ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីម៉ូដែល និងតម្លៃនៃ Rolls-Royce ជារង្វាន់ផ្តល់ជូនកីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីត

[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនបានធ្វើការផ្សព្ធផ្សាយ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះទៅលើប្រទេសអាហ្សង់ទីនក្នុងជុំទីមួយនៃពូល C នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ។ ដោយក្នុងនោះ ត្រូវបានគេនិយាយថា រាល់កីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីតទាំងអស់ទទួលបានរង្វាន់រថយន្តដ៏ប្រណិត Rolls-Royce ក្នុងម្នាក់ ១ គ្រឿងពីជ័យជំនះនេះ។

ចំពោះជ័យជំនះនេះបានយកឈ្នះបេះដូងប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីតទាំងមូល សូម្បីតែរាជទាយាទ Mohammed bin Salman បានស្នើឲ្យរៀបចំថ្ងៃឈប់សម្រាកដែលដាក់ជាថ្ងៃបុណ្យជាតិដើម្បីអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមបាល់ទាត់ប្រទេសអាហ្សង់ទីន ក្នុងនោះស្តេចនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman បានយល់ព្រមភ្លាមៗនៅគំនិតនេះ។

prince Mohammed bin Salman

មិនត្រឹមតែប៉ុណ្ណោះ ប្រភពជាច្រើនបានបង្ហាញថា ព្រះអង្គម្ចាស់ Mohammed bin Salman ក៏បានផ្តល់អំណោយដល់សមាជិកម្នាក់ៗនៃក្រុមជម្រើសជាតិរបស់ប្រទេសនេះនៅរថយន្តទំនើប Rolls-Royce ជារង្វាន់សម្រាប់ស្នាដៃដែលមិនធ្លាប់មានពីមុនមកក្នុងប្រវតិ្តសាស្រ្តបាល់ទាត់។ ហើយ ខាងក្រោមនេះជាម៉ូដែលរបស់ Rolls-Royce ដែលត្រូវផ្តល់ជូន៖

Rolls-Royce Phantom
  • Rolls-Royce Phantom ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៦៣ សេះ  និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ មានតម្លៃ ៤៦០​ ០០០ ដុល្លារ
  • Rolls-Royce Cullinan ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៥១ ២៥០ ដុល្លារ
  • Rolls-Royce Ghost ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៤៣ ០០០ ដុល្លារ។
Rolls-Royce Ghost

គួរបញ្ជាក់ផងដែរថា ទោះបីជានៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ ហើយសម្រាប់ព័ត៌មានខាងលើនៅតែជាអាថ៌កំបាំង ប៉ុន្តែសម្រាប់ប្រទេសអ្នកមានដូចជាអារ៉ាប៊ីសាអូឌីត រឿងនេះនឹងអាចកើតឡើងជាការពិតក៏ថាបាន៕

Rolls-Royce Cullinan
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ដំបូងរបស់ Ferrari លក់តម្លៃរហូតដល់ ៣៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានប្រកាសតម្លៃសម្រាប់រថយន្ត SUV របស់ខ្លួន ដែលតម្លៃគឺពិតជាថ្លៃដូចការរំពឹងទុកមែន ពោលមានតម្លៃចាប់ពីប្រមាណ ៣៧៩ ៦៥៨ដុល្លារ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ជាតម្លៃដែលខ្ពស់ជាងគូប្រជែងដូចជា Lamborghini Urus និង Aston Martin DBX ជាដើម។

ទោះជាថ្លៃយ៉ាងណា ប៉ុន្តែគេរំពឹងថារថយន្ត Purosangue នឹងទទួលបានលទ្ធផលលក់ល្អដោយសារជា SUV ដែលមានអតិថិជនជាច្រើនទន្ទឹងរង់ចាំ។ រថយន្តនេះប្រើប្រាស់ម៉ាស៊ីន V12 អាចផលិតកម្លាំងបាន ៧១៥សេះ ជាមួយប្រព័ន្ធបើកបរវិលកង់បួន និងប្រអប់លេខ៨វគ្គ។

កញ្ចប់ម៉ាស៊ីនខាងលើនេះ អាចឲ្យរថយន្ត Ferrari Purosangue ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងមានល្បឿនអតិបរមា ៣១០គ.ម/ម៉។

