៨ខែ ខណៈម្ចាស់ភាគហ៊ុនធំៗនៃក្រុមហ៊ុនបណ្ដាក់ទុន PSD Investment Ltd. ប្ដេជ្ញាជួយជ្រោមជ្រែងចំនួន ៨០០លានដុល្លារ។

Polestar និយាយថាខ្លួនកំពុងស្ថិតតាមផែនការដឹកជញ្ជូនរថយន្តឲ្យបាន ៥ម៉ឺនគ្រឿង ត្រឹមចុងឆ្នាំ២០២២ ដោយបានផ្ដល់ជូនរថយន្តដល់អតិថិជនបានប្រមាណ ៣ម៉ឺនគ្រឿង នៅរយៈពេល៩ខែដំបូង នៃឆ្នាំ២០២២។ ត្បិតថាឆ្នាំ២០២២ ជាឆ្នាំដែលគេឃើញថា Polestar រីកចម្រើនខ្លាំង ប៉ុន្តែក្រុមហ៊ុនរំពឹងថារីកចម្រើនកាន់តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ ពេលប្រកាសចេញរថយន្តម៉ូដែលថ្មី។

Polestar រំពឹងថានឹងអាចលក់រថយន្តម៉ូដែល Polestar 3 បាន ២,៤ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ និងបាន ៦,៧ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ រួចឡើងដល់ ៧,៧ម៉ឺនគ្រឿង នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនជឿថាអាចលក់រថយន្ត Polestar 4 បាន ៤,៣ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ និងបាន ៧,៩ម៉ឺនគ្រឿង នៅឆ្នាំ២០២៥ ហើយក្រុមហ៊ុនសង្ឃឹមថាអាចលក់រថយន្តសរុបបានប្រមាណ ២៩ម៉ឺនគ្រឿង ត្រឹមឆ្នាំ២០២៥។

នៅត្រីមាសទីបីនេះ Polestar ប្រតិបត្តិការដោយខាតបង់ទឹកប្រាក់ ១៩៦,៤លានដុល្លារ ធៀបនឹងការខាតបង់ ២៩២,៩លានដុល្លារ នៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការលក់កើនឡើងពី ២១២,៩លានដុល្លារ មកដល់ ៤៣៥,៤លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mazda MX-30 មានម៉ាស៊ីនសាំងជំនួយ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រោយពីរង់ចាំអស់ជាច្រើនឆ្នាំ និងការចេញដំណឹងចចាមអារ៉ាមជាបន្តបន្ទាប់ ពេលនេះ Mazda បានបញ្ជាក់ពីវត្តមានរថយន្ត MX-30 R-EV ដែលប្រើម៉ាស៊ីនសាំង Wankel ដើរតួជាអ្នកបន្ថែមចម្ងាយបើកបរ ដោយនឹងបង្ហាញខ្លួននៅកម្មវិធី Brussels Motor Show នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ម៉ាស៊ីនសាំង Wankel នេះប្រតិបត្តិការក្នុងល្បឿនមួយដែលដើរតួជាអ្នកផ្ដល់ចម្ងាយបើកបរបន្ថែមដល់អាគុយរថយន្ត តាមរយៈការសាកថាមពលដល់អាគុយរថយន្ត។

ចំណុចខ្សោយរបស់ MX-30 EV គឺរយៈចម្ងាយបើកបរ ដោយអាគុយចំណុះ ៣៥,៥kWh របស់វា អាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ១៦១គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយវាប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១៤៤សេះ ខណៈទំហំម៉ាស៊ីន Wankel នៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ។

រំលឹកថាកាលពីឆ្នាំ២០២០ Mazda និយាយថារថយន្ត MX-30 ដែលប្រើម៉ាស៊ីនសាំងជាជំនួយគឺស្ថិតក្រោមការពិចារណា ដោយក្រោយមកក្រុមហ៊ុនក៏បានធ្វើឲ្យវាក្លាយជាគម្រោងការផ្លូវការនៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស៊េរីថ្មីៗច្រើនជាង ១០ ម៉ូដែល ត្រៀមបង្ហាញខ្លួននៅពិព័រណ៍រថយន្តក្នុងប្រទេសថៃ

