ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD Tang DM-I ប្រភេទ​ plug-in hybrid តម្លៃខ្ទង់ ៤មុឺនដុល្លារ នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត និង​ BYD Tang DM-I ប្រភេទម៉ាស៊ីន​ plug-in hybrid ជាមួយនឹងតម្លៃលក់ចាប់ពី ៤០ ៩៧៤ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនា រថយន្ត BYD Tang DM-i នៅតែរក្សារចនាប័ទ្មដើមរបស់ BYD Tang ដែលមានប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ផ្តល់នៅភាពប្រណីត អបដោយចង្កៀងមុខ LED និងចង្កៀងក្រោយប្រភេទ LED រាងជាក្រញ៉ាំនាគ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

នៅខាងក្នុងកាប៊ីន កុងសូលកណ្តាលត្រូវបានតុបតែថ្មី និងឡូហ្គោអក្សរ “BUILD YOUR DREAMS” ត្រូវបានបន្ថែមទៅផ្នែកខាងមុខរបស់អ្នកដំណើរផងដែរ។ កុងទ័រព័ត៌មាន LCD ពេញលេញ និងអេក្រង់កំសាន្តកណ្តាលទំហំធំ ភ្ជាប់ជាមួយប្រព័ន្ធឆ្លាតវៃ DiLink3.0 ចុងក្រោយបង្អស់របស់ BYD, ប្រព័ន្ធ OTA, ឧបករណ៍បំពងសំឡេងម៉ាក Dynaudio និងប្រព័ន្ធជំនួយការបើកបរ DiPliot driver assistance function ផងដែរ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ turbocharged មានកម្លាំង ៦០៦ សេះ និងកម្លាំងរមួល ៨២៤ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ២៥២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចាប់ដៃ LG សងរោងចក្រផលិតអាគុយតម្លៃ ៤,៤ពាន់លានដុល្លារនៅអាមេរិក ដើម្បីវាយលុកទីផ្សារឡានអគ្គិសនី

ក្រុមហ៊ុន Honda កំពុងរៀបចំសម្រាប់ការវាយលុកលើការចេញលក់នូវម៉ូឌែលរថយន្តអគ្គិសនីនាទសវត្សរ៍ក្រោយ ដែលបង្កើតឱ្យមានតម្រូវការសម្រាប់ប្រភពអាគុយបន្ថែមទៀត។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានស្វែងរកដៃគូរសហការក្នុងការផលិត ដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ក្នុងការសាងសងរោងចក្រផលិតអាគុយថ្មីនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពប្រចាំឆ្នាំ ៤០ជីហ្គាវ៉ាត់ បន្ទាប់ពីការវិនិយោគចំនួន ៤,៤ ពាន់លានដុល្លារ។

កញ្ចប់អាគុយលីចូម-អ៊ីយ៉ុងដែលនឹងត្រូវបានផលិតនៅក្នុងរោងចក្រនឹងត្រូវបានប្រើទាំងស្រុងទៅលើរថយន្ត Honda និង Acura អគ្គិសនី ដែលផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើង ដើម្បីធានាដល់ការផ្គត់ផ្គង់ទាន់ពេលវេលា។

Honda និង LG បានប្រកាសថាការបណ្តាក់ទុនរួមគ្នាថ្មីរបស់ពួកគេត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០២២ នេះ ទោះបីជាទីតាំងពិតប្រាកដនៃរោងចក្រនៅសហរដ្ឋអាមេរិកមិនទាន់ត្រូវបានបង្ហាញជាក់លាក់នៅឡើយក៏ដោយ ប៉ុន្តែការសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ និងការផលិតនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមស្ថាប័ត្យកម្មចំនួន ៣ ដែលនឹងផ្តល់ដល់ម៉ូឌែលរថយន្តអគ្គិសនី ៣០ម៉ូឌែល ដែលនឹងត្រូវបង្ហាញខ្លួននៅត្រឹមឆ្នាំ២០៣០ ត្រូវបានបញ្ជាក់រួចហើយ ហើយ Honda e: Architecture គឺនឹងត្រូវបានប្រើប្រាស់ជាមួយអាគុយដែលផលិតនៅក្នុងរោងចក្រថ្មីនេះ។ សរុបមក Honda ចង់ឱ្យការផលិតរថយន្តអគ្គិសនី ប្រចាំឆ្នាំរបស់ខ្លួននៅអាមេរិកខាងជើងឈានដល់ ៧៥០ ០០០-៨០០ ០០០គ្រឿងនៅត្រឹមឆ្នាំ ២០៣០។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះ លោក Youngsoo Kwon នាយកប្រតិបត្តិនៃ LG Energy Solution បាននិយាយថា “ការបណ្តាក់ទុនរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Honda ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺជាកិច្ចការដ៏សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តរយៈពេលមធ្យមរបស់យើងក្នុងការលើកកម្ពស់អគ្គិសនីក្នុងល្បឿនលឿន នៅលើទីផ្សារអាមេរិកខាងជើងដែលកំពុងរីកចម្រើន”។ ខណៈដែលលោក Toshihiro Mibe នាយកប្រតិបត្តិ និងជានាយកតំណាងក្រុមហ៊ុន Honda បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្ត “ប្តេជ្ញាចិត្តចំពោះការទិញអាគុយ សម្រាប់រថយន្តអគ្គិសនីដែលផលិតនៅក្នុងស្រុក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Mercedes-Benz S-Class មកពីកូរ៉េមួយនេះ មានលក្ខណៈពិសេសអ្វីខ្លះ? (មានវីដេអូ)