គួរដឹងថា Ferrari នឹងផលិតរថយន្ត Purosangue តែប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយរថយន្តនេះទំនងជានឹងត្រូវបិទលែងទទួលការកក់ បន្ទាប់ពីទទួលបានការកក់ជាច្រើនសន្ធឹកសន្ធាប់រួចមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អបអរសាទរ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត MG សាខាផ្លូវ៦០ម៉ែត្រ (MG 60M)

នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មីសាខា ៦០ម៉ែត្រ។ MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។ យោងតាមភាពរីកចម្រើនរបស់ខ្លួន អឹមជី ខេមបូឌា (MG Cambodia) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើបដែលមានកម្ពស់២ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុខភាព និងទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៏នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជាបានមានប្រសាសន៏ថា “ថ្ងៃនេះខ្ញុំពិតជារំភើប និងរីករាយជាខ្លាំង ចំពោះការបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ៦០ម៉ែត្រ។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិកូវិដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើងនៅគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។ នាពេលអនាគត យើងសង្ឃឹមថានឹងមានសាខាថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិតនិងស្មោះស្ម័គ្រជាមួយឆន្ទៈក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង។” ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ដៃគូរហិរញ្ញវត្ថុជាច្រើនដែលផ្តល់លក្ខខ័ណ្ឌកម្ចីដ៏ល្អនិងងាយស្រួលដល់អតិថិជន MG។

លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia

ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយនៃទំនៀមទំលាប់ខ្មែរ រួមមានដូចជា ការរាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និងកម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីផ្តល់បន្ថែមនូវភាពរីករាយក្នុងពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងនៅ ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនMG មាន៣សាខា:

  • សាខាទី១ ស្ថិតលើផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពានអាកាស៧មករា)។
  • សាខាទី២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
  • សាខាទី៣ មជ្ឃមណ្ឌលថែរទាំ និងជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

General Motors រំពឹងរកបាន ៥០ពាន់លានដុល្លារ ពីឡានអគ្គិសនីត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors ជឿជាក់ថាខ្លួនអាចបង្កើតប្រាក់ចំណូលបានជាង ៥០ពាន់លានដុល្លារ ពីការលក់រថយន្តអគ្គិសនីតែមួយមុខនៅក្នុងឆ្នាំ២០២៥។

ត្បិតថា GM ពេលនេះមានរថយន្តអគ្គិសនីតែបួនជម្រើសដែលលក់លើទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងប្រកាសចេញលក់រថយន្តថ្មីៗជាច្រើនទៀតនៅឆ្នាំខាងមុខ រួមមានរថយន្ត Chevrolet Silverado, Blazer និង Equinox រួមទាំងរថយន្ត GMC Hummer SUV និង Cadillac Celestiq ខណៈដែលក្រុមហ៊ុន Buick ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

General Motors អះអាងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចស្វែងរកប្រាក់ចំណេញបានសមរម្យនៅត្រឹមឆ្នាំ២០២៥ ដែលកម្រិតនៃប្រាក់ចំណេញអាចនឹងស្មើគ្នាទៅនឹងរថយន្តប្រើម៉ាស៊ីនប្រេងសាំង។

ប្រាក់ចំណូល ៥០ពាន់លានដុល្លារនេះ នឹងជាចំណែកមួយនៃប្រាក់ចំណូលរំពឹងទុកសរុបរបស់ General Motors នៅក្នុងឆ្នាំ២០២៥ ដែលរំពឹងថានឹងទទួលបានប្រាក់ចំណូល ២២៥ពាន់លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Tesla Cybertruck ទទួលបានការកុម្ម៉ង់ ១,៥លានគ្រឿង

[ទីផ្សារបរទេស] ផ្អែកតាមវិបសាយតាមដានមួយ បានឲ្យដឹងថារថយន្ត Tesla Cybertruck បានទទួលការកុម្ម៉ង់ទិញរហូតដល់ ១,៥លានគ្រឿងហើយ ដែលនេះជាចំនួនមហាសាលមួយ ត្បិតថារថយន្តនេះបានបន្តពន្យារពេលចេញលក់ច្រើនលើកច្រើនសាក្ដី។

រថយន្ត Cybertruck ត្រូវបានរំពឹងថានឹងចូលរោងចក្រផលិតនៅចុងឆ្នាំ២០២៣ ដែលយឺតជាងកាលបរិច្ឆេទនៃការផលិតដំបូងរយៈពេលពីរឆ្នាំ។