[បរទេស] រថយន្តស៊េរីថ្មីចុងក្រោយចំនួនជាច្រើនម៉ូដែលត្រៀមដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីពិព័រណ៍ “ Motor Expo 2022” លើកទី ៣៩ ដែលនឹងប្រារព្ធឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងប្រទេសថៃ។ ខាងក្រោមនេះជាមូលដែរស៊េរីថ្មីដែលត្រៀមដាក់បង្ហាញ៖

  • Honda Civic Type R

  • Honda SUV e:Prototype

  • Hyundai Statgazer

  • Kia EV6 GT Line

  • Lexus RX

  • MG4

  • Subaru Forester

  • Suzuki Ertiga

  • Toyota GR Corolla

  • BMW 3 Series

  • Mercedes-Benz EQS 500

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic e:HEV ចេញលក់នៅម៉ាឡេស៊ី​ ជិះ១០០គ.ម ស៊ីប្រេងតែ ៤លីត្រ

[ទីផ្សារបរទេស] រថយន្ត Honda Civic ជំនាន់ទី១១ ប្រភេទ Hybrid គឺ Civic e:HEV បានប្រកាសចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសម៉ាឡេស៊ី ជាមួយតម្លៃប្រមាណ ៣៦ ៣៥០ដុល្លារ។

រថយន្តនេះមានប្រើប្រាស់ប្រព័ន្ធ Hybrid ដែលមានឈ្មោះថា Intelligent Multi-Mode Drive (i-MMD) ដែលមានរួមផ្សំដោយម៉ូទ័រអគ្គិសនីមួយ ជាមួយម៉ាស៊ីនសាំង ដោយប្រព័ន្ធ Hybrid នេះខុសពីប្រព័ន្ធ Hybrid ដទៃ ដោយម៉ាស៊ីនសាំងរបស់វាដើរតួជាអ្នកផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនី។

តាមការលើកឡើងរបស់ Honda ឲ្យដឹងថាវិធីសាស្ត្រនេះនឹងធ្វើឲ្យរថយន្តអាចបើកបរបានកាន់តែរលូន និងជួយឲ្យរថយន្តស្ទុះបានកាន់តែរំជើបរំជួលជាងមុន។ យ៉ាងណាក្ដីពេលបើកបរល្បឿនលឿន ម៉ាស៊ីនសាំងនឹងជួយចែករំលែកកម្លាំងដល់កង់រថយន្ត ជំនួសឲ្យការផ្ដល់ថាមពលតែទៅម៉ូទ័រអគ្គិសនី។

ម៉ូទ័រអគ្គិសនីរបស់ Civic e:HEV អាចផលិតកម្លាំងបាន ១៨១សេះ និងម៉ាស៊ីនសាំងមានចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤១សេះ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ រួមជាមួយប្រអប់លេខ E-CVT។

ចំពោះកម្រិតស៊ីប្រេងគឺមានប្រមាណ ៤លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ ដែលជាកម្រិតសន្សំសំចៃខ្ពស់ធៀបនឹង Civic RS ដែលស៊ីប្រេងប្រមាណ ៦,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Innova ជំនាន់ថ្មី បង្ហាញខ្លួនផ្លូវការ ភ្ជាប់មកជាមួយម៉ាស៊ីនស៊ីសាំងតិច Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត All NEW Toyota INNOVA ប្រភេទ MPV ៧ កៅអី ជាមួយតម្លៃលក់ចាប់ពី ២៦ ៦៥៤ ដុល្លារ ដល់ ៣៨ ៨៦៨ ដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

រថយន្តនេះបានប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៧៥៥ ម.ម ទទឺង ១ ៨៥០ ម.ម កំពស់ ១ ៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការចនានៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ រាងជាសំណាញ់ អមដោយចង្កៀងប្រភេទ LED ផ្នែកចំហៀងមានថាសកង់ទំហំ ១៨ អ៊ីញ ប្រភេទ alloy wheels និងផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED ផងដែរ។

រីឯនៅផ្នែកខាងក្នុងវិញ សម្រាប់​រថយន្ត Toyota Innova បានបំពាក់ជាមួយ​ដំបូល​កញ្ជក់ panoramic sunroof ទំហំធំ, កៅអីទំហំធំដែលអាចលៃតម្រូវបានដោយថាមពលអគ្គិសនីជាមួយនឹងកន្លែងដាក់ជើង, ភ្លើង LED mood lighting, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold។