Genesis G90 បានជាប់ឈ្មោះជារថយន្ត Sedan ខ្នាតធំប្រណីតរបស់កូរ៉េខាងត្បូង ដែលមានភាពទំនើប និងការឌីហ្សាញរូបរាងស្អាត អាចប្រជែងជាមួយនឹងរថយន្តអាល្លឺម៉ង់បាន ជាពិសេសគឺ Mercedes-Benz S-Class តែម្តង។ ថ្មីៗនេះដែរ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ ក៏បានបង្ហាញខ្លួនជាផ្លូវការ ដូច្នេះថ្ងៃនេះ ក្រុមការងារ ខេមបូ អូតូ សូមលើនូវលក្ខណៈពិសេសទាំង ៥យ៉ាងដែលមាននៅលើរថយន្តដ៏ប្រណិតរបស់កូរ៉េមួយនេះមកបង្ហាញជូនបងប្អូនទាំងអស់គ្នា។

ការរចនាផ្នែកខាងក្រៅ

បើនិយាយពីការឌីហ្សាញរូបរាងផ្នែកខាងក្រៅរបស់វា រថយន្ត Genesis G90  ស៊េរីឆ្នាំ២០២៣ ប្រើសំណុំចង្កៀងមុខ LED រាងស្លីម ២ ឈ្នូត ដោយក្នុងនោះវាដើរតួជាអំពូលបំភ្លឺពេលថ្ងៃ, ស៊ីញ៉ូ, ភ្លើងកូត និង ភ្លើងហ្វា ហើយបំពាក់ប៉ាណាមុខរាងជាគ្រាប់ពេជ្រ ទៀតផង។

ងាកមកមើលផ្នែកចំហៀងវិញ វាមានបំពាក់យ៉ាន់កង់ទំហំដល់ ២០អ៊ីញ អមជាមួយនឹងកញ្ចក់ក្តោបអូតូ ហើយមានមុខងារ Blind-spot និងប្រើដៃទ្វារលិបចេញចូល ផងដែរ។

ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាក៏នៅតែបន្តប្រើការឌីហ្សាញស្តុបបែប ២ ឈ្នូត បុន្តែលាតកាត់ពេញផ្ទៃខាងក្រោយរថយន្តតែម្តង មើលទៅពិតជាទាក់ទាញមែនទែន ទោះបីជាមើលពីចម្ងាយក្តី។

សូមបញ្ជាក់ថា រថយន្តនេះមានប្រវែងតួខ្លួន ៥ ២០០មីលីម៉ែត្រ ទទឹង ១ ៩០០មីលីម៉ែត្រ កម្ពស់ ១ ៤០០មីលីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ១០០មីលីម៉ែត្រ។

ការរចនាផ្នែកខាងក្នុង

ចូលទៅមើលផ្នែកខាងក្នុងវិញ រថយន្ត Genesis G90  ស៊េរីឆ្នាំ២០២៣ បានរៀបចំយ៉ាងប្រណីត​ និង Premium មែនទែន ដោយក្នុងនោះវាបានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន។