កាលពីខែសីហា មានការឲ្យដឹងថា Cybertruck នេះទទួលបានការកុម្ម៉ង់សរុប ១,២លានគ្រឿង ហើយក្នុងពេលបីខែប៉ុណ្ណោះ មានការកុម្ម៉ង់បន្ថែម ៣០ម៉ឺនគ្រឿង។

ជាមួយការតម្កល់ប្រាក់ ១០០ដុល្លារ ដើម្បីកុម្ម៉ង់ មានន័យថា Tesla មានទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ បានពីការកុម្ម៉ង់ ប៉ុន្តែទឹកប្រាក់អាចប្រគល់ជូនអតិថិជនវិញ។ គួរដឹងចំនួនកុម្ម៉ង់នេះមិនមានន័យថាជាចំនួនលក់ជាក់ស្ដែងនោះទេ ព្រោះថាអតិថិជនមួយចំនួនអាចនឹងលុបចោលការកុម្ម៉ង់វិញ។

គូប្រជែងខ្លាំងធំរបស់ Cybertruck គឺរថយន្ត F-150 Lightning ដែលគូប្រជែងនេះទទួលបានការឡើងថ្លៃពីរលើកមកហើយចាប់តាំងពីប្រកាសចេញលក់ក្នុងឆ្នាំនេះ កើនពីតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ឡើងមកដល់ចាប់ពី ៥១ ៩៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញឡានអគ្គិសនីសុទ្ធ Ford Tourneo ប្រភេទ Van សាកថ្មម្តងជិះបានជិត ៤០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Tourneo ស៊េរីថ្មី ដែលជាប្រភេទ Van អគ្គិសនីសុទ្ធ ដែលមានម៉ូដែលជាច្រើនសម្រាប់ជ្រើសរើសរួមមាន Active, flashy Sport, និង Titanium X នៅក្នុងទីផ្សារអឺរ៉ុបជាមួយការដឹកជញ្ជូនចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៣ ។

Ford Tourneo ស៊េរីថ្មី ផ្អែកលើស្ថាបត្យកម្មថ្មីដែលផ្តល់ឲ្យរថយន្តមានកម្ពស់ទាប។ ឥឡូវនេះក៏មានបំពាក់ប្រព័ន្ធ independent rear suspension ខាងក្រោយជាស្តង់ដារផងដែរ ដែលផ្តល់នៅការបើកបរកាន់តែប្រសើរឡើង នេះបើយោងតាមក្រុមហ៊ុន Ford ។ លើសពីនេះ អតិថិជនក៏​អាច​ជ្រើស​រើស​ប្រវែង​គន្លាតកង់មុខក្រោយវែងជាស្ដង់ដារផងដែរ។

ចំពោះនៅខាងក្នុង Tourneos មានការរចនាប្រកបដោយផាសុកភាពជាមួយកៅអី ៣ ជួរសម្រាប់អ្នកមនុស្ស ៨ ​នាក់ ដល់ ៩ នាក់។ ក្នុងនោះ កៅអី​ជួរ​ទី​ ២ និង​ទី​​ ៣​ ​​អាច​បញ្ជាបានតាម​តម្រូវការ​របស់​អ្នក​ដំណើរ។ បន្ថែមពីនេះ បានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Sync 4 ជាមួយនឹងលក្ខណៈពិសេសដែលមានដូចជាដំបូលកញ្ចក់បែប Panoramic និងឧបករណ៍បំពងសំឡេងម៉ាក B&O ចំនួន ១៤ ចំនុចជាដើម។

រថយន្តអគ្គិសនី Ford Tourneo ស៊េរីថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះផ្គបដោយអាគុយទំហំ ៧៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានមុខងារសាកថ្មល្បឿនលឿន DC ដោយសាកបាន ១៥% ដល់ ៨០% ប្រើពេល ៤១ នាទី។ មិនត្រឹមតែប៉ុណ្ណោះ​ ក៏បានបន្ថែមនៅជម្រើសប្រព័ន្ធ Plug-in Hybrid ទៀតផង។

អ្វីដែរកាន់តែពិសេសនោះ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់បច្ចេកវិទ្យា Pro Power Onboard មានថាមពល ២,៣ គីឡូវ៉ាត់ ដូចទៅនឹងភីកអាប់អគ្គិសនី Ford F-150 Lightning ដែលមានថាមពលដល់ទៅ ៩,៦ គីឡូវ៉ាត់ ។ លើសពីនេះ មានសមត្ថិភាពអូសសណ្តោងបានរហូតដល់ ២ ០០០ គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus Territory ២០២៣ បំពាក់ម៉ាស៊ីនកូនកាត់ Mild-hybrid តម្លៃតែ ៣ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus Territory ស៊េរីឆ្នាំ ២០២៣ ថ្មីប្រភេទ SUV ដែលមានមូលដ្ឋានដូចទៅនឹងភីកអាប់ Maxus T90 ជាមួយតម្លៃលក់ជាផ្លូវការចាប់ពី ៣៦ ៣៨០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