បន្ថែមជាមួយជម្រើសអេក្រង់កម្សាន្តទំហំ ៩-១០អ៊ីញ និងអេក្រង់កសាន្តទំហំ ១០ អ៊ីញសម្រាប់អ្នកដំណើរជួរទី២។ លើសពីនេះ ផ្នែកខាងក្នុងក៏បានភ្ជាប់មកជាមួយកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 (TSS) ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ ​សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយរបៀបបើកបរចំនួន ៣ រៀប Eco, Normal និង Power Drive system ។
  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ​ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរ​បៀបបើកបរចំនួន ៤ រួមមាន EV, Eco, Normal និង Power Drive system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរនៅអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD ទើបវាយលុកចូលទីផ្សារប្រទេសអូស្ត្រាលីបានរយៈពេលពីរខែ ប៉ុន្តែបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរ។

ការចុះផ្សាយរបស់សារព័ត៌មាន Drive របស់អូស្ត្រាលី បង្ហាញថា រថយន្ត BYD ចំនួន ៨៩៩គ្រឿង បានចុះបញ្ជីនៅខែកញ្ញា និងខែតុលា ឆ្នាំ២០២២ ត្បិតថាក្រុមហ៊ុនមានលក់តែរថយន្ត Atto 3 តែមួយម៉ូដែលក្ដី។

លទ្ធផលនេះមានន័យថា BYD ជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរនៅអូស្ត្រាលី ពីក្រោយ Tesla ដែលកត់ត្រាការដឹកជញ្ជូនរថយន្ត ៧ ០៧៨គ្រឿង ប៉ុន្តែនាំមុខ MG និង Hyundai ជាដើម។

ពេលក្រឡេកមើលម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ BYD Atto 3 ស្ថិតនៅលេខបី ពីក្រោយ Tesla Model Y (៥៤៣៥គ្រឿង) និង Tesla Model 3 (១៦៤៣គ្រឿង) ប៉ុន្តែនាំមុខ MG ZS EV (ប្រមាណ ៣០០-៤០០គ្រឿង) និង Hyundai Kona Electric (១៨៤គ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Armada ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ខ្នាតធំ ឡើងថ្លៃជិត ១ ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំនៅសហរដ្ឋអាមេរិកបានធ្វើការប្រកាសពីការតម្លើងតម្លៃរបស់រថយន្ត Nissan Armada ស៊េរីឆ្នាំ ២០២៣ ដោយបច្នុប្បន្ននេះ​មានតម្លៃចាប់ពី ៥០ ៤០០ ដុល្លារ សម្រាប់ម៉ូដែល S 4×2 trim ឡើងថ្លៃ ៥០០ ដុល្លារ ។ ខណៈ ម៉ូដែល SV ឥឡូវនេះមានតម្លៃលក់ចាប់ពី ៥៤ ៩៥០ ដុល្លារ ឡើងថ្លៃដល់ ៨៨០ ដុល្លារ, ម៉ូដែល SL ឡើងថ្លៃ ៦១០ ដុល្លារ និងម៉ូដែល Platinum ឡើងថ្លៃ ៥២០ ដុល្លារ ដោយបានបន្ថែមមុខងារថ្មីនៅលើម៉ូដែលនីមួយៗផងដែរ។

គួរឲ្យដឹងថា សម្រាប់តម្លៃដែលបានរៀបរាប់ខាងលើមិនទាន់រាប់បញ្ចូលតម្លៃដឹកជញ្ជូនដែលមានតម្លៃ ១ ៦៩៥ ដុល្លារនោះទេ ដែលធ្វើឲ្យម្លៃរបស់រថយន្តប្រភេទ SUV ខ្នាតធំនេះមានតម្លៃសរុប ៥២ ​០៩៥ ដុល្លារ។ ទន្ទឹមនឹងនេះ តម្លៃគឺកើនឡើងដូចគ្នាសម្រាប់ម៉ូដែលនីមួយៗ ប្រសិនបើអតិថិជនជ្រើសរើសជម្រើស 4×4 drivetrain។