បន្ថែមពីនេះ វាក៏មាន Option ពិសេសៗមួយចំនួនទៀត រួមទាំង ដំបូលកញ្ចក់វែង panoramic sunroof, ទ្វារចុចបិទ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសំឡេង Bang & Olufsen audio system និង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ជាដើម។

ក្រៅពីនោះ មុខងារថ្មីមួយទៀតត្រូវបានដាក់លើ Genesis ឆ្នាំ២០២៣ គឺ Digital Key 2 ដែលនឹងដោះសោររថយន្តដោយស្វ័យប្រវត្តិ នៅពេលម្ចាស់ដើរចូលទៅជិត។

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ ក៏មិនចាញ់រថយន្តអាល្លឺម៉ង់ប៉ុន្មានដែរ ដោយក្នុងនោះរួមមានទាំង​ 

  • ពោងសុវត្ថិភាពចំនួន ៩គ្រាប់, 
  • ប្រព័ន្ធជំនួយ និងរក្សាគន្លងផ្លូវអោយបានត្រឹមត្រូវ
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅកញ្ចកចំហៀង ពេលមានឧបសគ្គកមកកៀរ ងាយស្រួសសម្រាប់ការវ៉ាជែងផ្សេងៗ
  • ប្រពន្ធដាស់តឿនអ្នកបើកបរពេលងងុយគេង
  • ប្រពន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវិត្ត ក្នុងលក្ខណអ្នកបើកបរបាត់បង់ម្ចាស់ការ 
  • និង ប្រព័ន្ធកាំមេរ៉ា ៣៦០ដឺក្រេ ផងដែរ។

ថាមពលម៉ាស៊ីន

សូមបញ្ជាក់ថា រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ នេះផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងក្រោយមកស្តង់ដារ ខណៈម៉ាស៊ីនមួយទៀតមានចំណុះ ៣,៥លីត្រ supercharged ទំហំ ៦ស៊ីឡាំង និងមានកម្លាំង ៤០៩សេះ។ ​ចំពោះកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺ ១២លីត្រ/១០០គីឡូម៉ែត្រ។

បើនិយាយពីសន្ទុះល្បឿនវិញ រថយន្តនេះអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤,៧ វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

តម្លៃ

រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ នឹងមានតម្លៃចាប់ពីខ្ទង់ ៨៨ ៤០០ដុល្លារ នៅលើសហរដ្ឋអាមេរិក ដែលជាការឡើងថ្លៃដល់ខ្ទង់ ១០ ០០០ បើប្រៀបធៀបទៅនឹងម៉ូដែល G90 ស៊េរីឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Wuling Hongguang MINIEV ប្រភេទបើកដំបូល គ្រោងនឹងបង្ហាញជាផ្លូវការនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling Motors បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Wuling Hongguang MINIEV Convertible Edition ដែលជារថយន្តអគ្គិសនីខ្នាតតូចពិសេសបើកដំបូល ជាមួយការបញ្ជាទិញជាមុន មុនពេលបង្ហាញខ្លួនក្នុងប្រទេសចិននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២។

រថយន្តអគ្គិសនី Wuling Hongguang MINIEV Convertible Edition មានប្រវែងតួខ្លួនសរុប ៣ ០៥៩ ម.ម ទទឹង ១ ៥២១ ម.ម កំពស់ ១ ៦១៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ។ រថយន្តនេះផ្តោតលើការរចនាសម្រាប់នារី ដែលផ្តល់នូវភាពទាន់សម័យ លេចធ្លោជាមួយនឹងតួខ្លួនតូច ដោយមានបំពាក់ដោយប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខរាងអក្សរ Y, ឡូហ្គោ Wuling នៅចំកណ្តាល និងថាសកង់ទំហំធំ។

រីឯនៅផ្នែកខាងក្នុងវិញរប់សម៉ូដែលពិសេសនេះ​ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD, ដៃចង្កូតប្រភេទប្រភេទ ២ប្រឡោះ មានភ្ជាប់ដោយប៊ូតុងមុខងារ និងចង្កឹះលេខអេឡិចត្រូនិចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៤០​ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ២០០​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងជម្រើសអាគុយលីចូមទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 ឈរលើកំពូលតារាង ​ជា​រថយន្ត​ដែល​មាន​ការ​ស្វែងរក​ច្រើន​បំផុត​នៅលើ Google ដល់ទៅ ២២,៥៣ លានដង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ Confused.com បានធ្វើការវិភាគលើទិន្នន័យស្វែងរករបស់ Google ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយចង់ស្វែងយល់ថាតើរថយន្តប្រភេទណាដែលពេញនិយមបំផុតនៅលើសកលលោក។ ខាងក្រោមនេះជារថយន្តទាំង ១០ ដែលមានការចុចស្វែងរកច្រើនជាងគេនៅ Google៖