ការ​រចនា​ផ្នែក​ខាង​ក្រៅ​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ធុន​ ដោយមានប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅឆ្នូតពណ៌ទឹកក្រូចអបដោយចង្កៀងមុខប្រភេទ LED ខណៈ​ដែល​នៅ​ផ្នែក​ខាង​ចំហៀងមានថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ដល់ ២០ អ៊ីញ និងផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED ផងដែរ។

រីឯនៅខាងក្នុងវិញ មានកៅជម្រើស ៥ កៅអី​ ដល់ ៧ កៅអី និងបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ។ ក៏បានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដាដូចជា កៅអីអ្នកបើកបរដែលអាចលៃតម្រូវតាមថាមពលបានអគ្គិសនី ៨ ទិសដៅ កៅអីអ្នកដំណើរខាងមុខដែលអាចលៃតម្រូវបាន ៤ ទិសដៅមុខងារកំដៅ ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួណ ១២ ចំនុច  ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៣ តំបន់ ដំបូលកញ្ចក់បែប Panoramic sunroof និងកន្លែងសាកកម្លាំង ២២០ វ៉ុល។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Maxus Territory ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Mild-hybrid ចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់។ លើសពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធ ATS 2.0 system ដែលមានរបៀបបើកបររហូតដល់ ១០ របៀប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ចេញគំរូឡានស្ព័រអគ្គិសនី FNR-XE Concept គ្រោងផលិតសម្រាប់ប្រទេសចិន

[បរទេស] ​ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី FNR-XE concept គឺជារថយន្តស្ព័រដែលមានទ្វារ ៤ រូបរាងថ្មីជាមួយការរចនាដ៏ស្វាហាប់ និងទាន់សម័យគ្រោងត្រូវបានផលិតសម្រាប់ប្រទេសទីផ្សារប្រទេសចិន។

សម្រាប់ការរចនាគម្របម៉ាស៊ីនត្រូវបានរចនារាងកោងចុះជាប់ដោយសំណុំចង្កៀងមុខប្រភេទ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងមានឡូហ្គោនៅចំកណ្តាលនៅពីលើប៉ាណាបិទជិត ខណៈពេលចង្កៀងខាងក្រោយមានការឌីស្សាញដូចគ្នាទៅនឹងផ្នែកខាងមុខផងដែរ។

គួរឲ្យដឹងថា នៅក្នុងកម្មវិធីសម្ពោធ FNR-XE ដែលជាផ្នែកមួយនៃ GM’s China Tech Day 2022 នៅទីក្រុងសៀងហៃ គឺដើម្បីបង្ហាញពីទិសដៅនៃការរចនានៃរថយន្តអគ្គិសនីរបស់ Chevrolet នាពេលអនាគត និងការដាក់បង្ហាញអំពីផលិតផលអគ្គិសនីដែលតភ្ជាប់នូវរចនាជាមួយនឹងទីផ្សារប្រទេសចិន។

ក្នុងនោះក្រុមហ៊ុន GM បាននិយាយអំពីវា ដោយបានពណ៌នា FNR-XE ថាត្រូវបានផលិតជាចម្បងសម្រាប់ប្រទេសចិន ប៉ុន្តែមិនបានបដិសេធចំពោះការលក់នៅក្នុងទីផ្សារផ្សេងទៀតនោះទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន GM បានបញ្ជាក់ថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ១៥ ម៉ូដែលនៅគ្រប់ម៉ាករបស់ខ្លួននៅឆ្នាំ ២០២៥ ដែលនីមួយៗផ្អែកលើបច្ចេកវិទ្យាអាគុយ Ultium battery technology ។ ក្នុងនោះ រថយន្ត Cadillac Lyriq SUV បានប្រើប្រាស់អាគុយនេះរួចហើយ។ ខណៈដែលម៉ូដែលផ្សេងទៀតដែលនៅក្នុងប្រទេសចិន រួមមាន Buick Envista និង Electra នឹងមកដល់សហរដ្ឋអាមេរិក ហើយក៏ត្រូវបើកបរសាកល្បងរួចហើយផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Chevrolet ហើយអតិថិជន Chevrolet ប្រហែលជាត្រូវរង់ចាំរថយន្តអគ្គិសនីថ្មីរបស់ខ្លួនវាយលុកទីផ្សាររហូតដល់ប្រហែល ១ ឆ្នាំចាប់ពីពេលនេះតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី មានលក់ជាលើកដំបូងនៅអូស្ត្រាលី តម្លៃខ្ទង់ ៦ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន LDV បានប្រកាសចេញលក់រថយន្តអគ្គិសនីថ្មីសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះមានរថយន្តភីកអាប់អគ្គិសនីម៉ូដែល eT60 ដែលជាភីកអាប់អគ្គិសនីដំបូងសម្រាប់អូស្ត្រាលី។