Nissan Armada ស៊េរីឆ្នាំ ២០២៣ ម៉ូដែល SV, SL, និង Platinum មានភ្ជាប់មកជាមួយលក្ខណៈពិសេស Amazon Alexa Built-in ដែលអាចស្តាប់ចម្រៀង ការប្រើបាស់ទូរស័ព្ទ និងប្រព័ន្ធជាច្រើនទៀតដោយគ្រាន់តែបញ្ជាដោយសំឡេង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងការបញ្ឆេះម៉ាស៊ីនពីចម្ងាយ ចង្កៀងកាត់អ័ព្ទខាងមុខប្រភេទ LED និងកញ្ចក់មើលក្រោយការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិជាមួយ នឹងសោរបិទឥបើកទ្វារក្រោយ និងដៃចង្កូតមានងារកំដៅជាស្តង់ដារទៀតផង។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Armada ស៊េរីឆ្នាំ ២០២៣ នៅតែប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ ៥,៦ លីត្រ ដែលអាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ និងមានសមត្ថភាពអូសសណ្តោងជាស្តង់ដារបានដល់ ៣ ៨៥៦ គីឡូក្រាម ។

ជាមួយគ្នានេះ នៅលើគេហទំព័ររបស់ Nissan USA នៅតែប្រើម៉ូដែលឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ម៉ូដែលឆ្នាំ ២០២៣ ត្រូវបានដាក់បង្ហាញរួចហើយ ចាប់តាំងពីការចេញអត្តបទនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតមិចដែរបើរថយន្ត Toyota GR Prius មានរូបរាងបែបនេះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Toyota បានដាក់បង្ហាញចេញជាផ្លូវការ Toyota Prius ថ្មី ជាមួយការរចនាម៉ូដបែបស្ព័រ ទំហំកាន់តែធំទំលាយ និងជម្រើសម៉ាស៊ីនថ្មី។ ខណៈពេលនេះ ក្រុមអ្នកឌីស្សាញ X-Tomi Design និង Theottle បានធ្វើការរចនារថយន្ត Toyota GR Prius ដោយមានការ​រចនា​​យ៉ាង​ទាក់ទាញសម្រាប់ការឌីស្សាញនីមួយៗ។

Theottle Design

សម្រាប់ Prius របស់ក្រុមហ៊ុនឌីស្សាញ X-Tomi Design មានការរចនាម៉ូដមួយចំនួនពី GR86 ប៉ុន្តែរូបរាងនៅដដែរ ដោយមានបំពាក់នៅប៉ាណាមុខដូចគ្នាទៅនឹងរថយន្ត GR86 ខណៈដែលកន្លែងផ្សេងទៀត ថាសកង់ ដុំហ្វ្រាំង និងរបាំងការពារភក់ខាងមុខគឺសុទ្ធតែយកមកពីរថយន្ត GR Corolla, ឡូហ្គោ GR, កាងជ្រែកខ្យល់​ខាង​មុខ, កាង spoilerខាង​ក្រោយ, និង​កាង​ចំហៀង​បែប​ស្ព័រ។

ការ​រចនា​របស់ Theottle ជាមួយ​នឹង​ការប្រើប្រាស់​តួ​រថយន្ត GR Corolla ទាំងស្រុងនៅ​លើ​មូលដ្ឋាន Prius។ ការរចនានៃផ្នែកខាងមុខដ៏ទាក់ទាញ និងប្លែកពីគេ ហើយរបាំងការពារភក់ខាងក្រោយ និងកាងចំហៀងដែលលាតសន្ធឹងត្រូវបានគូយ៉ាងល្អជាមួយនឹងរូបរាងដើមរបស់ Prius ។

អ្នករចនាទាំងពីរមិនបានលើកឡើងពីម៉ាស៊ីន GR Prius របស់ពួកគេនឹងត្រូវបានបំពាក់ដោយនោះទេ។ ប្រសិនបើ GR Prius នេះត្រូវបានផលិតមែន Toyota អាចនឹងបំពាក់ម៉ាស៊ីនពីរថយន្ត Toyota Crown ចំណុះ ២,៤ លីត្រ​ turbocharged ទំហំ ៤ ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣៤០ សេះ រួមទាំងម៉ាស៊ីនកូនកាត់ ​Hybrid ។