១)​ Audi R8 ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ២២,៥៣ លាន​ដង

២) Lamborghini Urus ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ២០,០៦ លានដង

៣) BMW i8 ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១៨,៤៣ លានដង

៤) Toyota Supra ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១៧,២៦ លានដង

៥) Ford Mustang ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១៦,៦៥ លានដង

៦) Nissan GT-R ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១៥,៥៤ លានដង

៧) Porsche 911 ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១៥,៤៨ លានដង

៨) Lamborghini Aventador ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១១,៥៥ លានដង

៩) Bugatti Chiron ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ១០,៩៨ លានដង

១០) Lamborghini Huracan ត្រូវ​បាន​គេចុច​ស្វែង​រកនៅលើ Google ៨,៤ លានដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! បុរសម្នាក់បើកឡានភីកអាប់អគ្គិសនីចូលទឹកមិនញញើត (មានវីដេអូ)

[ទីផ្សារបរទេស] Rivian R1T គឺជារថយន្តភីកអាប់អគ្គិសនីដ៏ពិសេសមួយ ដោយវាមានបំពាក់បច្ចេកវិទ្យាទំនើបៗ​ជាច្រើន ហើយ​ថែម​ទាំងមាន​សមត្ថភាពខ្លាំង​ខាងបើកបរផ្លូវពិបាក (Off-Road) ថែមទៀតផង។ ម្ចាស់រថយន្ត R1T មួយរូប នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​តេស្តរថយន្តរបស់ខ្លួន ដើម្បីដឹងថា​វាមានសមត្ថភាពលុយទឹកខ្លាំងកម្រិតណា ដោយគាត់បានប្រើរថយន្តនេះ​អូសទូកចូលទៅក្នុងទឹក។

ម្ចាស់រថយន្តដែល​ប្រើគណនី YouTube ឈ្មោះថា Rivvit បានបកស្រាយថា ៖ “នៅពេលដែលខ្ញុំដឹងថា​រថយន្ត R1T អាចលុយ​ទឹក​បាន​ជម្រៅ​ជាង ១ម៉ែត្រនោះ ខ្ញុំ​ក៏​ឆ្ងល់ថា​តើខ្ញុំ​អាច​អូស​ទូករបស់ខ្ញុំចូលក្នុងទឹកនៃបឹង Bear Lake បាន​ឬ​យ៉ាង​ណា។” តាមរយៈវីដេអូដែលបានបង្ហាញ ឃើញថារថយន្ត R1T នេះអាចបើកលុយទឹកក្នុងជម្រៅ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

តាមការរៀបរាប់ក្រោមវីដេអូបានឲ្យដឹងថា ដើម្បី​អូសទូកចូលក្នុងទឹក ជាធម្មតា​គេប្រើប្រាស់រថយន្តដែល​មាន​កម្លាំង​ខ្លាំង ឬ​ប្រើ​ប្រាស់​ត្រាក់ទ័រ​តែ​ម្ដង។ ការរៀបរាប់បានបញ្ជាក់ដែរថាទូក​ប្រភេទ Malibu 23 LSV នេះគឺមាន​ទម្ងន់​ប្រមាណ ១៨០០​គីឡូ​ក្រាម ឯ​ដែក​សណ្ដោង​មាន​ទម្ងន់ប្រមាណ ៦៨០គីឡូក្រាម ហេតុនេះរថយន្ត R1T បានប្រើកម្លាំងយ៉ាងខ្លាំងដើម្បីសណ្ដោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

EQS SUV ក្លាយជាឡានអគ្គិសនីដំបូងគេរបស់ Mercedes ផលិតនៅអាមេរិក

[ទីផ្សារបរទេស] Mercedes-Benz EQS SUV ដែល​ជា​រថយន្ត​ SUV អគ្គិសនីទំហំធំជាងគេ និងប្រណីតជាងគេ​របស់ Mercedes នាពេលបច្ចុប្បន្ននេះ បានចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិក​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Mercedes ដែលផលិតនៅអាមេរិក។

