ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្កើតបានភ្លើងស្តុបដែលអាចលោតភ្លើងបៃតង ពេលឃើញឡានសង្គ្រោះបន្ទាន់

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុប បានជួយបង្កើតភ្លើងចរាចរណ៍វៃឆ្លាតមួយដែលអាចធ្វើការទំនាក់ទំនងជាមួយរថយន្តសង្គ្រោះបន្ទាន់ និងជួយឲ្យរថយន្តសង្គ្រោះបន្ទាន់បានទៅដល់គោលដៅកាន់តែឆាប់រហ័ស។

ជាមួយបច្ចេកវិទ្យានៅពីក្រោយឈ្មោះថា Cellular Vehicle-to-Everything (C-V2X) ក្រុមហ៊ុន Ford បានដំឡើងវានៅលើផ្លូវមួយខ្សែ នៅក្នុងតំបន់ Aachen នៃប្រទេសអាល្លឺម៉ង់ ដែលដំឡើងនៅលើភ្លើងសញ្ញាចរាចរណ៍ចំនួន៨ជាប់គ្នា។ ក្រោយមក​ Ford បានសាកបញ្ជូនរថយន្ត Kuga ដែលមានបំពាក់ឧបករណ៍ទំនាក់ទំនង និងបន្លំខ្លួនធ្វើជារថយន្តសង្គ្រោះបន្ទាន់ សម្រាប់ការសាកល្បងបច្ចេកវិទ្យាថ្មី។

នៅពេលដែលរថយន្តបើកបរខិតចូលទៅដល់ភ្លើងចរាចរណ៍​ ភ្លើងចរាចរណ៍បានប្រែពណ៌ទៅជាបៃតង ដែលអាចឲ្យរថយន្តបន្តដំណើរទៅមុខបាន ហើយពេលដែលរថយន្តបើកបរផុត ភ្លើងចរាចរណ៍វិលត្រឡប់មកដំណើការជាធម្មតាវិញ។ បច្ចេកវិទ្យានេះ អាចជារឿងសំខាន់សម្រាប់រថយន្តសង្គ្រោះបន្ទាន់​ ព្រោះអ្នកជំនាញជឿជាក់ថាកម្រិតអាចរួចផុតជីវិតពីគ្រោះថ្នាក់លើដងផ្លូវ អាចកើនឡើង ៤០% ប្រសិនបើជនរងគ្រោះទទួលបានការសង្គ្រោះលឿនជាងមុនត្រឹម ៤នាទី។

បច្ចេកវិទ្យា C-V2X នេះអាចមានផលប្រយោជន៍ច្រើនលើសពីការងារសង្គ្រោះបន្ទាន់ ដោយ Ford ប្រើប្រាស់ព័ត៌មាននៃភ្លើងចរាចរណ៍ដាក់បញ្ចូលគ្នាជាមួយមុខងារ Adaptive Cruise Control របស់ខ្លួន។ ជាមួយការដាក់បញ្ចូលនេះ មុខងារ Adaptive Cruise Control ដែលមានដំណើរការលើរថយន្តអាចបន្ថយខ្លួនដោយខ្លួនឯង ពេលដែលឃើញថាមានភ្លើងចរាចរណ៍ពណ៌ក្រហមនៅខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ប្រកាសឈប់លក់ឡានម៉ាស៊ូតនៅប្រទេសមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសពីការឈប់លក់រថយន្តម៉ាស៊ូតថ្មីនៅប្រទេសហូឡង់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ដោយហេតុផលថាតម្រូវលើរថយន្តម៉ាស៊ូតមានការធ្លាក់ចុះ។

ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ នៅលើទីផ្សារប្រទេសហូឡង់ នឹងមានលក់តែរថយន្តប្រើប្រេងសាំង ហើយរថយន្តមួយចំនួនអាចនឹងដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី ដូចជារថយន្តប្រភេទ Plug-in Hybrid ជាដើម។ ជាក់ស្ដែងរថយន្តប្រភេទ TFSI និង TFSIe នឹងដាក់លក់ជាមួយរថយន្តអគ្គិសនី រួមជាមួយរថយន្ត Q6 E-Tron ដែលត្រៀមប្រកាសចេញឆាប់ៗផងដែរ។