រថយន្ត eT60 នេះប្រើប្រាស់អាគុយចំណុះ ៨៨,៥៥kWh ដែលប្រើពេល៩ម៉ោង ដើម្បីសាកភ្លើងពេញ ដោយប្រើដុំសាកធម្មតា ឬប្រើពេល ៤៥នាទី ដើម្បីសាកភ្លើងពី ២០% ឡើងដល់ ៨០% ពេលប្រើដុំសាក​ល្បឿន​លឿន។​

អាគុយនេះល្មមសម្រាប់ការបើកបរបានចម្ងាយ ៣៣០គីឡូម៉ែត្រ និងអាចផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៧៤សេះ ហើយរថយន្តនេះក៏មានមុខងារសាកអាគុយពេលជាន់ហ្វ្រាំងផងដែរ។

មុខងារសុវត្ថិភាពសំខាន់ៗដែលមានមកជាស្តង់ដារលើរថយន្ត eT60 នេះរួមមានពោងសុវត្ថិភាពមុខ ក្រោយ និងនៅផ្នែកចំហៀង, កាមេរ៉ាមើលក្រោយ, មុខងារ electronic stability control with emergency braking assist, មុខងារ hill start assist, roll movement intervention និងមុខងារ hill descent control។

តម្លៃក្នុងស្រុកសម្រាប់រថយន្តភីកអាប់អគ្គិសនី eT60 នេះមានចាប់ពីប្រមាណ ៦១ ៥០០ដុល្លារ ដោយមានមកជាមួយនូវការធានារយៈពេល៥ឆ្នាំ ឬចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ និងការធានាលើអាគុយ ៨ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mitsubishi Triton ឆ្នាំ២០២៤ ប្រទះឃើញបើកសាកល្បងនៅអូស្ត្រាលី

[ទីផ្សារបរទេស] រថយន្ត Mitsubishi Triton ស៊េរីឆ្នាំ២០២៤ បានបង្ហាញវត្តមានលើដងផ្លូវនៃប្រទេសអូស្ត្រាលី ក្នុងការបើកបរសាកល្បងដ៏សម្ងាត់មួយ ដើម្បីធ្វើតេស្តលើចំណុចបច្ចេកទេសមួយចំនួន។

អូស្ត្រាលីគឺជាទីផ្សារធំមួយសម្រាប់រថយន្ត Mitsubishi Triton ហើយទីផ្សារនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរថយន្ត។ យ៉ាងណាក្ដី គេមិនច្បាស់ថាមានរថយន្ត Triton ស៊េរីថ្មីប៉ុន្មានដែលមាននៅអូស្ត្រាលី ឬធ្វើតេស្តនៅទីតាំងណាខ្លះនោះទេ។

ត្បិតថាព័ត៌មានលម្អិតនៅមិនទាន់បង្ហាញ ប៉ុន្តែការធ្វើតេស្តនៅអូស្ត្រាលី ទំនងជាមានបញ្ចូលការធ្វើតេស្តបើកបរលើផ្លូវធម្មតា និងការបើកបរលើផ្លូវពិបាក រួមទាំងការធ្វើតេស្តអូសសណ្ដោង និងដឹកទំនិញផងដែរ។

ក្រុមហ៊ុន Mitsubishi Australia មិនបាននិយាយអ្វីពីការប្រកាសចេញរថយន្ត Triton ជំនាន់ថ្មីនោះទេ ប៉ុន្តែការចុះផ្សាយកន្លងមកឲ្យតម្រុយមកថារថយន្តនេះអាចនឹងបង្ហាញវត្តមាននៅឆមាសដំបូងនៃឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+