រថយន្ត EQS បានចូលផលិត​នៅ​ឯ​រោងចក្រ Tuscaloosa ក្នុងរដ្ឋ Alabama ដែល​រថយន្តផលិតបាន​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារបរទេសផងដែរ។ ការផលិតរថយន្តនេះគឺជាការចាប់ផ្ដើមរបស់ Mercedes ក្នុងការដំឡើងរថយន្តអគ្គិសនី​ចំនួន​៨​ម៉ូដែល​ផ្សេង​គ្នា​ នៅ​ទីតាំងចំនួនប្រាំពីរ ក្នុងទ្វីបចំនួនបីនៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ​បាន​ធ្វើការដំឡើងរថយន្ត SUV ខ្នាតធំនៅរដ្ឋ Alabama ចាប់តាំងពីឆ្នាំ១៩៩៧ និង​បាន​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​សរុបជាង ៧ពាន់​លាន​ដុល្លារក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួនប្រមាណ ៤៥០០នាក់ និង​មាន​ការ​ប៉ាន់​ស្មាន​ថា​ការងារចំនួន ១១ ០០០កន្លែង ត្រូវបានបង្កើត​តាម​រយៈ​ដៃ​គូ​ផ្គត់ផ្គង់ក្នុងតំបន់ និងអ្នកផ្ដល់សេវាកម្ម។

គួរដឹងថាសហរដ្ឋអាមេរិកនឹងជាទីផ្សារដំបូងគេដែលទទួលបានរថយន្ត EQS SUV ជាមួយ​ការលក់រំពឹងថាចាប់​ផ្ដើម​នៅ​ចុងរដូវក្ដៅ​នេះ។ តម្លៃលក់នៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែវាអាចនឹងថ្លៃជាងរថយន្ត EQS 450 និង EQS 580 ប្រមាណ​ប៉ុន្មាន​ពាន់​ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng គ្រោងផលិតរថយន្តអគ្គិសនី ដែលជាដៃគូរប្រកួតប្រជែងជាមួយ Tesla Model Y

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors គ្រោងនឹងដាក់បញ្ចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ២ នៅឆ្នាំ ២០២៣ ហើយមួយក្នុងចំណោមរថយន្តទាំងនោះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយ Tesla Model Y ផងដែរ។ ក្នុងនោះយោងតាម ព័ត៌មានលម្អិតអំពីម៉ូដែលថ្មីត្រូវបានគេដឹង ប្រធានក្រុមហ៊ុន Xpeng លោក Brian Gu បានបញ្ជាក់ថា មួយម៉ូឌែលជារថយន្តប្រភេទ B-class និងមួយទៀតជាប្រភេទ C-class ។

ដោយបច្ចុបន្បន្នក្រុមហ៊ុន Xpeng មានតែររថយន្តប្រភេទ B-class តែមួយគត់ គឺរថយន្ត P7 ប្រភេទ sedan ប៉ុន្តែលោក Gu បាននិយាយថា ម៉ូដែលទីពីរនេះ នឹងជាគោលដៅទីផ្សារធំជាងរថយន្ត P7 ហើយបានកត់សម្គាល់ថាវានឹងក្លាយជាគូប្រជែងជាមួយរថយន្ត Tesla Model Y ជារថយន្តប្រភេទ SUV ផងដែរ។

Xpeng កំពុង​អភិវឌ្ឍខ្លួន​​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ដែល​កំពុង​ចែកចាយ​រថយន្ត​ក្នុងបរិមាណច្រើន ហើយបានបញ្ជាក់ថា នៅក្នុងខែមិថុនាខ្លួនបានផលិតរថយន្តទី ២០០ ០០០ គ្រឿងរបស់ខ្លួន ត្រឹមតែ ៨ ខែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា រថយន្ត Xpeng P5 ដែលទើបនឹងដាក់បញ្ចេញចេញថ្មី ហើយក៏ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនផងដែរដោយបានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងស៊ុយអែត ដែលមានអាគុយទំហំ ៦៦​ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអេឡិចត្រិចតែមួយដែលមានកម្លាំង ២១១ សេះ​ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៥ ថ្ងៃប៉ុណ្ណោះ រថយន្ត Toyota Sienta MPV ទទួលបានការកក់ទុកមុនដល់ទៅ ៣០ ០០០ គ្រឿង