គួរដឹងផងដែរថានៅឆ្នាំ២០២៥ នឹងជាឆ្នាំដែល Audi ប្រកាសចេញរថយន្តថ្មីចុងក្រោយជាមួយម៉ាស៊ីនពីស្តុង ហើយនៅឆ្នាំ២០៣៣ខាងមុខ ក្រុមហ៊ុនរថយន្តប្រណីតរបស់អាល្លឺម៉ង់នេះនឹងបញ្ចប់ការលក់រថយន្តម៉ាស៊ីនពីស្តុងទាំងស្រុងតែម្ដង។ យ៉ាងណាក្ដី ប្រទេសចិនអាចនឹងត្រូវបានលើកលែង​ ព្រោះថាតម្រូវការលើរថយន្តប្រេងឥន្ធនៈនៅតែមានខ្លាំងក្លានៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាយលុយជាង ៣ម៉ឺនដុល្លារ អាចប្រែក្លាយឡាន Aston Martin Vantage ទៅជាឡាន James Bond 007 បាន

ក្រុមហ៊ុនបំពាក់អាវក្រោះរថយន្តរបស់អាមេរិកមួយ មានឈ្មោះថា AddArmor បានប្រកាសចេញការបំពាក់អាវក្រោះ សម្រាប់រថយន្ត Aston Martin Vantage។

អាវក្រោះដែលបំពាក់លើរថយន្ត Aston Martin Vantage របស់ AddArmor គឺ កម្រិត B4 Level ដែលរួមមាន ជញ្ជាំង និងទ្វារមាំជាងមុន, កញ្ចក់ការពារគ្រាប់, ដំបូលដែកការពារការផ្ទុះ, អាវក្រោះការពារធុងសាំង និង បូមកែថ្មី សម្រាប់ទ្រទម្ងន់ដ៏ធ្ងន់ដែលបានបន្ថែម។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់សម្បកកង់ប្រភេទ run-flat ទោះបែក ក៏អាចបើកទៅមុខបាន ព្រមទាំង ដៃទ្វារឆក់ ដែលអាចបើកឲ្យដំណើរការភ្លាមៗបាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះការបំពាក់កញ្ចប់ការពារ “Anti-Intrusion Protection Package” របស់ក្រុមហ៊ុន AddArmor នេះ មានតម្លៃចាប់ពី​ ៣២ ៥០០ដុល្លារ (មិនបូកតម្លៃរថយន្តឡើយ)។

យ៉ាងណាមិញ តាមរយៈការបន្ថែមគ្រឿងគ្រូវការពារជាច្រើនបែបនេះ AddArmor អះអាងថា វាបន្ថែមនូវទម្ងន់ប្រមាណ ២០០គីឡូក្រាមទៀតសម្រាប់រថយន្ត។

ទោះជាយ៉ាងណា រថយន្ត Aston Martin Vantage មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៦៨៥ញ៉ូតុនម៉ែត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i3 eDrive35L សាកភ្លើងត្រឹម ១០នាទី ជិះបាន ១០០គ.ម

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត i3 eDrive35L ជាផ្លូវការ ដែលជារថយន្តប្រភេទ Sedan ទ្វារ៤ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ផលិតឡើងផ្អែកតាមម៉ូដែល 3-Series តួវែង ដែលនឹងមានលក់តែលើទីផ្សារប្រទេសចិន ចាប់ពីខែឧសភា ឆ្នាំ២០២២ តទៅ។

រថយន្ត BMW i3 eDrive35L មានប្រវែងកង់មុខទៅកង់ក្រោយ ២,៩៦ម៉ែត្រ​ ហើយមានប្រវែងតួខ្លួនសរុប ៤,៨៧ម៉ែត្រ និងមានទំហំឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់ ៤១០លីត្រ។

រថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីនេះ មានបំពាក់ប្រព័ន្ធ Gen5 eDrive ដែលបង្កើតកម្លាំងបាន ២៨២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៦,២វិនាទីប៉ុណ្ណោះ។

រថយន្តនេះប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៧០,៣គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរដល់ទៅ ៥២៦គីឡូម៉ែត្រ ហើយអាចសាកភ្លើងកម្លាំង ៩៥វ៉ាត់ ដោយចំណាយពេលត្រឹម ៣៥នាទី សម្រាប់សាកពី ១០ ទៅ ៨០% ឬ ៩៧គីឡូម៉ែត្រ ត្រឹម ១០នាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត i3 eDrive35L នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Roewe iMAX8 សាកថ្មម្តងជិះបាន ៥៥០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Roewe បានធ្វើការបញ្ចេញរូបភាពផ្លូវការនៃរថយន្ត Roewe iMAX8 ដែលរថយន្តប្រភេទ MPV ប្រើប្រាស់អគ្គិសនីសុទ្ធដ៏ប្រណិត គ្រោងនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