Toyota Prius 2023

ជាមួយគ្នានេះ ត្រូវបានគេនិយាយគួរអោយកត់សំគាល់ថា Prius ថ្មីគឺពិតជាមានកម្លាំងគ្រប់គ្រាន់សម្រាប់អ្វីដែលមានជាពិសេសនៅក្នុង Plug-in Hybrid Prime Guise ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនី អាចផលិតបានកម្លាំងបាន ២២០ សេះ ដែលតិចជាង GR86 ត្រឹម ៨ សេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែន Bugatti ទេ! ឡានដើរដោយថាមពលអ៊ីដ្រូសែន Hyperion XP-1 បង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Hyperion បានធ្វើការដាក់បង្ហាញគំរួរថយន្ត Hyperion XP-1 ដើរដោយថាមពលអ៊ីដ្រូសែនជាមួយនឹងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍។ ខណៈពេលនេះ បានបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Los Angeles Auto Show ។

Hyperion XP-1 នៅតែស្ថិតក្នុងទម្រង់គំរូ ហើយមិនមានការផ្លាស់ប្តូររចនាបថទេ បើប្រៀបធៀបទៅនឹងការ Renders ដែលយើងបានឃើញកាលពីជាង ២ ឆ្នាំមុន រួមទាំងតួខ្លួនដែលអាចលៃតម្រូវបានតាមរចនាប័ទ្មដូចរថយន្ត Bugatti ដែលគ្របដណ្ដប់ដោយបន្ទះសូឡា។

Hyperion XP-1 អាចបើកបរបានចម្ងាយ ១ ៦៣៥ គីឡូម៉ែត្រ នៅពេលដែលធុងកាបូនអ៊ីដ្រូសែនត្រូវបានសាកពេញ ដែលចំណាយពេលតិចជាង ៥នាទី។ ខ្សែថាមពលនេះរួមមានកោសិកាឥន្ធនៈអ៊ីដ្រូសែន (supercapacitors) ដែលជំនួសអាគុយ ភ្ជាប់ដោយប្រអប់លេខ ៣ វគ្គ និងម៉ូទ័រអគ្គិសនីចំនួន ៤ ប្រភេទ axial-flux electric motor ជាមួយប្រព័ន្ធបើកបរ all-wheel drive ។ ថាមពលរួមបញ្ចូលគ្នាមានកម្លាំងដល់​ទៅ ២ ០០០ សេះ​ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ២,២ វិនាទី និងល្បឿនអតិបរម៉ា ៣៥៦ គីឡូម៉ែត្រ/ម៉ោង ។

យោងតាមក្រុមហ៊ុន រថយន្ត Hyperion XP-1 មានទម្ងន់ ១ ០៣២ គីឡូក្រាម ដែលស្រាលជាងរថយន្តអគ្គិសនីភាគច្រើន ដោយសាររចនាសម្ព័ន្ធ Carbon និងប្រព័ន្ធ aluminum alloy suspension។

ដូចដែលត្រូវបានប្រកាសនៅឆ្នាំ ២០២០ ក្រុមហ៊ុន Hyperion ចង់ផលិតរថយន្ត XP-1 ចំនួន ៣០០ គ្រឿងនៅសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃត្រូវបានកំណត់នឹងប្រកាសនៅពេលក្រោយ។ គោលដៅដើមគឺសម្រាប់ការផលិតចាប់ផ្តើមនៅឆ្នាំ ២០២២ ប៉ុន្តែត្រូវបានពន្យារពេល។ កាល​ពី​ឆ្នាំ​មុន ​គំរូ​នៃ​រថយន្ត Hypercar ត្រូវ​បាន​គេ​សាកល្បង​នៅ​ទីក្រុង Las Vegas។ ជាមួយគ្នានេះ Hyperion កំពុងទទួលយកការកក់តាមរយៈទម្រង់ពិសេសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនផងដែរ។

គួរឲ្យដឹងថា ក្រៅពីរថយន្ត Hyperion XP-1 ក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធជំរុញអ៊ីដ្រូសែនដល់ក្រុមហ៊ុនផ្សេងទៀតបានប្រកាសស្ថានីយ៍ថាមពល “XF-7 Hyper: Fuel” ដោយប្រើបច្ចេកវិទ្យា NASA ដើម្បីចាក់ប្រេងទាំង FCEVs និង BEVs ។ ស្ថានីយ៍ក៏នឹងអាចផ្តល់ “ការគាំទ្របណ្តាញឧបករណ៍ប្រើប្រាស់សម្រាប់កម្មវិធីបន្ទាន់ និងថាមពលបម្រុង” ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+