[បរទេស] កាលពីថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២២ ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Sienta ប្រភេទ MPV ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ២៤៩ ដុល្លារ ដល់ ២២ ៧១១ ដុល្លារ ដោយក្នុងរយៈពេល ៥ ថ្ងៃ ទទួលបានការបញ្ជាទិញទុកមុនបានកើនឡើងដល់ ៣០ ០០០ គ្រឿង នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមគេហទំព័រ ​Creativeive ។

Toyota Sienta ស៊េរី​ឆ្នាំ ២០២៣ ថ្មី​នេះ​ជា​ជំនាន់​ទី ៣នេះ ​ទទួលបាន​គំនិតនៃការរចនាឲ្យឈ្មោះថា “Shikakumaru” ដែលរួមបញ្ចូលគ្នាជាមួយរាងជាជ្រុងៗនិងមូលៗ មានបំពាក់ជាមួយប៉ាណាមុខរាងអក្សរ U អបដោយចង្កៀងមុខ LED Bi-Beam, ថាសកង់ស្ព័រទំហំ ១៥ អ៊ីញ និងចង្កៀងខាងក្រោយ LED បញ្ឈរត្រូវបានរចនាថ្មី។

រីឯនៅផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរទំហំ ១០,៥ អ៊ីញ, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយទំហំ ១២,១ អ៊ីញថ្មី, កំាមេរ៉ា ៣៦០ ដឺក្រេ និងដំបូលបើកបែប panoramic ជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង​២ E-Four all-wheel drive  និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។ បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Toyota safety sense ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sienta ជំនាន់ថ្មី បន្ថែមកញ្ចប់តួខ្លួនថ្មី Modellista body kits រូបរាងកាន់តែស្ព័រជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនកែច្នៃរថយន្តរបស់ប្រទេសជប៉ុនមួយឈ្មោះថា Modellista បានផ្តល់ជូននៅរថយន្ត Toyota Sienta ជំនាន់ទី ៣ ថ្មី នៅកញ្ចប់តួខ្លួន Modellista body kits មានចំនួន ៣ ផ្សេងៗគ្នា  ដែលរួមមាន Bright Tech Elegance , Tech Gear និង Garnish Style មានតម្លៃ ១ ០៨៦ ដុល្លារ, ៧៩៦ ដុល្លារ​ និង ៥១៨ ដុល្លារ នៅក្នុងប្រទេសជប៉ុន។

ចាប់ផ្តើមពីកញ្ចប់តួខ្លួន Bright Tech Elegance មានមកជាមួយរបាំងការពារខាងមុខ ចំហៀង និងខាងក្រោយ ជាមួយបំពង់ស៊ីមាំងស្រោបដោយក្រូម៉េ ហើយរថយន្តមើលទៅរាងទាប និងមានលក្ខណៈស្ព័រ ជម្រើសបន្ថែមជាមួយកាង spoiler ខាងក្រោយ និងបំពង់ស៊ីមាំងចំនួន ២។

ខណៈ កញ្ចប់តួខ្លួន Sienta Urban Tech Gear មើលទៅមានលក្ខណៈផ្សងព្រេង ជាមួយនឹងការតុបតែងជាមួយអាលុយមីញ៉ូមទៅលើប៉ាណាខាងមុខ និងរបាំងការពារខាងក្រោយ។

និងចុងក្រោយគឺកញ្ចប់តួខ្លួន Sienta Garnish Style គឺជាជម្រើសដែលមើលទៅស្អាតបំផុតនៅក្នុងកាតាឡុក Modellista ជាមួយនឹងការតុបតែងក្រូម៉េភ្លឺនៅលើគម្របម៉ាស៊ីន ទ្វារ ត្រឡោកកញ្ចក់  និងទ្វារខាងក្រោយជាដើម។ លើសពីនេះ តួខ្លួនថ្មីទាំង ៣ ត្រូវបានបន្ថែមជាមួយថាសកង់ស្ព័រថ្មីទំហំ ១៥ អ៊ីញផងដែរ ។

រថយន្ត Toyota Sienta ស៊េរី​ថ្មី​ត្រូវ​បាន​ដាក់​បង្ហាញនៅ​ប្រទេស​ជប៉ុន​កាល​ពី​សប្តាហ៍​មុន។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង​២ E-Four all-wheel drive ជាមួយកម្រិតស៊ីប្រេង ២៨,៨ គីឡូម៉ែត្រ/លីត្រ។ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ Sport Sequential Shiftmatic Direct-Shift CVT ១០ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+