សម្រាប់រថយន្ត Roewe iMAX8 EV MPV ត្រូវបានរចនាឡើងវិញ នៅប៉ាណាមុខសម្រាប់រន្ធខ្យល់និងបំណែកត្បូងពណ៌ខ្មៅចំនួន ៦៦ តំណាងឲ្យភាពរុងរឿងនៃវប្បធម៌ប្រពៃណីចិន, ចង្កៀងមុខប្រភេទ LED Matrix ជាដើម។

ចំពោះផ្នែកខាងក្នុងកាប៊ីនមិនទាន់មានរូបភាពណាមួយត្រូវបានចេញនៅឡើយទេ ប៉ុន្តែប្រហែលជាបំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់បញ្ឈរចំកណ្តាល touchscreen ទំហំ ១២,៣ អ៊ីញ ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Roewe iMAX8 EV ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២៤១ សេះ ល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចបើកបរបានរចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយការសាកថ្មលឿន ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទី។

ជាមួយគ្នានេះ រថយន្តនេះក៏បានបំពាក់ដោយប្រព័ន្ធចង្កូតកម្រិតខ្ពស់ BD-EPS ប្រព័ន្ធ Venus Intelligent ប្រព័ន្ធទាំងមូលមានពោងសុវត្ថិភាពចំនួន ៦ រ៉ាដារលក ៣ ម.ម កាំមេរ៉ាចំនួន ៦ និងរ៉ាដា ultrasonic ចំនួន ១២  រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ AI Pilot ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Seal​ កម្លាំង ៥២២ សេះ តម្លៃខ្ទង់ ៤មុឺនដុល្លារ ត្រៀមបង្ហាញខ្លួននៅខែក្រោយនេះ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៣០ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញរថយន្តអគ្គិសនី BYD Seal ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ត្រៀមប្រកួតប្រជែងក្នុងទីផ្សាររថយន្តស្ព័រប្រណិត និងចេញលក់នៅក្នុងខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត BYD Seal ស៊េរីឆ្នាំ ២០២២ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 មានប្រវែងសរុប ៤ ៨០០ ម.ម ទទឺង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ហើយរថយន្តថ្មីនេះទទួលយកគំនិតរចនានៃគំរូរថយន្ត Ocean-X concept car ដែលខុសពីផលិតផលស៊េរី Dynasty ទាំងស្រុង។

សម្រាប់ការរចនានៃរូបរាងផ្នែកចំហៀងមានរាងស្លីម និងការរចនាផ្នែកខាងមុខ និងខាងក្រោយរាងខ្លី ធ្វើឲ្យរថយន្តមានលក្ខណៈស្ព័រ និងទាកទាញអបជាមួយចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED ។

ចំពោះផ្នែកម៉ាស៊ិនវិញ រថយន្តអគ្គិសនី BYD Seal មានប្រព័ន្ធបញ្ជូនថាមពលច្រើនដោយចែកចេញជា ៣ ប្រភេទ៖

  • ម៉ូទ័រអគ្គិសនីចំនួនមួយ កម្លាំង ២០១ សេះ
  • ម៉ូទ័រអគ្គិសនីចំនួនមួយ កម្លាំង ៣០៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួនពីរ កម្លាំង ៥២២ សេះ ។ ខណៈ នៅ​មិនទាន់​ដឹង​ពី​ទំហំអាគុយនិងចម្ងាយនៃការបើកបរ ប៉ុន្តែរថយន្តនេះអាចបង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣,៨ វិនាទីប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ បើយោងតាម ​​CnEVPost រថយន្ត BYD Seal អាចនឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Beijing Auto Show ក្នុងខែមេសា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃដែលរំពឹងថានឹងមានចាប់ពី ៣៤ ៦៨៣ ដុល្លារ ដល់ ៤៤ ១៤៣ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងផលិតទាន់អត់ទេ បើឥឡូវនេះ GMC Hummer EVs ទទួលបានការកក់ទុកមុន ៦៥ ០០០គ្រឿងហើយ

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC កំពុងចាប់ផ្តើមពន្លឿនការផលិតរថយន្តភីកអាប់ Hummer EVs និង SUVs ដែលជារថយន្តអគ្គិសនីសុទ្ធ ដោយក្រុមហ៊ុនបាននិយាយថាខ្លួនបានទទួលបានកក់ទុកមុនជាង ៦៥ ០០០ គ្រឿងចាប់តាំងពីការបើកទទួលមកដល់ពេលនេះ ដែលលើសពីការរំពឹងទុក។ លើសពីនេះ ដោយសារតែអ្នកកក់ ៩៥% កំពុងដូរការកក់ទាំងនោះទៅជាការបញ្ជាទិញវិញ នេះបើយោងតាមលោក Duncan Aldred អនុប្រធានសកលនៃ GMC ។

ក្នុងនោះ លោក Aldred បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ការផលិតពិតជាដើរមុនផែនការបន្តិច ហើយយើងកំពុងរៀបចំអ្វីៗឥឡូវនេះ ដើម្បីពន្លឿនការផលិតផងដែរ ដូច្នេះយើងអាចចែកចាយការកក់ទាំងនេះបានលឿនជាងអ្វីដែលយើងគិត។

ទនឹមនឹងនេះបន្ទាប់ពីក្រុមហ៊ុន GMC បានពន្លឿនពេលវេលានៃការផលិតក៏ដោយ ការបញ្ជាទិញថ្មីនឹងនៅតែត្រូវរងចាំរហូតដល់ឆ្នាំ ២០២៤ ដើម្បីបញ្ចប់ ដោយសារតែបរិមាណច្រើនមាននៅក្នុងការកក់រួចហើយ។

នេះបើយោងតាម ​​Aldred នៅក្នុងខែមីនា GMC ត្រូវបានបើកការកក់ម្តងទៀតជាលើកដំបូង ដែលអាចកើនឡើងនៃតម្លៃរថយន្ត ដោយសារតម្លៃសាំងខ្ពស់ ដែលធ្វើឲ្យរថយន្តអគ្គិសនី មើលទៅហាក់ដូចជាជម្រើសល្អសម្រាប់អតិថិជនជាច្រើន។

ជាមួយគ្នានេះដែរ ដើម្បីបង្កើនផលិតកម្ម GMC ត្រូវការធានានៅការផ្គត់ផ្គង់សម្ភារៈបន្ថែម ដូចជាកោសិកាអាគុយ ដើម្បីរក្សាការផលិតកម្មរបស់ខ្លួន។ ក្នុងក្រុមហ៊ុន ក៏បានសន្យាថានឹងផលិតរថយន្តបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ លើសពីការគ្រោងទុកដំបូង។

ក្រុមហ៊ុន GMC កំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទៅកាន់រថយន្តអគ្គិសនី។ បន្ថែមពីលើការចេញរថយន្ត Hummer EV ក្រុមហ៊ុនក៏នឹងមានរថយន្តអគ្គិសនីដូចជា Silverado, Blazer និង Equinox ដែលនឹងត្រូវបានដាក់បង្ហាញជាបណ្តើរៗ នាពេលខាងមុខជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចវត្តមានគំរូរថយន្តអគ្គិសនី Toyota Innova EV នៅពិព័រណ៍រថយន្តនៅប្រទេសឥណ្ឌូនេស៊ី ២០២២

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនរថយន្ត PT-Astra Motor (TAM) បានធ្វើអោយមានការភ្ញាក់ផ្អើលឡើង ជាមួយការធ្វើការដាក់បង្ហាញចេញនៃរថយន្តអគ្គិសនីរបស់ Toyota Kijang Innova EV នៅក្នុងព្រឹត្តិការណ៍ Indonesia International Motor Show Hybrid 2022 នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់រថយន្ត Toyota Innova EV ថ្មី​នេះ​មាន​ការ​រចនា​ដ៏​សាមញ្ញ​និងទាក់ទាញ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិតជុំវិញរំលេចជាមួយស្ទីកគ័រពណ៌ខៀវជុំវិញរថយន្ត ចង្កៀងមុខនៅតែប្រើប្រភេទ halogen ជាមួយនឹងឡូហ្គោ Electric EV ពណ៌ខៀវជាដើម។

គួរបញ្ជាក់ផងដែថា រថយន្តនេះគ្រាន់តែជាគំរូនៅឡើយនោះទេ ដោយគេមិនទាន់ដឹងថានឹងត្រូវបានចេញនាពេលណានោះទេ។ ហើយសម្រាប់ព័ត៌មានអំពីលក្ខណៈបច្ចេកទេសរបស់ម៉ូទ័រអគ្គិសនីនៅមិនទាន់មានដឹងច្បាស់ទេដោយសាមានព័ត៌មានលម្អិតមានតិចតួចណាស់ឥឡូវនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Scooter របស់ Yamaha នឹងត្រៀមចេញលក់នៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញនូវម៉ូឌែល BWS ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter លក្ខណៈបែបផ្សងព្រេង សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Yamaha BWS មានទំហំសុរបប្រវែង ១ ៩១០មម, ទទឹង ៧៦៥មម, កម្ពស់ ១ ១២៥មម, កម្ពស់ពីដីទៅកែប ៧៨៩មម, ទម្ងន់ ១៩០ គីទ្បូក្រាម និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣០៥មម។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ៦,៥០លីត្រ។

ជាមួយនឹងរូបរាងម៉ូតូ Scooter នេះទទួលបានការឌីហ្សាញបែប Adventure ដែលមើលទៅស្រដៀងគ្នាទៅនឹង ADV 150 ដោយចង្កៀងមុខប្រភេទ LED ចែកចេញជាពីរគ្រាប់, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ, Smart-key, ថាស់កង់ស្ព័រ ជាមួយសំបកកង់ធំ ,ឃ្លុកដាក់ឥវ៉ានក្រោមកៅអីអាចផ្ទុកមួកសុវត្ថិភាពបានផងដែរ។

ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង Blue Core ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១០សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt។ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១,៩១ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ។

យ៉ាង​ណា​មិញប្រសិន​ការ​នាំ​យក BWS 125 ឬ BWS 155 ចូល​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​នោះ វា​នៅ​តែមិនទាន់ច្បាស់នៅទ្បើយ។ ប៉ុន្តែត្រូវរង់ចាំចេញផ្លូវនៅក្នុងប្រទេសឥណ្ឌូនេស៊ី​ជា​មុន​សិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM និងTesla រងផលប៉ះពាល់សារជាថ្មី បន្ទាប់ពីរលកកូវិដ-១៩ នៅទីក្រុងសៀងហៃផ្ទុះឡើង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ទីក្រុងសៀងហៃ ប្រទេសចិនត្រូវបានបិទខ្ទប់ឡើងវិញបន្ទាប់ពីមានការរីករាលដាលដ៏ធំបំផុតរបស់ប្រទេសក្នុងការឆ្លងជំងឺកូវិដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំ។ ការបិទខ្ទប់នេះកំពុងប៉ះពាល់ដល់ផលិតកម្មនៅក្នុងទីក្រុង ដោយមានក្រុមហ៊ុន GM ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផ្គត់ផ្គង់ Aptiv PLC និង Bosch ទាំងអស់កំពុងព្យាយាមប្រតិកម្ម។

ទន្ទឹមនឹងនោះ ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន General Motors ជាមួយ SAIC បានគ្រប់គ្រងដើម្បីបន្តដំណើរការរោងចក្ររបស់ខ្លួន ប៉ុន្តែម្រាប់បុគ្គលិក ត្រូវនៅក្នុងរោងចក្រ ហើយមិនត្រូវឲ្យទាក់ទងជាមួយពិភពខាងក្រៅ ដើម្បីព្យាយាមការពារកុំឲ្យមេរោគឆ្លងរាលដាលដល់កន្លែងបណ្តាក់ទុនរួមគ្នាផលិតរថយន្ត Buick, Chevrolet និង Cadillac ។

ម៉្យាងវិញទៀតក្រុមហ៊ុនផ្គត់ផ្គង់រថយន្តរបស់អាល្លឺម៉ង់ Bosch បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយការកាត់បន្ថយបុគ្គលិកនៅក្នុងរោងចក្ររបស់ខ្លួន ដើម្បីបន្តប្រតិបត្តិការនេះ, ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងដើម្បីបម្រើតម្រូវការរបស់អតិថិជនរបស់យើង” ។

គួរឲ្យដឹងថាប្រជាជន​ចិន​កំពុង​រង​នៅការ​កើន​ឡើង​ដ៏​អាក្រក់​បំផុត​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​រយៈពេល​ពីរ​ឆ្នាំ ហើយនៅឆ្នាំនេះ ប្រទេសនេះបានឃើញករណីរោគសញ្ញានៃមេរោគក្នុងតំបន់ច្រើនជាងឆ្នាំ ២០២១។ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាបន្តបន្ទាប់ដើម្បីព្យាយាមទប់ស្កាត់រលកនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងវិញនៃរលកកូវិដ-១៩បាននាំឲ្យមានការបិទរោងចក្រនៅ Shenzen ដែលជាមជ្ឈមណ្ឌលផលិតកម្ម ហើយអាចបង្ខំអ្នករៀបចំឲ្យលុបចោលកម្មវិធី Beijing Auto Show ឆ្នាំ២០២២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+